ស្រីស្អាតក៏គេក្បត់​  - ដាឡិច

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.893 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*7101969# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. ស្រលាញ់បងគឺគ្មានអ្នកណាបង្ខំ តែជាអារម្មណ៍គ្មានកុងតាក់ចុចឈប់បាន ព្រហើនដាក់ចិត្តទាមទារយកបងក្បែរប្រាណ តែមិននឹកស្មានអ្វីដែលអូនបានគឺទឹកភ្នែក

II. ឈឺចាប់ព្រោះស្នេហ៍មួយនេះក៏សមដែរ ព្រោះល្ងើៗ ស្គាល់គេមិនច្បាស់លង់លើ ឃើញគេភ្លាមស្រលាញ់ភ្លែត ត្រូវយកដៃសងខាង ទាំងឆ្វេងទាំងស្ដាំជូតទឹកភ្នែក គឺជូតទឹកភ្នែកស្រីស្អាតលង់នឹងខ្លួនឯង   

R. គិតថាខ្លួនជាស្រីស្អាតគេគ្មានផ្លូវទៅណា ត្រឹមជាសង្សារគេលេងមួយក្បាច់ ឈឺហួសថ្លែង គេអាចស្រលាញ់ខ្ញុំ ក៏អាចស្នេហ៍អ្នកផ្សេង ឈឺចាប់ឡើងបែកផ្សែង ព្រោះឈឺម្នាក់ឯង គេមិនខ្វល់  

III. សារជាតិមនុស្សប្រុសដប់ស្ទើរតែទាំងដប់ ពិតគួរឲ្យស្អប់ហេតុអ្វីមិនចេះស្កប់ស្កល់ ជឿជាក់លើខ្លួនឯងពេក ក៏ទទួលលទ្ធផលរបួសដែលបងបានផ្ដល់ ប្រហែលពិបាកព្យាបាលណាស់

IV. ស្រីស្អាតមានអីអស្ចារ្យ នៅតែយំដោយសារគេ នេះហើយជាមេរៀនស្នេហ៍ អ្នកណាធ្លាប់ជួបខ្លះ ស្រីស្អាតក៏គេក្បត់ មិនអាចឃាត់ពេលគេផ្លាស់ ពិបាកទ្រាំណាស់ តែបញ្ជារគេមិនបាន

មើលទាំងអស់

ព័ត៌មាន ដាឡិច

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន