ក្លាយជាយិនស៊ិនក៏បងមិនឈប់ស្រលាញ់អូន - ចឺម

អ្នកតែង: ធ្វើបច្ចុប្បន្នភាព | ប្រភេទ: Beat | ពេញនិយមបំផុត : 33.000 | ទាញយក: 0

អត្ថបទចម្រៀង

ដាក់បទនេះជាImuzikដោយចុច*1772*5570345# (20សេន/30ថ្ងៃ)

I. ស្ដាយវេលា ស្ដាយគ្រាមាន អូនកៀកកើយ ម្ចាស់ចិត្តអើយ បងបំភ្លេច អូនមិនបាន ទោះពេលនេះ អូនមានអ្នកថ្មី ទោះបីស្រី រស់យ៉ាងសុខសាន្ត ក៏នៅតែបារម្ភកល្យាណ ភ្លេចមុខ ភ្លេចក្រោយ

II. នឹកអូនណាស់ ជាតិនេះ ជួបគ្នាវិញទេ មានឱកាសទេ បើអូនមានគេទៅហើយ ក្ដីស្រលាញ់បងឲ្យទៅអូន ចង់ប្រាប់ស្ងួន គ្មានពាក្យស្ដាយក្រោយ ទោះបានមិនបានក៏ដោយ ក៏បងពេញចិត្ត

R. ក្លាយជាយិនស៊ិន ក៏បងមិនស្រលាញ់អ្នកណា មនុស្សបងប្រាថ្នា មានតែជីវ៉ាម្នាក់គត់ ក្នុងបេះដូងបងមានតែអូន ស្មោះនឹងស្ងួនយ៉ាងពិតប្រាកដ ចាំអូនលុះ បងផុតដង្ហើម ទើបបងអស់ចិត្ត

III. គ្មានអូនទៅ បងសុខចិត្ត នៅឯកាមិនរៀបការ ជាមួយអ្នកណាទេថ្លៃ កូនក្រមុំបងគឺជាអូន បើគ្មានស្ងួនការមានន័យអ្វី បងស៊ូរស់នឹកនាចរណៃ មានក្ដីសុខជាង

(ភ្លេង... ច្រៀង R, III ម្ដងទៀត )

 

 

មើលទាំងអស់ >>

ច្រើនទៀត
 
l