I. ពីមនុស្សម្នាក់ ឯកាគ្មានអ្នកណាខ្វល់ រស់ Single គ្មានប្រវត្តិមានសង្សារ ប៉ុន្តែនិស្ស័យបណ្ដាលឲ្យជួបរៀមរ៉ា នាំឲ្យយើងស្រលាញ់គ្នា
II. ចង់ប្រាប់ថាបងជាបុរសទីមួយ អរគិណហើយដែលតែងខ្វល់ពីអូនគ្រប់គ្រា សន្យាបានទេពួកកយើងមិនលែងដៃគ្នា ស្មោះត្រង់គ្នាលុះចាស់ជរា អូនសូមរស់ក្បែរពុំងាររហូត
III. ពីពេលនេះទៅយើងស្រលាញ់គ្នាជាផ្លូវការ បងគឺជាសង្សារអូនម្នាក់គត់ សូមដាក់បម្រាមហាមលួចក្បត់ ស្បថនៅមុខអូនបានទេ?
IV. ពីពេលនេះទៅបេះដូងអូនជារបស់បង ហើយបេះដូងបងក៏ជារបស់អូនដែរ សន្យាថ្ពក់ដៃមិនប្រួលប្រែ ថែស្នេហ៍មួយនេះជានិរន្តិ៍
I. ពីមនុស្សម្នាក់ ឯកាគ្មានអ្នកណាខ្វល់ រស់ Single គ្មានប្រវត្តិមានសង្សារ ប៉ុន្តែនិស្ស័យបណ្ដាលឲ្យជួបរៀមរ៉ា នាំឲ្យយើងស្រលាញ់គ្នា
II. ចង់ប្រាប់ថាបងជាបុរសទីមួយ អរគិណហើយដែលតែងខ្វល់ពីអូនគ្រប់គ្រា សន្យាបានទេពួកកយើងមិនលែងដៃគ្នា ស្មោះត្រង់គ្នាលុះចាស់ជរា អូនសូមរស់ក្បែរពុំងាររហូត
III. ពីពេលនេះទៅយើងស្រលាញ់គ្នាជាផ្លូវការ បងគឺជាសង្សារអូនម្នាក់គត់ សូមដាក់បម្រាមហាមលួចក្បត់ ស្បថនៅមុខអូនបានទេ?
IV. ពីពេលនេះទៅបេះដូងអូនជារបស់បង ហើយបេះដូងបងក៏ជារបស់អូនដែរ សន្យាថ្ពក់ដៃមិនប្រួលប្រែ ថែស្នេហ៍មួយនេះជានិរន្តិ៍
ចុច *1772*5570450# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. សម័យឥឡូវលេងខ្លួនឡូយឆាយទើបបានគេហៅថាស្ទាវ អត់ស្នេហ៍ អត់ទៅ ទ្រូងឈឺដំបៅ បើស្នេហ៍បែកទៅកុំយំស្ដាយ
II. មិនខ្វល់ ក៏មិនព្រួយ ខ្លួនមានតែមួយ ត្រូវតែធ្វើអ្វីៗឲ្យសប្បាយស្នេហាក្លែងក្លាយ ឈប់គិតខ្វល់ខ្វាយសម្លឹងឲ្យឆ្ងាយកុំឃាត់គេ
III. អត់មានសង្សារទើបបានគេហៅស្ទាវ គ្មានសង្សារទើបស្ទាវ តាមការស្រាវជ្រាវ នៅលើលោកនេះគ្មានមនុស្សស្មោះស្នេហ៍
IV. អត់សង្សារក៏ខ្ញុំមិនឈឺក្បាល គ្មានអ្នករំខានទេ ខ្ញុំខំស្មោះគេ ប៉ុន្តែគេបែរបោកប្រាស់ខ្ញុំ អត់មានសង្សារទើបបានគេហៅស្ទាវ នៅម្នាក់ឯងទើបស្ទាវ ខ្ញុំចង់នៅលីវមិនត្រូវការស្នេហាលំៗ អូនស្រលាញ់ឬក៏មិនស្រលាញ់ រូបបងមិនបង្ខំ សើចសប្បាយហើយ ញញឹមលាក់អារម្មណ៍ សុំមិនយកទេសង្សារ
ចុច *1772*5231647# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. មុនមកសួរអូនកើតអី យំព្រោះអ្វី? សួរខ្លួនឯងសិនថ្លៃថាបានធ្វើអ្វីដាក់អូនខ្លះ បងចូលចិត្តប្រច័ណ្ឌខុសរឿងខ្លាំងណាស់ ទាំងមិនដែលដឹងច្បាស់ បេះដូងអូនមានតែបងម្នាក់ បងតែងគិតថាអូនច្បាស់លាស់នឹងបង ឈ្លោះគ្នារាល់ដងបងធុញដែរទេ?
