អ្នកណាប្រើឲ្យស្រលាញ់អ្នកមាន - ចឺម

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 12.525 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570612# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   បងជាកូនអ្នកក្រ... គ្មានអ្វីល្អដូចគេទេ មានតែបាតដៃទទេ ទុកមើលថែថ្នាក់ថ្នមកល្យាណ តែអំពើល្អ អ្នកក្រធ្វើប្តីអូនមិនបាន អ្វីៗដែលបងខំសាង ប៉ាម៉ាក់អូនមិនទទួលស្គាល់ឡើយ

II.  អូនជាកូនអ្នកមាន... អូនមានខ្ពស់ ផុតដី បងកូនកសិករក្រក្រី រឿងអីប៉ាម៉ាក់អូនព្រមលើកឲ្យ ទោះបងធ្វើល្អ ល្អដល់ស្លាប់ទៅវិញក៏ដោយ ក៏គាត់មើលមិនឃើញឡើយ ព្រោះគាត់ចង់ឲ្យអ្នកមានដូចគ្នា

R.  តើអ្នកណាប្រើ ឲ្យភ្លើស្រលាញ់អ្នកមាន សមមុខហើយត្រូវមកចុកឈាម ក្រំក្រៀមបៀមទុក្ខស្ទើរស្លាប់ស្ទើររស់ មិនប្រមាណខ្លួន ឆ្លុះទឹកត្រឡោក ឈ្ងោកមើលមុខសោះ ស៊ីតែខ្លួនឯងមិនចង់រស់ ចង់យកកូនស្រី គេមកវេទនា

III.  បងជាកូនអ្នកក្រ... ស្រលាញ់គ្មានកំណើតទេ មានតែបាតដៃទទេ គ្មានទ្រព្យចំណេះវិជ្ជា មិនសមនឹងជីវ៉ា គឺជាផ្កាដុះលើសួគ៍ា សុំទោសៗពុំងារ បងអស់វេលាមើលថែ អូនហើយ

មើលទាំងអស់

ព័ត៌មាន ចឺម

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម