ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្ត​ទាំង ៥ នេះ

ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្ត​ទាំង ៥ នេះ

មាន​គំនិត​ចង់សម្លាប់ខ្លួនមែនទេ? ប្រសិនបើយើងគិតចង់សម្លាប់ខ្លួន មាន​ន័យ​ថាការឈឺចាប់ ឬការប្រឈម​របស់យើងខ្លាំងណាស់ហើយដែលធ្វើឱ្យ​សុញ​​ គិតមិនចេញ ហើយចង់បញ្ចប់​ជីវិត​ដើម្បី​ផុត​ទុក្ខ​។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនក្នុងការទប់ទល់នឹងគំនិតចង់សម្លាប់ខ្លួន និងយកឈ្នះការ​ឈឺ​ចាប់។

ប្រសិនបើយើងមានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្ត​ទាំង ៥ នេះ៖

១. ទុកពេលវេលាឱ្យខ្លួនឯង៖ ទោះបីជានៅពេលនេះយើងកំពុងឈឺចុកចាប់​ខ្លាំង មិនអាចទ្រាំបាន ហើយ​ចង់សម្លាប់ខ្លួនឱ្យផុតទុក្ខក៏ដោយ សូមទុកពេលវេលា​ឱ្យខ្លួនឯងយ៉ាង​ហោចណាស់​មួយ​សប្តាហ៍ ឬ ១ ឆ្នាំ។ ការទុកពេលវេលាឱ្យខ្លួនឯង​គឺផ្តល់ឱកាសឱ្យខ្លួនឯង​ក្នុងការទប់ទល់នឹងការ​ឈឺ​ចាប់របស់យើង ព្រោះពេលវេលាអាចព្យាបាលរបួស និងការឈឺចាប់បាន។ ថ្ងៃនេះយើង​អាចមាន​អារម្មណ៍ថា យើងមិនអាចប្រឈមមុខនឹងការឈឺចាប់ ​ឬបញ្ហាប្រឈមរបស់យើងបាន តែយូរៗ​យើង​អាចសុំានឹងពួកវា។

២. ចៀសវាងការសេពគ្រឿងញៀន និងគ្រឿងស្រវឹង ការសេពគ្រឿងញៀន និងគ្រឿងស្រវឹង​ធ្វើឱ្យ​យើង​ចង់សម្លាប់ខ្លួនកាន់តែខ្លាំង។ គ្រឿងស្រវឹង​ជះឥទ្ធិ​ដល់ផ្នែកខ្លះ​នៃខួរក្បាលដែលគ្រប់​គ្រងការ​វិនិច្ឆ័យ ការផ្តោតអារម្មណ៍ អាកប្បកិរិយា និងអារម្មណ៍របស់យើង។ ឯគ្រឿងញៀនប៉ះ​ពាល់ដល់ការ​គិត និងអារម្មណ៍របស់យើង។ គ្រឿងញៀនខុសគ្នាមានឥទ្ធិពលខុសៗគ្នា។ ឧទាហរណ៍ កូកាអ៊ីន​អាច​ធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងចង់ផ្សងគ្រោះ​ថ្នាក់។ ប៉ុន្តែយើងនឹង​មានអារម្មណ៍​បាក់​ទឹក​ចិត្ត បន្ទាប់ពីឥទ្ធិពលរបស់​វាអស់។ ថ្នាំញៀនផ្សេងទៀតអាចធ្វើឱ្យយើងច្របូកច្របល់ និង​វង្វេង​ស្មារតី​។

៣. នៅកន្លែងដែលមានសុវត្ថិភាព៖ ត្រូវយករបស់ដែលយើងអាចប្រើដើម្បីធ្វើបាបខ្លួនឯងដូចជា ថ្នាំ កាំបិត ឡាម ឬកាំភ្លើងជាដើមទៅលាក់ទុក ឬយកចេញពីផ្ទះឱ្យអស់។ ប្រសិនបើអាច យើង​ទៅ​កន្លែង​ដែលមានសុវត្ថិភាពដូចជា ផ្ទះមិត្តភ័ក្ត ផ្ទះបងប្អូន ឬមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តជាដើម។

គ្រោះថ្នាក់សរសៃឈាមខួរក្បាល

៤. កុំលាក់អារម្មណ៍ទុកតែម្នាក់ឯង៖ ការរៀបរាប់ពីដំណើររឿង​ដែលធ្វើឱ្យយើង​​ឈានដល់ចំណុច​ឈឺ​ចាប់នេះអាចឱ្យយើងបញ្ចេញសម្ពាធជាច្រើនដែល​កំពុងស្តុកទុកនៅក្នុងខ្លួនរបស់យើង និងជួយឱ្យ​យើងធូរស្រាលមួយកម្រិត។ យើងអាចប្រាប់ពីអារម្មណ៍របស់យើងទៅមិត្តភក្តិ សមាជិកក្នុងគ្រួសារ គ្រូពេទ្យចិត្តសាស្រ្ត ឬអង្គការសុខភាពផ្លូវចិត្ត។ សូមកុំខ្លាច ឬខ្មាស់ក្នុងការស្វែងរកជំនួយពីអ្នកដ៏ទៃ ព្រោះមានមនុស្សជាច្រើនដែលអាចជួយយើងបាន។ ប្រសិនបើយើង​និយាយ​ប្រាប់ពីអារម្មណ៍​របស់​យើង​ទៅនរណាម្នាក់​ ប៉ុន្តែគេហាក់ដូចជាមិនយល់ពីអ្វីដែលយើងចង់ប្រាប់ យើងអាចសាក​ល្បង​និយាយជាមួយអ្នកផ្សេងបាន។

៥. បន្ធូរអារម្មណ៍៖ ការបន្ធូរអារម្មណ៍ធ្វើឱ្យចិត្តយើងស្ងប់។ យើងអាចបន្ធូរអារម្មណ៍​​​តាមវីធី​ជាច្រើន​ដូចជា ស្តាប់តន្រ្តី ត្រាំទឹកក្តៅឧណ្ហៗ សរសេរកំណត់​ហេតុ ដើរលំហែក្នុងសួន ហិតក្លិនក្រអូប​ពី​រុក្ខជាតិ​ ទៅម៉ាស្សា ហាត់យូហ្កា ឬសមាធិជាដើម។

ប្រសិនបើយើងមានគំនិតសម្លាប់ខ្លួន សូមគិតពីក្រុមគ្រួសារ ឬមនុស្សដែលជិតដិតនឹងយើង។តើពួកគាត់នឹងទៅជាយ៉ាងណា និងជួបបញ្ហាអ្វីខ្លះ ប្រសិន​បើយើងស្លាប់បាត់?

ប្រភព៖ Hellokrupet 

ព័ត៌មានផ្សេងទៀត

វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

បើចង់រកក្តីសុខដាក់ខ្លួន រឿង៤យ៉ាង គួរតែកាត់ផ្តាច់វាចោល!

បើចង់រកក្តីសុខដាក់ខ្លួន រឿង៤យ៉ាង គួរតែកាត់ផ្តាច់វាចោល!

លោកតាម្នាក់លើកស្លាកតម្លៃលក់ឪឡឹក ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ

លោកតាម្នាក់លើកស្លាកតម្លៃលក់ឪឡឹក ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ

ច្រើនទៀត