ក្រោយត្រូវសម្តេចតេជោ អនុញ្ញាតប្រគល់តោឲ្យមកចិញ្ចើមវិញ

ក្រោយត្រូវសម្តេចតេជោ អនុញ្ញាតប្រគល់តោឲ្យមកចិញ្ចើមវិញ

រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារនោះ ឥលូវនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតប្រគល់តោនោះទៅឲ្យម្ចាស់ចិញ្ចឹមវិញ និងប្រគល់ប្រាក់ដែលបានពិន័យត្រឡប់ទៅវិញផងដែរ។

ក្រោយទទួលដំណឹងថា សម្តេចតេជោ អនុញ្ញាតប្រគល់តោត្រឡប់មកវិញ បុរសជនជាតិចិន ដែលជាម្ចាស់តោនោះបានបង្ហោះសារអរគុណសម្តេចតេជោលើបណ្តាញសង្គមហ្វេសប៊ុកថា “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់“ ហុីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត”

ប្រភព៖ Khmernote

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត