អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.419 | ទាញយក: 0
ចុច *1772*5231694# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. អង្គុយវាលស្រែ មើលស្រូវយើងទុំហើយថ្លៃ បាត់តែចរណៃ ថ្លៃអើយនៅទីណា? កន្លែងនេះហើយ ដែលអូនធ្លាប់គេងកើយស្មា សាសងស្នេហា ទោះស្លាប់មិនប្រែ
II. អូនជឿពាក្យគេ មាសមេភ្លេចស្នេហ៏ពីបង គេថានួនល្អង ឋានះសមខ្ពស់ស្មើមេឃ ចំណែករូបបង ក្រីក្រមើលមិនចូលភ្នែក ស្រីស្រស់ល្អឯក បំភ្លេចគ្រប់អានុស្សារ៏
R. សម្លេងចាបពួកស្រែកយំសួរបងម្តេចបាត់នួនល្អង មិនឃើញតើអូនទៅណា? ខ្មាសអស់បក្សី អូនក៏គ្មានពាក្យវាចារ តើធ្វើយ៉ាងណា? អនិច្ចាស្នេហា... ខ្ញុំ...
III. ស៊ូទ្រាំកាត់ចិត្ត ព្យាយាមបំភ្លេចនួនល្អង តែស្នេហ៏កន្លង រួសរើបេះដូងឲ្យនឹកអូន នៅចាំទាំងអស់ ក្តីស្នេហ៏បងហើយនិងស្ងួន បើគ្មាននិស្ស័យជួបជួន សុខចិត្តសូន្យលើដីស្រែ... យើង