សេចក្ដីសុខកើនឡើងឯងៗ អោយតែរក្សាមនុស្ស ៤ ប្រភេទនេះក្បែរខ្លួន

សេចក្ដីសុខកើនឡើងឯងៗ អោយតែរក្សាមនុស្ស ៤ ប្រភេទនេះក្បែរខ្លួន

សេចក្តីសុខអាចជាការប៉ងប្រាថ្នាធំរបស់មនុស្សលោកយើងនេះ ទ្រព្យសម្បត្តិអាចនឹងសំខាន់ពិតមែន តែការចង់បានជីវភាពធូរធារបែបនេះ ក៏កើតចេញពីចិត្តដែលគិតថាវាអាចនាំមកនូវសេចក្ដីសុខនេះដែរ។ អ្នកអាចរកសេចក្ដីសុខអោយខ្លួនឯងបានងាយៗ ដោយគ្រាន់តែរាប់អានមនុស្សទាំង ៤ ប្រភេទនេះ៖

១. មនុស្សមិនមានពុតត្បុត

ពេលដែលមានអាយុកាន់តែច្រើនទៅ​ មនុស្សភាគច្រើនមានអារម្មណ៏ថាពិបាកនឹងរាប់អាននរណាម្នាក់អោយស្មោះអស់ពីចិត្តខ្លាំងណាស់ អាចដោយសារថាធ្លាប់បានខកចិត្តព្រោះតែទុកចិត្តមនុស្សខុសជាច្រើនមកហើយ។ មេវៀនជីវិតបែបនេះហើយ ដែលធ្វើអោយមនុស្សភាគច្រើនប្រែប្រួល ធ្លាប់តែជាមនុស្សដែលឃើញអ្វី និយាយនោះ ក៏ក្លាយជាមនុស្សដែលចេះគិតគូរ ហើយមិនសូវជាហ៊ានបង្ហាញចិត្តគំនិតខ្លួនឯងអោយអ្នកដទៃបានដឹងនោះទេ។ ហេតុនេះហើយ មនុស្សដែលមិនមានពុតត្បុត ហើយមិនចេះតែយល់ព្រមតាមអ្នកដទៃកម្រនឹងបានជួបណាស់ បើសិនជាអ្នកមានសំណាងមានមនុស្សបែបនេះដើរចូលមកជីវិតអ្នកហើយនោះ កុំបណ្ដោយអោយដើរចេញទៅវិញអោយសោះ។

២. មនុស្សដែលមិនខ្លាចនឹងប្រាប់ពីអារម្មណ៏ពិតគេ

គ្មាននរណាម្នាក់ដែលមិនប្រាថ្នាចង់អោយផ្លូវជីវិតដែលខ្លួនដើរ រលោងស្រឹលគ្មានបញ្ហាសោះនោះទេ តែទោះបីអ្នកជាមនុស្សដែលខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិច្រើនយ៉ាងណា ក៏មិនអាចចៀសផុត ហើយគ្រប់គ្រងរឿងនេះបាននោះទេ។ ព្រោះតែបែបនេះហើយ ចាំបាច់ខ្លាំងណាស់ដែលមានមនុស្សដែលអ្នកពឹងពាក់បាន មិនខ្លាចនឹងប្រាប់ពីការយល់ឃើញពិតៗរបស់គេអោយអ្នកដឹងនោះ មិនឆ្លៀតឱកាសជាន់ពន្លេចអ្នកក្នុងពេលនោះ។

៣. មនុស្សដែលជួយអោយអ្នកលូតលាស់

ជីវិតមនុស្សម្នាក់មិនអាចនឹងលូតលាស់បានយ៉ាងពេញលេញ ដោយបន្តស្ថិតនៅកន្លែងមួយដែលខ្លួនមានអារម្មណ៏ស្រណុកសុខស្រួកបាននោះទេ។ ទោះជាអ្នកមានការប្តេជ្ញាចិត្តផ្ទាល់ខ្លួនខ្លាំងយ៉ាងណា ពេលដែលជួបប្រទះឧបសគ្គ អ្នកក៏ត្រូវមិត្តភក្តិ មនុស្សដែលជិតស្និទ្ធមកលើកទឹកចិត្ត ហើយប្រាប់អ្នកថាផ្លូវដែលអ្នកជ្រើសរើសដើរមួយនេះ ជាផ្លូវដ៏ត្រឹមត្រូវបំផុតហើយទោះជាពិបាកបន្តិចមែន។ ពេលខ្លះអារម្មណ៏បែបនេះ វាសំខាន់ជាងទ្រព្យសម្បត្តិ និង លុយកាក់អ្វីទៅទៀត។

៤. មនុស្សដែលចង់ឃើញអ្នកបានសុខពិតៗ

មិនមែនមនុស្សដែលសើចសប្បាយនៅនឹងមុខអ្នកទាំងអស់សុទ្ធ តែចង់ឃើញជីវិតអ្នកសុខថ្កើនថ្កានគ្រប់ៗគ្នានោះទេ ទោះបីជាមនុស្សអ្នករាប់អានជិតស្និទ្ធយ៉ាងណាក្ដី។ បើសិនជាអ្នកបានប្រទះមនុស្សបែបនេះ អ្នកអាចនឹងសំណាងជាងមានមនុស្សមនុស្សរាប់អាន រាប់មិនអស់ តែម្នាក់ពីរ ក៏គ្រប់គ្រាន់ទៅហើយ។

 ប្រភព៖ Kanha

ព័ត៌មានផ្សេងទៀត

ល្បែង​ចិត្តសាស្ត្រ៖ ​គិត​ថា​ទ្វា​រពណ៌អ្វី​​អាច​​​​​នាំ​អ្នក​ទៅ​រក​​សុភមង្គល​?​ រើស​រួចមើល​ចម្លើយ

ល្បែង​ចិត្តសាស្ត្រ៖ ​គិត​ថា​ទ្វា​រពណ៌អ្វី​​អាច​​​​​នាំ​អ្នក​ទៅ​រក​​សុភមង្គល​?​ រើស​រួចមើល​ចម្លើយ

មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ!

មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ!

កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង

កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង

ច្រើនទៀត