អំបុកស្រែតែឆ្ងាញ់ - សុខ ពិសី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 10.496 | ទាញយក: 0

អត្ថបទចម្រៀង

I.          (ស) អំបុកស្រួយស្រើប ទើបតែកើបមកពីស្រែថ្មីៗ អញ្ជើញប្រុសថ្លៃ បងអើយជួយទិញស្រីផង (២ដង) ជួយយកដល់ដប់អូនលើសឲ្យមួយកំប៉ុង មានទាំងចេកទុំពីរផងជូនបងពិសារ

II.        (ប) អំបុកមធ្យមងំត្រង់អ្នក់លក់សែនស្រស់ បងម៉ៅទាំងអស់ម៉ុមអើយវាល់មកចុះណា (២ដង) អំបុកស្រួយប្លែកប៉ុមយកមកពីខេត្តណា តាមស្មានជីវ៉ាអ្នកខាងតាកែវទេដឹង

III.       (ស) អំបុកឈ្ងុយឆ្ងាញ់ ថ្វីដៃចម្រាញ់គ្មានជាតិគីមី ត្រូវហើយឆវីបងស្មានច្បាស់ម្ល៉េះព្រលឹង (២ដង) អំបុកស្រុកស្រែសំពះព្រះខែយប់ហ្នឹង បើមិនបានទិញពៅអើយប្រយ័ត្នស្ដាយក្រោយ

IV.       (ប) ស្រុកស្រែស្នាដៃកូនខ្មែរចេះដាលអំបុក ទំនៀមទំនុកថែទុក មិនបាត់បង់ឡើយ (២ដង) មិនថោកមិនថ្លៃតម្លៃសមរម្យល្មមហើយ លក់ដាច់អស់ហើយម៉ុមអើយល្មមទៅផ្ទះទៅ យប់ជ្រៅពុកម៉ែចាំផ្លូវ     

មើលទាំងអស់

ព័ត៌មាន សុខ ពិសី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន