ទម្លាប់ ៥ យ៉ាង មិន​គួរ​បោះបង់ ទោះ​ក្លាយ​ជា​ម៉ាក់ៗ​ក្តី

ទម្លាប់ ៥ យ៉ាង មិន​គួរ​បោះបង់ ទោះ​ក្លាយ​ជា​ម៉ាក់ៗ​ក្តី

ស្រីៗ​យើងបាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត ក្រោយ​ផ្តល់​កំណើត​អូនតូច​គួរ​ឲ្យ​ស្រលាញ់​ម្នាក់។ ក្លាយ​ជា​ម៉ាក់​ថ្មីថ្មោង ច្បាស់ជា​ត្រូវ​ទទួល​អម្រែក​ធ្ងន់​បន្តិច​ហើយ។ យ៉ាងណា​កុំ​គិត​តែ​ពី​គ្រួសារ ស្រីៗ​គ្នា​យើង​ក៏​គួរ​គិត​ខ្លួន​ឯង​ដូចគ្នា​ដែរ។

“Hello គ្រូពេទ្យ” ចង់​ណែនាំ​ទម្លាប់ ៥ យ៉ាង មិន​គួរ​បោះបង់ បើ​ទោះ​ក្លាយ​ជា​ម្តាយ​គេ​ក្តី។

១- មានពេលបន្ធូរអារម្មណ៍

ក្រោយ​ក្លាយ​ជា​ម៉ាក់ៗ​ថ្មី​ថ្មោង ស្រីៗ​គ្នា​យើង​ស្ទើរ​ទាំង​អស់ នឹង​ចំណាយ​ពេល​មើល​ថែ​កូន ដូចជា បំបៅ​ដោះ ឬ​ប្ដូរ​ខោ​ទឹកនោម ជា​ការងារ​ធ្វើ​ឲ្យ​យើង​រវល់​គ្មាន​ថ្ងៃ​លស់។ យ៉ាង​ណា គ្នា​យើង​គួរ​មាន​ពេល​មើល​ថែខ្លួន​ឯង ដូចជា ឆ្លៀត​សម្រាក​ឲ្យ​បាន ១៥-៣០ នាទី ក៏​អាច​ជួយ​បន្ធូរ​អារម្មណ៍​តានតឹង​បាន​ខ្លះ​ដែរ។ បើ​បារម្ភ​ខ្លាច​អាអូន​ភ្ញាក់​ពេល​សម្រាក អាច​សុំ​បងប្អូន ឬ​ប្តី​ជួយ​មើល​បន្តិច​ក៏​បាន។

២- កុំ​ចោល​សម្លៀក​បំពាក់​ចង្អៀតៗ

មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​រាងកាយ​គ្នា​យើង​រីកធំ ត្រូវ​ការ​សម្លៀក​បំពាក់​ថ្មី​រលុងៗ តែ​ក្រោយ​សម្រាលរួច ត្រូវការ​ពេល​ដើម្បី​រាង​ត្រលប់​មក​សភាព​ដើម​វិញ។ អ៊ីចឹង​ហើយ​កុំ​បោះ​ចោល​សម្លៀក​បំពាក់​ចង្អៀតៗ​នោះ​អី។ យកល្អ ហាត់ប្រាណ ញ៉ាំ​អាហារ​បែប​សុខភាព អាច​ជួយ​ឲ្យ​រាងកាយ​រឹងមាំ ព្រម​ទាំង​មាន​រាង​ស្អាត។ ពេល​រាង​ស្គមវិញ​អាច​ប្រើ​ខោអាវ​ទាំង​នោះ​បាន​ហើយ។