R. ស្លាប់ទេបើមិនឈ្លោះគ្នាមួយថ្ងៃ មិនសួរនាំដេញដោលសង្ស័យ មួយថ្ងៃបានដែរអត់ ព្រោះអូនហត់ ហត់នឹងពន្យល់ប្រាប់ ឬមួយជាលេសដែលបងចង់បែក ទើបបងធ្វើខ្លួនប្លែកៗ អូនមិនយល់ៗៗៗចិត្តបងសោះ
II. ឲ្យតែមនុស្សប្រុសគឺរាប់អានមិនបាន ដឹងទេថារំខាន មិនចង់បានស្នេហ៍បែបនេះទេ ទៅដល់ទីណាគឺថាឈ្លោះខ្មាស់គេ គ្មានសេចក្ដីសុខទេ បើនៅធ្វើចរិកបែបហ្នឹងទៀត រំងាប់អារម្មណ៍បានទេកិតតាមសម្រួល មិនចង់ទទួលអារម្មណ៍ខូចចិត្ត
បើស្រលាញ់សុំចិត្តរៀមរា... អូហ៍... ទុកចិត្តអូនខ្លះទៅ...
ចុច *1772*5231398# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ដួងចន្ទអើយរះខ្ពស់នៅឆ្ងាយសន្លឹម ស្រស់ញញឹម ប៉ព្រឹមដូចវង់ភក្រ្តស្រី ពេលឃើញភ្លាម ចិត្តរៀមលមលួចមេត្រី អូនល្អលើសស្រី ផុតនិស្ស័យបងប្រាថ្នា
II. ពេលអូនខឹង អូនល្អលើសមួយកម្រិត ធ្វើឲ្យចិត្ត បងរឹតតែគួចស្នេហា កែវភ្នែកអូន ចាំងឆ្លុះរស្មីភ្លឺថ្លា ធ្វើឲ្យចិន្ដា បងរឹតតែស្រលាញ់ស្រី
III. អូនផាត់ជាយ ព្រះពាយមានប្រាប់អូនទេ ថាបងស្នេហ៍ ចង់តែកៀកកើយថ្មមបី បើជាតិនេះ ផាត់ជាយអូនមិនប្រណី រៀមស៊ូក្ស័យ ជីវិតដែលឥតខ្លឹមសារ
IV. ដួងចន្ទអើយ ចន្ទរះបំភ្លឺចិត្តខ្ញុំ ដែលរស់ទ្រាំ ក្រៀមក្រំនូវក្ដីទុក្ខា ពេលឃើញអូន ទ្រូងបងកញ្រ្ជោលស្នេហា មេត្តាៗ យល់ដល់ចិន្ដារៀមផង
ចុច *1772*5231626# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. រូបអូនមិនល្អ សាច់អូនមិនស ដូចនារីដ៏ទៃ(២ដង) ធ្វើម្ដេចធម្មជាតិក្រឡៃ តែចិត្តមេត្រី ស្មោះស្នេហ៍តែមួយ ខុសពី នារីដ៏ទៃ ពុំមានសក្ខី ស្មោះស្នេហ៍តែមួយ
II. អប្រិយតែកាយ គ្មានខ្វះអ្វីឡើយ មានគ្រប់លក្ខិណា(២ដង) នៅផ្ទះខិតខំធ្វើការ សម្បត្តិចរិយា ប្រពៃណីខ្មែរ ចិត្តស្មោះមិនក្បត់សាវា តម្កល់ស្នេហាប្រពៃណីខ្មែរ
ចុច *1772*5231634# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
...បែកញើសឡើងខ្ចាយៗៗ អូនរាំឡើងបែកញើសឡើងខ្ចាយ...
