ហេតុតែចង់រកប្រាក់ជួយម្ដាយ សុខចិត្តតែងខ្លួនសម្ដែងតាមផ្លូវតាំងពីព្រលឹម ទាំងដែលគ្មាននរណាម្នាក់ ដឹងថាគេជាក្មេងប្រុស

ហេតុតែចង់រកប្រាក់ជួយម្ដាយ សុខចិត្តតែងខ្លួនសម្ដែងតាមផ្លូវតាំងពីព្រលឹម ទាំងដែលគ្មាននរណាម្នាក់ ដឹងថាគេជាក្មេងប្រុស

ឥណ្ឌូណេស៊ី៖ នាពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមអុីនស្ដារក្រាមម្នាក់ឈ្មោះថា Rahmadi បានចែករំលែកពីរឿងរ៉ាវ និងការតស៊ូរបស់ក្មេងប្រុសម្នាក់ ដែលតុបតែងខ្លួនជាតុក្ដតា ហើយសម្ដែងតាមផ្លូវសាធារណៈ ដើម្បីរកប្រាក់ជួយម្ដាយរបស់ខ្លួន ប៉ុន្ដែសកម្មភាពទាំងនោះ ត្រូវបានមនុស្សមួយចំនួនមើលរំលងទៅវិញ។

ក្នុងសារបង្ហោះ លោក Rahmadi បានរៀបរាប់ថា៖

ជារៀងរាល់ថ្ងៃ Rehan ត្រូវក្រោកពីព្រលឹម និងស្លៀកឈុតតុក្កតាទៅសម្ដែងតាមដងផ្លូវ Gatot Subroto ស្ថិតក្នុងទីក្រុងហ្សាការតា។ ព្រោះការរាំបន្ដិចបន្ដួច អាចជាទីចាប់អារម្មណ៍ដល់មនុស្សម្នានៃបរិវេណនោះ តែទោះជាយ៉ាងណា ការប្រឹងប្រែរបស់គេ ត្រូវមនុស្សមួយមើលរំលង ហើយចាត់ទុកជាការរំខានទៅវិញ។ ដោយឡែក សម្រាប់មនុស្សភាគច្រើន ដែលបានឈប់មើលការសម្ដែងរបស់ Rehan ក៏មិនបានដឹងទេថា អ្នកដែលពាក់ឈុតតុក្កតា ហើយតុបតែងខ្លួននោះ ជាកូនក្មេងឡើយ។ 

  លោក Rahmadi

យ៉ាងណាមិញ Rahan សារភាពថា រូបគេបានចាកចេញពីផ្ទះមុនពេលព្រះអាទិត្យរះជារៀងរាល់ថ្ងៃ ដោយថ្មើរជើងចម្ងាយ ១០គីឡូម៉ែត្រ ដើម្បីទៅរៀបចំការសម្ដែងនៅពេលព្រឹក ហើយពេលរសៀល គេអាចប្រើជីវិតបែបកុមារភាព ដូចកុមារដទៃអីចឹងដែរ។ ដោយឡែក ចំពោះសម្លៀកបំពាក់ គេក៏ត្រូវជួលនិងផ្លាស់ប្ដូររាល់ថ្ងៃផងដែរ។

Rahan បាននិយាយទៀតថា ការសម្រេចចិត្ដបែបនេះ គឺដើម្បីរកលុយផ្គត់ផ្គង់ដល់តម្រូវការប្រចាំថ្ងៃផ្ទាល់ខ្លួន ព្រោះម្ដាយរបស់គេ ទំនងជារកប្រាក់បានគ្រប់គ្រាន់សម្រាប់ថ្លៃជួលផ្ទះ ហើយចំណូលបន្ថែមទៀតសម្រាប់បង់ថ្លៃសាលាឲ្យគេប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

 ក្មេងប្រុស Rahan

ប្រភព Khmerload

ព័ត៌មានផ្សេងទៀត

Adrea Pirlo បានបញ្ជាក់យ៉ាងច្បាស់ៗពីផែនការថ្មីរបស់លោកចំពោះខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ថា...

Adrea Pirlo បានបញ្ជាក់យ៉ាងច្បាស់ៗពីផែនការថ្មីរបស់លោកចំពោះខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ថា...

បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រខ្ពស់

ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រខ្ពស់

ច្រើនទៀត