ចុច *1772*5570582# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. សង្សារខ្ញុំ គឺជាមនុស្សពូកែរវល់ មិនដែលខ្វល់គ្មានពេលសល់ឲ្យខ្ញុំទេ ពីច័ន្ទដល់អាទិត្យ គ្មានវេលាទំនេរ ឆ្ងាយរាប់ខែក៏មិនដែលនឹករលឹក
II. កាន់ទូរស័ព្ទ ដាក់កាសស្តាប់ធ្វើហីៗ បាញ់ PUBG ម្ងៃៗដាច់យប់ដាច់ព្រឹក ថ្ងៃណាគាត់លេងឈ្នះ ហៅពួកម៉ាកស៊ីផឹក ភ្លេចបាយទឹកភ្លេចខ្ញុំជាសង្សារហើយ
R. សង្សារខ្ញុំវក់នឹងហ្គេម ហ្គេមៗៗៗៗ គាត់ស្រលាញ់ហ្គេមខ្លាំងជាងសង្សារ សង្សារខ្ញុំវក់នឹងហ្គេម ហ្គេមៗៗៗៗ គ្មានពេលណាផ្អែមជាមួយសង្សារ
III. សង្សារខ្ញុំជាស្តេចហ្គេម ហ្គេមៗៗៗៗ និយាយម្នាក់ឯងដូចមនុស្សរោគចិត្ត សង្សារខ្ញុំជាស្តេចហ្គេម ហ្គេមៗៗៗៗ សុំនៅម្នាក់ឯងហើយបែកគ្នាចុះ
ចុច *1772*5570582# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. សង្សារខ្ញុំ គឺជាមនុស្សពូកែរវល់ មិនដែលខ្វល់គ្មានពេលសល់ឲ្យខ្ញុំទេ ពីច័ន្ទដល់អាទិត្យ គ្មានវេលាទំនេរ ឆ្ងាយរាប់ខែក៏មិនដែលនឹករលឹក
II. កាន់ទូរស័ព្ទ ដាក់កាសស្តាប់ធ្វើហីៗ បាញ់ PUBG ម្ងៃៗដាច់យប់ដាច់ព្រឹក ថ្ងៃណាគាត់លេងឈ្នះ ហៅពួកម៉ាកស៊ីផឹក ភ្លេចបាយទឹកភ្លេចខ្ញុំជាសង្សារហើយ
R. សង្សារខ្ញុំវក់នឹងហ្គេម ហ្គេមៗៗៗៗ គាត់ស្រលាញ់ហ្គេមខ្លាំងជាងសង្សារ សង្សារខ្ញុំវក់នឹងហ្គេម ហ្គេមៗៗៗៗ គ្មានពេលណាផ្អែមជាមួយសង្សារ
III. សង្សារខ្ញុំជាស្តេចហ្គេម ហ្គេមៗៗៗៗ និយាយម្នាក់ឯងដូចមនុស្សរោគចិត្ត សង្សារខ្ញុំជាស្តេចហ្គេម ហ្គេមៗៗៗៗ សុំនៅម្នាក់ឯងហើយបែកគ្នាចុះ
ចុច *1772*5570607# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. អូនខានសើចយូរហើយ ពេលដែលអូននៅជាមួយបង មានតែទុក្ខសោកសៅហ្មង ទឹកភ្នែកឥតស្បើយ ថ្ងៃនេះផ្ទៃមុខកល្យាណ មានស្នាមញញឹមឡើងវិញហើយ ព្រោះតែត្រាណត្រើយ បានជួបអ្នកក្រោយ គេល្អជាងបង
II. បងមិនល្អ ប្រវត្តិអាក្រក់ គ្មានបេះដូងស្មោះឲ្យស្នេហ៍ស្នង មានតែរឿងរ៉ាវដែលអូនស្អប់ខ្ពើម លាក់ក្រោយខ្នង គិតត្រូវហើយដែលអូនមិនផ្ញើរជីវិត ជាមួយមនុស្សដូចបង ព្រោះពេលវេលាកន្លង បងឲ្យអូនរងទុក្ខ
R. ពីក្មេងស្ទាវ ដែលអូនស្អប់ ជូនពរអូនដោយស្មោះ សូមឲ្យអូននិងគេម្នាក់នោះ មានក្តីសុខ គេទើបសមមនុស្សអូនផ្ញើរអនាគត ផ្ញើរជីវិតឲ្យមើលថែថួន
III. ពីក្មេងស្ទាវ ដែលអូនស្អប់ ស្អប់មិនចង់ឃើញមុខ សន្យាថានឹងទៅឲ្យផុត ឲ្យផុតភ្នែកអូន ចៃដន្យបើដើរជួបស្ងួន កុំភ័យបងធ្វើមិនស្គាល់...