I. បងរាំក្រោយមាសស្ងួន បងរាំកៀកអូនៗ អូនរាំក្រលែងឡើងអស់ពីខ្លួនកាយវិការ SEXY ធ្វើអោយបងចាប់អារម្មណ៍លើអូន សុំរាំជិតផងៗណាថ្លៃ
II. បងនិយាយមែនទែន ពេលដែលពៅពិសី អូនរាំពិតជាស្រស់ស្អាតមែនទែន អូនពាក់អាវសហើយស្ដើងមែនទែន ធ្វើអោយភ្នែកបងស្លឺ បាត់បង់ស្មារតី ពិតទេស្រីៗអូនរាំខ្លាំងៗ បែកញើសឡើងខ្ចាយ ជោកអស់រាងកាយ អូនរាំសែនសប្បាយៗ រាំឡើងបែកញើសខ្ចាយៗ
III. អូយ! បងសុំរាំជិតអូនផង បងសុំរាំជិតស្នេហ៍ស្នង តើបានដែរទេនឹមនួន អូយ! បងលង់ស្នេហ៍លើមាសស្ងួន បងលង់ស្នេហ៍លើរូបអូន សូមអូនប្រណីបងផង
...អូបរាំឡើងបែកញើសឡើងខ្ចាយ បែកញើសឡើងខ្ចាយៗៗ...
ចុច *1772*851516# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231311# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ថ្វីបើជើងមេឃនៅឆ្ងាយ សព្វសត្វគៀងគូរទាំងឡាយ សប្បាយឆ្លងវេហា ខុសអ្វីមនុស្សឈ្លោះតែគ្នា ចង់កម្មពារវេរា ចិន្ដាសៅហ្មងម៉េះហ្ន៎
II. គេងទៅ ហ៊ឺទៅ ពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់រំភើយ សូមឆ្លើយជួយលួងលោមយើង
R. បើយើងសាងអំពើល្អ អំពើល្អសងយើងវិញមិនខាន ខំសាងកុសលគឺសាងសុខសាន្ត ឈ្នះចិត្តសាមាន្យក្នុងថ្ងៃមួយ
III. បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រលះប្រែភ្លៀងរលឹម ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន
ចុច *1772*5231567# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*9300423# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772* 5570444# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. យប់មិញបងដេក យល់សប្តិឃើញអូន ឃើញថាពួកយើងនៅតែជានាគ្នា បងឱបអូនយ៉ាងជាប់ ផ្អិបទ្រូងសែនរងា ពេលភ្ញាក់ឡើងបាត់អស់អ្វីៗ
II. ហេតុអ្វីពេលនេះលែងជាបងហើយ ហេតុអ្វីឲ្យគេយកតំណែងបងទៅស្រី បងសែនខ្លាចជីវិតខ្លួនឯងសព្វថ្ងៃ ជីវិតដែលដឹងថាអូនមានថ្មីហើយ
R. នៅស្រលាញ់អូនណាស់អតីតបងអើយ នឹកអូនស្ទើដាច់ខ្យល់ហើយ គ្មានថ្ងៃឡើយឈប់នឹកនាដល់ស្រី បងតែងតាមដាន Profile ព្រលឹង ចង់ដឹងថាអូនផុសអ្វី ទឹកភ្នែកស្រក់រាល់ថ្ងៃ ឃើញស្រីឱបគេ
III. នឹកអូនពេកខ្លាចថាខ្លួនបងអាចឆ្គួត ដង្ហើមដកលែងជាប់គ្នា ទ្រូងតឹងណែនវេទនាណាស់អូនអើយ ពាក្យអូនសម្លាញ់បងធ្លាប់ហៅអូន ឥឡូវអ្នកផ្សេងហៅហើយ សង់ដំបូងសារចុងក្រោយ នេះហើយពាក្យសង្សារ
IV. ហេតុអ្វីពេលនេះលែងជាបងហើយ ហេតុអ្វីឲ្យគេយកតំណែងបងទៅស្រី បងសែនខ្លាចជីវិតខ្លួនឯងដូចសព្វថ្ងៃ ជីវិតដែលដឹងថាអូនមាមអ្នកថ្មីហើយ
ដាក់បទនេះជា Imuzik ដោយចុច *1772*9300380# (20សេន/30ថ្ងៃ)
I. ខ្ទប់ត្រជាកដើរចេញ ព្រោះស្រលាញ់ទើបបងលះបង់ ទោះចង់ឬមិនចង់ ក៏ត្រូវល្ងង់ធ្វើតាមគេប្រាប់ មាត់សំឡុតដាក់អូន តែក្នុងបេះដូងសែនឈឺចាប់ មិនចង់ឲ្យអូនស្ដាប់ឮបងយំទេ
