លោកតាម្នាក់លើកស្លាកតម្លៃលក់ឪឡឹក ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ
សំណើច ៖ បុរសចំណាស់ម្នាក់អង្គុយលក់ឪឡឹកនៅផ្សារ ដោយគាត់លើកស្លាកតម្លៃសរសេរថា ៖ ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ។
បុរសវ័យក្មេងម្នាក់ចូលមកសួរ ហើយទិញឪឡឹកម្តងមួយផ្លែៗ ដោយបង់៣ដុល្លារក្នុងមួយផ្លែ។
-->
ខណៈបុរសវ័យក្មេងនោះដើរចេញពីតូបលក់ឪឡឹក រូបគេបានងាកក្រោយហើយស្រែកប្រាប់បុរសចំណាស់ថា "ហេលោកអ៊ំ! មានដឹងទេខ្ញុំទើបតែទិញឪឡឹក ៣ ផ្លែអស់ត្រឹមតែ៩ដុល្លារជំនួសឱ្យ១០ដុល្លារ? មើលទៅលោកអ៊ំប្រហែលមិនទាន់ចេះរកស៊ីទេ!"។
បុរសចំណាស់ញញឹមដាក់បុរសវ័យក្មេងនោះយ៉ាងសុភាពរាបសា និងតាំងជំហរមិនប្រកាន់ភ្ញៀវឌឺដង។
*** មនុស្សនាំគ្នាសើចចម្អកឱ្យគាត់ ប៉ុន្តែគ្រប់ពេលដែលពួកគេមកដល់តូបរបស់គាត់ ពួកគេមិនដែលទិញឪឡឹក១ផ្លែទេ គឺទិញ៣ផ្លែឡើងរហូត តែនៅឆ្លៀតមកប្រដៅគាត់ពីរបៀបរកស៊ីទៀត៕
ប្រភព៖ Khmeread
ទើបដឹងការពិតថា បាតុភូតថ្ងៃនិងយប់ស្មើគ្នា មិនបានកើតឡើងចំព្រឹត្តិការណ៍សមរាត្រីនោះទេ
៣ខែដំបូង រោងចក្ររ៉ែមាសនៅអូរខ្វាវ ខេត្តមណ្ឌលគិរីចម្រាញ់មាសបានដល់ទៅ...
វិធីថែរក្សាស្បែកទាំង៤យ៉ាង ស្រីៗកុំមើលរំលង