ចុច *1772*5570598# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. មានអារម្មណ៍ថាអន់ស្តីគេមុនរហូត ដឹងហើយថាគេភូតនៅតែត្រដរស្តាប់ មានអារម្មណ៍ថាឈឺពេលលឺគេប្រាប់ ក្នុងពេលឆាប់ៗគេសុំនៅម្នាក់ឯង
II. បេះដូងចង់ឃាត់ប៉ុន្តែមាត់វាពិបាកនឹងហា ណាខ្លាចចិត្តសង្សារមិនហ៊ាននៅទើសទែង ឈរមើលអូនចេញទៅទាំងទ្រូងឈឺចំបែង ខំប្រឹងកុហកខ្លួនឯងអូននឹងវិលវិញ
R. ប្រាប់បានទេមាសមេវិលមកវិញថ្ងៃណា ដឹងទេថាបងរងចាំអូនប្រាំខែហើយ អារម្មណ៍អូនពេលនេះល្អវិញនៅត្រាណត្រើយ បើល្អហើយវិលមកជួបជុំវិញណាស្រី
III. កុំប្រាប់ថាចង់នៅម្នាក់ឯងគ្រាន់ជាលេស ហើយពេលនេះអូនកំពុងតែមានអ្នកថ្មី បើបែបហ្នឹងពិតមែនបងល្ងង់ពេកហើយថ្លៃ រង់ចាំស្រីទាំងដឹងថាគ្មានអាចដូចដើម
ចុច *1772*5570612# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. បងជាកូនអ្នកក្រ... គ្មានអ្វីល្អដូចគេទេ មានតែបាតដៃទទេ ទុកមើលថែថ្នាក់ថ្នមកល្យាណ តែអំពើល្អ អ្នកក្រធ្វើប្តីអូនមិនបាន អ្វីៗដែលបងខំសាង ប៉ាម៉ាក់អូនមិនទទួលស្គាល់ឡើយ
II. អូនជាកូនអ្នកមាន... អូនមានខ្ពស់ ផុតដី បងកូនកសិករក្រក្រី រឿងអីប៉ាម៉ាក់អូនព្រមលើកឲ្យ ទោះបងធ្វើល្អ ល្អដល់ស្លាប់ទៅវិញក៏ដោយ ក៏គាត់មើលមិនឃើញឡើយ ព្រោះគាត់ចង់ឲ្យអ្នកមានដូចគ្នា
R. តើអ្នកណាប្រើ ឲ្យភ្លើស្រលាញ់អ្នកមាន សមមុខហើយត្រូវមកចុកឈាម ក្រំក្រៀមបៀមទុក្ខស្ទើរស្លាប់ស្ទើររស់ មិនប្រមាណខ្លួន ឆ្លុះទឹកត្រឡោក ឈ្ងោកមើលមុខសោះ ស៊ីតែខ្លួនឯងមិនចង់រស់ ចង់យកកូនស្រី គេមកវេទនា
III. បងជាកូនអ្នកក្រ... ស្រលាញ់គ្មានកំណើតទេ មានតែបាតដៃទទេ គ្មានទ្រព្យចំណេះវិជ្ជា មិនសមនឹងជីវ៉ា គឺជាផ្កាដុះលើសួគ៍ា សុំទោសៗពុំងារ បងអស់វេលាមើលថែ អូនហើយ
