តារាងបទចម្រៀង ខ្មែរ

ពេញនិយមបំផុត: 9.185

អ្នកណាកែចិត្តបង? - សោភា ទេពី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.185 | ទាញយក: 0

អត្ថបទចម្រៀង

I. អូនយំបងមិនឮ ពេលអូនឈឺបងមិនអើពើ បងមិនយកភ្នែកមើល គឺបងធ្វើឲ្យអូនឈឺចាប់ នឹកគ្រាដែលកន្លង អូនចាំចងពាក្យបងរ៉ាយរ៉ាប់ ថាស្មោះដល់ថ្ងៃស្លាប់ ទោះស្លាប់មិនប្រែ

R. តើអ្នកណាកែប្រែចិត្តបង ទើបនួនល្អងដាច់ចិត្តចោលស្នេហ៍ ទឹកភ្នែកអូនវាស្រក់ឥតល្ហែ ព្រោះស្នេហ៍ប្រែសូន្យ

II. ស្ទើមិនជឿថាបងហ៊ានក្បត់ រឿងជូរជត់ធ្លាក់មកលើអូន តើបេះដូងបងសាងមកពីអ្វី? នៅសុខៗបងសុំបែក ទឹកភ្នែកសួរបងតើអូនខុសអ្វី?

III. អូនល្ងីល្ងឺជឿបង រឿងកន្លងត្រឹមការសម្ដែង វាជារឿងកំប្លែង តែកំប្លែងបែបហូរទឹកភ្នែក អូនយំត្រឹមថ្ងៃនេះ យំឲ្យអស់មិនចាំដល់ស្អែក ឈប់បង្ហូរទឹកភ្នែក ទឹកភ្នែកព្រោះស្នេហ៍

(ភ្លេង... ច្រៀង R, II, R, II ម្ដងទៀត)

         

មើលទាំងអស់ >>

ច្រើនទៀត