វេជ្ជបណ្ឌិតចិនម្នាក់​អះអាងថា ជំងឺកូវីដ១៩កើតចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន

វេជ្ជបណ្ឌិតចិនម្នាក់​អះអាងថា ជំងឺកូវីដ១៩កើតចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន

បរទេស៖ ​វេជ្ជបណ្ឌិត Li-Meng Yan ​ដែលជាអ្នកឯក​ផ្នែកវីរុសសាស្រ្តចិន បានអះអាងថាលោកស្រីមានភស្តុតាងទិន្ន័យវិទ្យាសាស្ត្រអាចបង្ហាញថា ជំងឺកូវីដ១៩គឺត្រូវបានបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍មួយ​របស់ប្រទេសចិន។

​វេជ្ជបណ្ឌិត Li-Meng Yan

អំឡុងពេលធ្វើ​កិច្ចសម្ភាសន៍​ជាមួយកម្មវិធី Loose Women តាមរយៈការជជែកជាវីដេអូចេញទីតាំងសម្ងាត់មួយ វេជ្ជបណ្ឌិត Li-Meng Yan បានលើកឡើងថា លោកស្រីបានធ្វើការស្រាវជ្រាវដំបូងបំផុតមួយទាក់ទងនឹងជំងឺកូវីដ១៩កាលពីឆ្នាំមុន និងបាន​រកឃើញថា ជំងឺនេះគឺកើតចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុង​វូហាន ​ដែលជាមន្ទីរពិសោធន៍​គ្រប់គ្រងដោយរដ្ឋាភិបាលចិន។ បន្ថែមពីនេះ វេជ្ជបណ្ឌិត Li-Meng Yan ក៏បានសង្កត់ធ្ងន់​ដែរថា ​ការលើកឡើងថាជំងឺកូវីដ១៩ មានប្រភពចេញពីទីផ្សារសើមក្នុងទីក្រុងវូហាន គឺគ្រាន់តែជារឿងកុហក​ប៉ុណ្ណោះ។

​វេជ្ជបណ្ឌិត Li-Meng Yan ​

បច្ចុប្បន្នវេជ្ជបណ្ឌិត​ Li-Meng Yan បានភៀសខ្លួនចេញពីប្រទេសចិន និងបានធ្វើដំណើរទៅទឹកដីសហរដ្ឋអាមេរិក ក្នុងគោលបំណងការពារខ្លួនពីរដ្ឋាភិបាលចិន។ ​ហើយវេជ្ជបណ្ឌិតរូបនេះ ក៏បាននិយាយដែរថា​​ ប្រសិនបើលោកស្រីមិនអាចប្រាប់រឿងនេះឱ្យពិភពលោកបានដឹង លោកស្រីនឹងមានការសោកស្តាយបំផុត៕

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

Adrea Pirlo បានបញ្ជាក់យ៉ាងច្បាស់ៗពីផែនការថ្មីរបស់លោកចំពោះខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ថា...

Adrea Pirlo បានបញ្ជាក់យ៉ាងច្បាស់ៗពីផែនការថ្មីរបស់លោកចំពោះខ្សែប្រយុទ្ធស្នូល Cristiano Ronaldo ថា...

បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

បើកក្រុមហ៊ុនបោសសម្អាតជិត៥ឆ្នាំ ហើយនេះជាលើកទីមួយដែលខាងក្រុមហ៊ុន ជួបប្រទះផ្ទះផ្ទុកសំរាមគរដូចភ្នំ និងមានកណ្ដុររស់នៅ

ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រខ្ពស់

ចាប់ពីថ្ងៃទី២៣ ដល់ទី២៩ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន សូមប្រយ័ត្នបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រខ្ពស់

ច្រើនទៀត