ចុច *1772*5570614# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5570609# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. (ស) មុនពេលបងស្រលាញ់រូបអូន តើស្ងួនបានសន្យាអ្វីខ្លះ បងថាមិនឲ្យអូនយំ ស្បថឈប់ពាក់ព័ន្ធអ្នកចាស់ ពេលនេះឃើញច្បាស់ បងនៅទាក់ទងគេ
II. (ប) ជួបចៃដន្យគេសួរសុខទុក្ខ រឿងចាស់ឈប់រំលឹកបានទេ បងគ្មានផ្លូវត្រូវជានា ចោលពុំងារទៅរកគេ ព្រោះបងឈប់ស្នេហ៍គេតាំងពីយូរណាស់
R. (ប) នឹកអ្នកចាស់ធ្វើអ្វីបើអូនល្អហើយ គ្មានថ្ងៃបងបកក្រោយកុំគិតផ្តេសផ្តាស
(ស) ទូរស័ព្ទបងមានឆាតគេអូនឃើញច្បាស់ នៅមានឳកាសបងអាចត្រឡប់បាន
III. (ប) អ្នកចាស់គេក្បត់បងអូនក៏ដឹងដែរ ពេលបងស្នេហ៍មាសមេជីវិតសុខសាន្ត
(ស) ប្រាប់នាងទៅឈប់ឲ្យគេមករំខាន ទឹកភ្នែកហូរជោកប្រាណអូនអន់ចិត្តណាស់
(រួមគ្នា) បំភ្លេចអតីតគិតបច្ចុប្បន្នស្នេហ៍យើង
ចុច *1772*5570617# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ល្ងង់ៗល្ងើៗ ភ្លើៗឲ្យស្រីបោកបាន ឈឺចិត្តហួសស្មាន អូនច្រានឲ្យបងធ្លាក់ជ្រោះ ប្រាក់ខែបើកមក មិនដែលសល់មួយរៀលសោះ អូនទារទិញនេះទិញនោះ ឲ្យបងខ្សោះអស់ពីប្រាណ
II. បញ្ចាំម៉ូតូ ទូរស័ព្ទខ្សែកខ្សែដៃ ផ្គាប់ផ្គន់ចិត្តស្រី អ្វីក៏បងអាចធ្វើបាន ស្រលាញ់អូនម្នាក់ បងហ៊ានលះបង់គ្រប់យ៉ាង នៅយកស្នេហ៍ពិតមិនបាន យកបានតែស្នេហ៍ពិសពុល
R. អូនជញ្ជក់ឈាម រៀមឆ្អែតឆ្អន់ហើយ ចុងក្រោយត្រាណត្រើយ ទាត់ក្បាលបងចោលដូចបាល់ ពេលនេះ អ្វីក៏បងគ្មានសល់ ស្ទើរឆ្កួតវិកល ចាញ់កល្បមាយាអូន
III. មនោសញ្ចេតនា ជីវ៉ាសាងជាមួយបង តើមានម្តងណា ជាការពិតដែលទេស្ងួន ឬរឿងគ្រប់យ៉ាង សាងព្រោះតែលុយទេអូន នៅក្នុងបេះដូង អូនមានតែលុយៗៗ...
