អស់និយាយ! អ្នកស្រុកឥណ្ឌា នាំគ្នាទៅគោរពថ្វាយបង្គំំព្រះម៉ែកូរ៉ូណា ដើម្បីកំចាត់កូវីដ១៩

អស់និយាយ! អ្នកស្រុកឥណ្ឌា នាំគ្នាទៅគោរពថ្វាយបង្គំំព្រះម៉ែកូរ៉ូណា ដើម្បីកំចាត់កូវីដ១៩

ឥណ្ឌា៖ អ្នកស្រុកឥណ្ឌាបានសង់ចេតិយមួយដើម្បីឧទិ្ទសចំពោះ“ ព្រះម៉ែកូរ៉ូណា” ហើយនិង ធ្វើការបន់ស្រន់ព្រះម៉ែដោយសង្ឃឹមថាអន្តរាគមន៏របស់ព្រះម៉ែ អាចកំចាត់វីរុសកូវីដ១៩ ដែលកំពុងផ្តាច់ជីវិតមនុស្សជារៀងរាល់ថ្ងៃ។

អ្នកធ្វើពិធីសាសនា នៅក្នុងភូមិ Shuklapur ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា បានធ្វើពិធីបួងសួងទឹកបរិសុទ្ធ និងផ្កានៅចេតិយពណ៌លឿងភ្លឺ ដែលពួកគេបានដាក់រូបព្រះរបស់ខ្លួនគឺ ព្រះមាតាកូរ៉ូណា ចាប់តាំងពីពួកគេបានសង់រូបបដិមានោះ នៅសប្តាហ៍នេះ។

តាមប្រភពពីអ្នកភូមិម្នាក់ ដែលបានបញ្ចេញឈ្មោះថា Sangeeta បាននិយាយកាលពីថ្ងៃសុក្រថា "ដោយមានពរជ័យរបស់ព្រះម៉ែកូរ៉ូណា អ្នកភូមិរបស់យើងនិងអ្នកផ្សេងទៀតនឹងបានជាសះស្បើយ " ។

គួររំលឹកផងដែរថា ប្រទេសឥណ្ឌា ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំង ដោយសារការកើនឡើងនៃការឆ្លងមេរោគវីរុសកូវីដ១៩ ក្នុងខែមេសានិងឧសភា ប៉ុន្តែ មកទល់ឥលូវ ពុំទាន់មានសញ្ញាល្អនៃការធ្លាក់ចុះនៃវីរុសនៅឡើយទេ។

ដោយឡែក យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល បានបង្ហាញថា អាជ្ញាធរ បានរាយការណ៍ពីករណីថ្មីចំនួន ៨៤.៣៣២ ករណី កាលពីថ្ងៃសៅរ៍ ដែលជាចំនួនទាបបំផុតប្រចាំថ្ងៃក្នុងរយៈពេលជាងពីរខែ។

ក្នុងនោះ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល វីរុសកំណាចកូវីដ១៩ បានសម្លាប់ប្រជាជនឥណ្ឌាសរុប ៣៦៧.០៨១ នាក់មកហើយ៕

ព្រះម៉ែកូរ៉ូណា

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត