ហ្វេនៗបង្ហោះសារបង្ហាញការគាំទ្រ ពេលដែល Suga ឡើងទម្ងន់ជាងមុនបែបនេះ

ហ្វេនៗបង្ហោះសារបង្ហាញការគាំទ្រ ពេលដែល Suga ឡើងទម្ងន់ជាងមុនបែបនេះ

បន្ទាប់ពីការបង្ហាញខ្លួន​ក្នុងការប្រគំតន្រ្តីថ្មីៗ អ្នកនិយមលេងអ៊ីនធើណែតទើបតែចាប់អារម្មណ៍ឃើញថា សមាជិកក្រុម BTS ដ៏ល្បីគឺ Suga មានការប្រែប្រួលរូបរាងច្រើន គួរឲ្យកត់សម្គាល់។

ពួកគេចាប់ផ្ដើមប្រៀបធៀប និងធ្វើការវាយតម្លៃទៅលើ រូបរាងរបស់ Suga ហើយបង្ហោះសារបន្តបន្ទាប់គ្នាថា លោកឡើងទម្ងន់ជាងមុនច្រើន។

ភ្លាមៗនោះ ក្រុមអ្នកគាំទ្រដែលមានឈ្មោះថា ARMYs បានបញ្ចេញមតិអវិជ្ជមានយ៉ាងឆាប់រហ័ស ទៅលើការបង្ហោះរបស់មហាជន ដែលកំពុងនិយាយអំពីរឿងនេះ ដោយពួកគេបានចូលមកការពារ Suga ភ្លាមៗដោយការប្រើ #YoongiWeLoveYou ដើម្បីលុបបំបាត់ពាក្យរិះគន់មួយចំនួន ពីក្រុមអ្នកប្រឆាំង។

#YoongiWeLoveYou កំពុងមានទទួលបាន ការប្រើប្រាស់ទូទាំងពិភពលោក នៅលើបណ្តាញ Twitter ក្នុងរយៈពេលមិនប៉ុន្មានម៉ោងប៉ុណ្ណោះ។

ជាការពិតណាស់ ក្រុមអ្នកគាំទ្រ BTS បានលើកឡើងថា រូបរាងកាយគឺពិតជាមានភាពសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតជាតារា ប៉ុន្តែសម្រាប់ក្រុមអ្នកគាំទ្រដូចជាពួកគេ គឺពិតជាមិនប្រកាន់ច្រើននោះទេ បើទោះបីជា Suga ឡើងទម្ងន់ច្រើនជាងនេះឬយ៉ាងណា សំខាន់សុំឲ្យតែ Suga ក៏ដូចជាសមាជិកគ្រប់គ្នា មានសុខភាពល្អ ប៉ុណ្ណោះគ្រប់គ្រាន់ហើយ។

ខណៈពេលនេះដែរ ARMYs កំពុងតែរីករាយជាមួយនឹងរូបរាងថ្មីរបស់ Suga ដោយការបង្ហោះរូបភាពផ្សេងៗ ដោយប្រើប្រាស់ #YoongiWeLoveYou៕

រូបភាព Suga

រូបភាព Suga

រូបភាព Suga

រូបភាព Suga

រូបភាព Suga

ប្រភព៖ KhmerLoad

Other news

ស្អាតដូចគំនូរទៅហើយ សុខ ពិសី តែងខ្លួនលើកនេះ ស្អាតប្លែកខ្លាំងក្នុងឈុតប្រពៃណី

ស្អាតដូចគំនូរទៅហើយ សុខ ពិសី តែងខ្លួនលើកនេះ ស្អាតប្លែកខ្លាំងក្នុងឈុតប្រពៃណី

ដល់ក! នារីមុខស្អាត ហ៊ានព្រលះស្បែកទាំងដុំៗចេញឈាម ឲ្យស្នាមសាក់ឃើញក្រឡាពស់ដូចពិតៗ

ដល់ក! នារីមុខស្អាត ហ៊ានព្រលះស្បែកទាំងដុំៗចេញឈាម ឲ្យស្នាមសាក់ឃើញក្រឡាពស់ដូចពិតៗ

មើលមុខBestfriend របស់តារាៗ ស្អាតៗណាស់ ហើយអ្នកខ្លះ ក៏មុខសឹងដូចគ្នាដែរ

មើលមុខBestfriend របស់តារាៗ ស្អាតៗណាស់ ហើយអ្នកខ្លះ ក៏មុខសឹងដូចគ្នាដែរ

More