ចុច *1772*5231718# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. តើអ្នកណាទៅ ពូកែទ្រាំសោកសៅ ហ៊ឹម...ស្តាប់ចម្រៀងនេះ ពេលកំពុងធ្វើការស្រាប់តែខ្ទប់បេះដូង
II. មានអ្នកណាខ្លះ ដែលចេះស្ម័គ្រកំដរជួយសាសង ហ៊ឹម...ឲ្យខ្ញុំសុំខ្ចីស្មាកើយផង បង្ហាញខ្លួនមក កៅអីត្រង់នេះ
R. ថ្ងៃអាទិត្យមានតិចម៉្លេះទេ ធ្វើការឲ្យតែគេ ខ្ញុំហត់ណាស់ គ្មានថ្ងៃអាទិត្យ កាលណាធ្វើការឲ្យបេះដូងខ្លះ ទ្រុឌទ្រោមពេកឬ
III. បេះដូងតូចណាស់ គ្មានឪកាសបានស្រែកឲ្យលឺ យប់នេះខ្ញុំផឹកស្រវឹងស្អែកឡើងឈឺ អ្នកណាអើពើ មើលថែខ្ញុំខ្លះ
ចុច *1772*5231718# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ជាំក្សាន្តអើយ... ខ្ញុំមិនអីឡើយអ្នកអើយកុំយំ ស្នេហ៍ខ្ញុំដូចផ្កា គេប្រែក្រឡាធ្វើឃ្មុំ ប៉ុនប៉ងប្រលោមស្នេហ៍ខ្ញុំ ខ្ញុំពាំងលែងខ្លាចមរណា
II. ជាំក្សាន្តអើយ... អ្នកបានឃើញដែរម្តេចគេដោះសារ ដឹងផ្កាមានម្ចាស់ តែប្រឹងមានះមុសា បេះដូងគេដុះបន្លា ស្រែកឃ្លានបំពានការពិត
R. ខ្ញុំសម្រកឈាមការពារភក្តី... ពោយលោកតាឌីពូកែស័ក្កសិទ្ធ ហូតដាវជួយផង គំរាមសត្រូវបាំងបិទ វត្តទួលអណ្តែតអាណិត បារមីបើកស្លាបវ័ល្លិធំ
III. ព្រះវិហារអើយ... ឆ្លាក់រឿងជូរចត់ប្រវត្តិរឿងខ្ញុំ ខ្ញុំសុំកប់ឆ្អឹង បើគេនៅប្រឹងបន្លំ ដាំឈ្មោះប្រវត្តិស្នេហ៍ខ្ញុំ កុំឲ្យគេក្រឡៃថ្ងៃក្រោយ
ចុច *1772*5231712# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ទឹកហូរកាត់ផ្លូវៗ រដូវបិណ្ឌភ្ជុំ ខ្ញុំលឺសម្លេងចាបយំៗ ទុំលើដើមត្នោត ឪ! ណាទឹកហូរកាត់ផ្លូវៗ កង្កែបលោតផ្លោត ឪ! ណាក្តាមគ្រោងវាតោងមាត់ប៉ោត បំណងរត់ចូលក្នុងស្រែ
II. ឪ! ណាទឹកហូរកាត់ផ្លូវ ខ្ញុំដើរឆ្លងទៅភូមិថ្មី ហើយដៃខ្ញុំកណ្តៀតល្អី មាននំចំណីផងដែរ នំអន្សមនំគម ដែលវេចផ្ទាល់ដោយដៃម៉ែ ម៉ែប្រាប់ថានែ៎អាវ៉ាកូនម៉ែ យកនំទៅជូនដូនតា
III. ឪ! ណាខ្ញុំដើរកាត់ទឹក រលឹកនឹករឿងពីក្មេង រលឹកដល់ទីកន្លែង ធ្លាប់លេងលើដីចម្ការ នឹកគ្រាធ្លាប់គ្វាលគោ នឹកគ្រប់រាល់អនុស្សារ៍ ទោះបីខ្ញុំទៅរស់នៅទីណា ក៏មិនភ្លេចភូមិឋានខ្ញុំ
IV. បានមកលេងស្រុកម្តង ដើរស្រណោះគ្រប់កន្លែង អាឡោះអាល័យម្នាក់ឯង ពេលខ្លះខ្ញុំចង់តែយំ តែសប្បាយក្នុងចិត្ត ជួបគ្រួសារពេលបិណ្ឌភ្ជុំ ជាពេលមួយដែលយើងបានជួបជុំ រីករាយញញឹមដាក់គ្នា...