II. គ្មានអ្នកណាកែប្រែចិត្តបង តែព្រោះបងហត់នឿយនិងស្នេហ៍ គ្រួសារងូន អូនក៏ដឹងដែរស្អប់បងប៉ុណ្ណា គាត់ហាមឃាត់មិនឲ្យជួបគ្នា គាត់ជេរដៀលបងមនុស្សបាតផ្សារ ចង់ប្រាប់សង្សារបងក៏អន់ចិត្ត ឈឺបំផុត សុំអូនបែក ទឹកភ្នែកបងហុរមិនចាញ់អូនទេ
III. ថ្ងៃមួយអូននិងយល់ ហើយលេងឆ្ងល់បងក្បត់ព្រោះអី បែកអូនគ្មានអ្នកថ្មី តែដើម្បីអនាគតស្ងួន ពេលគ្មានបងនៅក្បែរ សន្យាត្រូវចេះមើលថែខ្លួន កុំបាច់ចង់ជួបជួន គ្មានក្ដីសុខទេ
ចុច *1772* 5570443# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. សុខសប្បាយទេសង្សារចាស់ តែម្នាក់នេះកំពុងកើតទុក្ខ រស់គ្មានបង រស់គ្មានក្ដីសុខ ឈឺចាប់បំផុតពេលនឹកបង
R. ភ្លេចអូនឬនៅពេលនេះ ពេលនេះអូននឹកបងខ្លាំងណាស់ បើសិនអាច ចង់ធ្វើមុខក្រាស់ សុំឱកាស បងផ្សះផ្សាម្ដងទៀត
II. សង្សារអើយ! បងសុខសប្បាយទេ? គ្មានអូនក្បែរបងប្រហែលជាលែងយំ តែអូនទេ ដែលនៅតែគ្រៀមក្រំ នៅបារម្មណ៍ នៅនឹកនាបងគ្រប់គ្រា
III. សុខសប្បាយទេ សង្សារអើយ... យ៉ាងណាហើយជីវិតក្រោយពេលបែកគ្នា តាមអូនគិត បងប្រហែលជារស់នៅធម្មតា អូនវិញសែនវេទនា ពិបាកជាងស្លាប់
ចុច *1772*5570437# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. មកបាយកកជាមួយសៀងប្រៃ(២ដង) មានទាំងពងទាជាមួយទឹកត្រីមីកំប៉ុង ស្ទើតែរៀងរាល់ថ្ងៃ ឲ្យតែចុងខែគឺដាច់លុយ ធ្វើមុខស្អុយព្រោះធៀបការប្រហារប្រាក់ខែ
II. អស់មួយរោងចូលដល់មួយរោង(២ដង) ផុតពីរោងការចូលដល់ឡើងផ្ទះខួបកុំណើតមានមិនខ្វះ ចូលរដូវនេះដាច់លុយខ្លាំងណាស់ ញាត្តិមិនខ្វះ ខ្វះតែលុយចង់ដៃគេ
III. មានអ្នកខ្លះហៅតាម Facebook មានអ្នកខ្លះ Call តាម Messenger ពិតជាទំនើបមិនធម្មតា ហៅតាមណា ខ្ញុំចង់ដៃតាមហ្នឹងវិញ ខ្ញុំនិយាយលេងទេកុំខឹង រឿងបែបនឹងគឺមានទៅហើយមានមកណាបងប្អូន
ចុច *1772*5231630# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. តើពេលនៅអូននៅទីណា បងត្រូវការជួបមុខអូនណាស់ ចង់អធិប្បាយរឿងរ៉ាវខ្លះៗ រឿងស្នេហ៍ចាស់ឲ្យអូនឈឺចាប់
II. អ្នកណាថាបងត្រូវរូវគេ ឬមាសមេជឿតាមគេប្រាប់ ហេតុផលបង អូនមិនព្រមស្ដាប់ ម្ដេចប្រញ៉ាប់ខូចចិត្តលឿនម៉្លេះ
R. ឱ! សង្សារបងអើយ បងនឹកអូនខ្លាំងណាស់ កុំស្ងាត់ដាក់បងបែបនេះ កុំធ្វើឲ្យបងចំបែង ក្ដីសុខរបស់យើង មិនស្ថិតលើមាត់អ្នកផ្សេង ពួកយើងមិនដូចកូនក្មេង អោយគេបំបែកយើងបាន
III. នឹកសម្លេងនឹកកាយវិការ អនុស្សាយើងទាំងប៉ុន្មាន ធ្លាប់គេងកៀកកើយយ៉ាងសុខសាន្ត ឥឡូវបានត្រឹមនឹកនា
IV. ដោយសារពាក្យអុចអាល ស្នេហាយើងត្រូវបញ្ចប់ បើសិនជាអូនធុញថប់ ចេញពីបន្ទប់មកណា បើសិនអូននៅសង្ស័យ រឿងអីយើងពិភាក្សាបានណាអូន