គួរឲ្យសរសើរ! នី មុនីនាថ ថតរូបជាមួយនឹងថង់ប្លាស្ទិច ដើម្បីជំរុញការយល់ដឹងពីផលវិបាក និងកាត់បន្ថយការប្រើប្រាស់!

គួរឲ្យសរសើរ! នី មុនីនាថ ថតរូបជាមួយនឹងថង់ប្លាស្ទិច ដើម្បីជំរុញការយល់ដឹងពីផលវិបាក និងកាត់បន្ថយការប្រើប្រាស់!

កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រីតូចច្រឡឹង កញ្ញា នី មុនីនាថ បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង នៅក្នុងនោះ តារាសម្ដែងស្រីរូបនេះ បានបង្ហាញរូបភាពនៃស្ទាយ៍ថតជាមួយនឹងថង់ប្លាស្ទិច ដែលបង្កាប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ដើម្បីឲ្យគ្រប់គ្នា ក៏ដូចជាពិភពលោកទាំងមូល បានយល់ដឹងពីបញ្ហានៃសំណល់ប្លាស្ទិច និងគួរតែកាត់បន្ថយនៅក្នុងការប្រើប្រាស់វា។

ភ្ជាប់មកជាមួយគ្នានោះ កញ្ញា នី មុនីនាថ ក៏បានសរសេររៀបរាប់ដែរថា៖

«តើអ្នកដឹងទេ រាល់ថ្ងៃសម្រាមជាថង់ប្លាស្ទិច កំពុងតែបំផ្លាញបរិស្ថាន យ៉ាងសកម្ម មិនថាក្នុងប្រទេស កម្ពុជា ក៏ដូចជាពិភពលោក? តើប្លាស្ទិច កំពុងបំផ្លាញប្រទេសអ្នក បានកម្រិតណាទៅហើយ? យើងតែងតែឆ្ងល់ពីបម្រែបម្រួលអាកាសធាតុ ឬ ដូចជា អត្រាការស្លាប់ របស់មនុស្ស ក៏ដូចជាសត្វ ឬ សត្វសមុទ្រជាដើម ថាហេតុអ្វី ខុសពីសម័យមុនដែល ពួកគេមានអាយុ វែងៗ និង មិនសូវមានជំងឺឈឺថ្កាត់ ហើយអាយុខ្លីដូចបច្ចុប្បន្ន? ដឹងថាហេតុអ្វីទេ?យើងតែងតែសប្បាយរីករាយដែលប្រទេសជាតិ មានការរីកចម្រើន ស្ទើរគ្រប់វិស័យ តែយើងក៏ភ្លេចគិតថា ការរស់នៅក្នុងសម័យ បច្ចេកវិទ្យាទំនើប ក៏បានបង្កើតជាផលអវិជ្ជមានផងដែរ ជាក់ស្តែង សម្រាមប្លាស្ទិច ដែលយើងបានប្រើប្រាស់រួចរាល់ ត្រូវបានបំលែងជាជាតិពុល ក៏ដូចជាអន្ទាក់សម្លាប់ និង កាត់អាយុសត្វពាហនៈ សត្វសមុទ្រ ក៏ដូចជាមនុស្សជាតិដូចគ្នា។សម្រាមក៏ដូចជាថង់ប្លាស្ទិចគឺពិតជាស្អុយ ហើយគួរឲ្យខ្ពើមរអើមមែន តែមនុស្សដែលបោះសម្រាមចោលផ្តេសផ្តាស មិនត្រឹមត្រូវ ទើបគួរឲ្យខ្ពើមរអើមជាងសម្រាមទៅទៀត។ ចូលរួមកាត់បន្ថយថង់ប្លាស្ទិច ក៏ដូចជាសម្រាមនានា ដោយដាក់សម្រាមក្នុងធុងសម្រាម»

ក្រោយពីបានអានសំណេររបស់នាងរួចមក គេសង្កេតឃើញថា មានការស៊ែចែករំលែកតៗគ្នាយ៉ាងច្រើនតែម្ដង។

គួរឲ្យដឹងផងដែរថា នាពេលកន្លងមកនេះ មិនត្រឹមតែតារាស្រុកខ្មែរនោះទេ ដែលតែងតែយកចិត្តទុកដាក់ទៅលើបញ្ហានេះ សូម្បីតែតារាល្បីៗនៅលើជុំវិញពិភពលោក ក៏តែងតែចូលរួមយ៉ាងសកម្មពីបញ្ហានេះផងដែរ៕

នី ម៉ូនីនាថ

នី ម៉ូនីនាថ

នី ម៉ូនីនាថ

នី ម៉ូនីនាថ

នី ម៉ូនីនាថ

សំណេររបស់ នី ម៉ូនីនាថ

នី មុនីនាថ

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

បុរសហាយសូរទាំង១២ រូបនេះហើយ អាចយកឈ្នះចិត្ត តារាស្រីលំដាប់ជួរមុខបាន

បុរសហាយសូរទាំង១២ រូបនេះហើយ អាចយកឈ្នះចិត្ត តារាស្រីលំដាប់ជួរមុខបាន

កូនៗកាន់តែធំ កែវ វាសនា និងភរិយា កាន់តែមានសុភមង្គលខ្លាំង មើលរូបទាំងនេះក៏ដឹង!

កូនៗកាន់តែធំ កែវ វាសនា និងភរិយា កាន់តែមានសុភមង្គលខ្លាំង មើលរូបទាំងនេះក៏ដឹង!

ស៊ិចស៊ីខ្លាំង លេងទឹកមុខពេក Jennie ត្រូវគេរិះគន់បែបនេះ?

ស៊ិចស៊ីខ្លាំង លេងទឹកមុខពេក Jennie ត្រូវគេរិះគន់បែបនេះ?

ច្រើនទៀត