អរគុណភាពបរាជ័យ  - ខាន់ ជេមស៍

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.678 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570569# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ធ្លាប់ទទួលពាក្យគេមើលងាយមើលស្រាល ថាជាមនុស្សគ្មានបានការ​ ឈឺផ្សារស្ទើរតែចង់ស្លាប់ បញ្ហារាប់លាន កើតឡើងបន្តបន្ទាប់ ដកដង្ហើមក៏ធុញថប់ ពេលខ្លះស្អប់ខ្លួនឯងណាស់

II.  តែចិត្តមួយប្រាប់ឲ្យជឿជាក់រឹងមាំ មានរឿងអ្វីត្រូវចេះទ្រាំ​ ក្រោយភ្លៀងមេឃតែងស្រឡះ តស៊ូប្តេជ្ញា​ ហានក្លាឆក់យកឱកាស​ កំណត់គោលដៅឲ្យច្បាស់ គង់សម្រេចបានដូចបំណង

R.  អរគុណបរាជ័យៗ​ ធ្វើឲ្យខ្ញុំមានថ្ងៃ ជួបជោគជ័យស្រស់បំព្រង សូមអរគុណឧបសគ្គដែលកើតមានកន្លង ឲ្យខ្ញុំបានហែលកាត់ឆ្លង ស្គាល់រសជាតិជីវិត​ អរគុណបរាជ័យៗ បើគ្មានបរាជ័យក៏គ្មានជោគជ័យមួយពិត ដួលហើយក្រោកៗ កុំខ្វល់អតីត យកខ្លួនឯងធ្វើកម្លាំងចិត្ត កុំគិតបោះបង់ចោលខ្លួនឯង​ ស្រលាញ់ខ្លួនឯង

III  ស៊ូដើរយឺតទៅចុះ តែសូមកុំឈប់ កុំបោះចោលក្តីស្រមៃ កុំយកពេលសោកសង្រេង កុំយកជីវិត​ ខ្លួនឯងប្រៀបនិងអ្នកផ្សេង ត្រូវរៀនរស់ជាខ្លួនឯង រកស្នាមញញឹមពិតប្រាកដ

មើលទាំងអស់

ព័ត៌មាន ខាន់ ជេមស៍

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន