ដឹងកាន់តែច្បាស់ ក្រោយបងស្រីរបស់ស្រីស្អាត លោតទឹកសម្លាប់ខ្លួន បង្ហោះបែបនេះ

ដឹងកាន់តែច្បាស់ ក្រោយបងស្រីរបស់ស្រីស្អាត លោតទឹកសម្លាប់ខ្លួន បង្ហោះបែបនេះ

ភ្នំពេញ៖ កាលពី​ពេល​ថ្មីៗនេះ បាន​បង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជាខ្លាំង ​ក្នុង​បណ្តាញសង្គម ​ ​បន្ទាប់​ពី​នារី​ម្នាក់ ​បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាតខ្លួន​ឯង​ដោយ​លោត​ទឹក​សម្លាប់​ខ្លួន​ បន្សល់​ទុកនៅ​តែ ​ស្បែក​ជើ​ង​និង ​បាច់ផ្កា​មួយ​បាច់ នៅលើ​ស្ពានស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​​។

យ៉ាង​ណា​មិញ ​បើ​ងាក​មកមើល​ អ្នក​​ម្តាយបង្កើត ​របស់​នារី​រងគ្រោះ​​ដោយ​សារ​តែ​មិន​អាច ​ទទួល​យក​បាន អំពី​ដំណឹង​សម្លាប់ខ្លួន ​របស់​កូន​ស្រីក៏ពិបាកចិត្ត យំរហូតសន្លប់ផងដែរ។ ចំណែក​មិត្តភក្តិ ​ក៏​ដូចជា​បង​ស្រី​បង្កើត ​របស់​នារី​រងគ្រោះ ​បាន​បង្ហាញ​នៅ​​ការ​សោកស្តាយ​និង​ការឈឺចាប់​ជា​ខ្លាំង​ បន្ទាប់​ពី​ការ​បាត់​បង់ ​ប្អូន​ស្រី​ជា​ទី​ស្រលាញ់​។

​ក្នុ​ងនោះ​ដែរ​ បង​ស្រី​បង្កើត ​របស់​នារី​រងគ្រោះ ​ក៏​បាន​បង្ហោះ​សារ​រៀប​រាប់​ពី​ទុក្ខសោករបស់​ខ្លួន លើ​បណ្តាញ​សង្គម ​បែបនេះ​ថា​៖

 ម្ដាយរបស់ខ្ញុំ សន្លប់បាត់ហើយ ខ្ញុំអត់រឹងមាំ នឹងទទួលយករឿងនឹងទេ តាំងពីព្រឹកដល់ពេលនេះ បាយទឹកអត់ទាន់ បានចូលពោះខ្ញុំ សូម្បីតែ1គ្រាប់ ខ្ញុំពិបាកផ្លូវកាយ និងផ្លូវអារម្មណ៌ណាស់ នេះជាលើកទី2នឹងមនុស្ស២នាក់ ហើយដែរខ្ញុំត្រូវរាប់រង់ ទទួលខុសត្រូវតែឯង ខ្ញុំមិនទាន់ធ្វើអីបានទេ ក្រៅពីចាំដំណឹងពីពូលីស អគុណ មិត្តភក្ដ ទាំងអស់ នឹងក្នុងបណ្ដាញ ដែរជួយលើកទឹកចិត្ត នឹងបារម្មណ៍៕

បងស្រី​នារី​រងគ្រោះ​

កន្លែងកើតហេតុ

នារីរងគ្រោះ​ និងបងស្រី មុនពេល​កើត​ហេតុ

កន្លែងកើត​ហេតុ

ម្តាយ​នារីរងគ្រោះ​

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

Adrea Pirlo បានបញ្ជាក់យ៉ាងច្បាស់ៗពីផែនការថ្មីរបស់លោកចំពោះខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ថា...

Adrea Pirlo បានបញ្ជាក់យ៉ាងច្បាស់ៗពីផែនការថ្មីរបស់លោកចំពោះខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ថា...

បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រខ្ពស់

ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រខ្ពស់

ច្រើនទៀត