ហាត់ប្រាណក្រោយសម្រាល

៣- ថែស្បែក

ស្រីៗ​គ្នា​យើង​ពេល​មាន​ផ្ទៃពោះ អ័រម៉ូន​ក្នុង​រាងកាយ​ប្រែប្រួល​ខ្លាំង និង​ជះឥទ្ធិពល​ដល់​ស្បែក។ គ្នា​យើង​ខ្លះ​អាច​នឹង​មាន​ស្បែក​កាន់​តែ​ស្អាត​ភ្លឺ​រលោង ប៉ុន្តែ​ខ្លះ​ទៀត​បែរ​ជា​ឡើង​មុន​ក៏​មាន។ ផលិត​ផល​ថែរក្សា​ស្បែកអាចមានជាតិគីមី ធ្វើឲ្យ​យើង​បារម្ភ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ មិន​ហ៊ាន​ប្រើប្រាស់​អំឡុង​ពេល​ពពោះ។ ប៉ុន្ដែ​ក្រោយ​សម្រាល​រួច ស្រីៗ​គ្នា​យើង​គួរ​ចាប់ផ្ដើម​ថែរក្សា​ស្បែក​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​សម្រស់​ស្អាត​ឡើង​វិញ។

៤- ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន

ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន មុន​ស្រលាញ់​អ្នក​ដទៃ ជា​សភាវគតិ​របស់​មនុស្ស ទោះ​ក្នុង​ករណី​មាន​អូនៗ​ក៏​ដោយ។ កុំ​ព្យាយាម​ធ្វើជាម៉ាក់ៗ​ល្អ​ឥត​ខ្ចោះ និង​ចូលចិត្ត​បន្ទោស​ខ្លួន​ឯង​នោះ។ ពេល​អូនៗ​យំ កុំ​ដាក់​អារម្មណ៍​អាណិត​ខ្លាំង​ពេក ព្រោះ​ក្មេង​ណា​ក៏​យំ​ដូច​គ្នា។ ករណី​មួយ​ចំនួន​ទៀត អារម្មណ៍​គ្នា​យើង​មាន​សម្ពាធ និង​មាន​ជំងឺ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាល​កូន​រួច ដោយសារ​យើង​បាត់បង់​នូវ​គោលដៅ​ជីវិត។ អ៊ីចឹង​ហើយ យើង​គួរ​និយាយ​ពី​បញ្ហា​កំពុង​ប្រឈម​ទៅ​គ្រួសារ ប្ដី ឬ​មិត្ត​ជិតស្និទ្ធ។

៥- ហាមលាក់បាំងកង្វល់ម្នាក់ឯង

គ្នា​យើង​មួយ​ចំនួន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​អាអូន ដោយសារ​មិន​បើក​ចិត្ត​ឲ្យ​ទូលាយ​ជាមួយ​ប្តី។ យ៉ាង​ណា ប្តី​យើង​ក៏​មាន​កាត្វកិច្ច​មើល​ថែទាំ​អូនៗ​ដូច​គ្នា ដូច្នេះ​បើ​ត្រូវ​ការ​ជំនួយ គួរ​តែ​និយាយ​ជាមួយ​ប្តី​យើង ពេលខ្លះ​ប៉ា​វា​ក៏​មិន​ដឹង​ធ្វើ​ម៉េច ឬ​ជួយ​ដោយ​របៀប​ណា​ដែរ។ លើស​ពី​នេះ កុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬខឹង ពេល​ប្តី​បង្ក​កំហុស ព្រោះ​សុទ្ធ​តែ​ជា​ម៉ាក់ប៉ា​ថ្មីថ្មោង​អត់​បទ​ពិសោធន៍​ដូចគ្នា។ 

ប្រភព៖ hellokrupet

ព័ត៌មានផ្សេងទៀត

ល្បែង​ចិត្តសាស្ត្រ៖ ​គិត​ថា​ទ្វា​រពណ៌អ្វី​​អាច​​​​​នាំ​អ្នក​ទៅ​រក​​សុភមង្គល​?​ រើស​រួចមើល​ចម្លើយ

ល្បែង​ចិត្តសាស្ត្រ៖ ​គិត​ថា​ទ្វា​រពណ៌អ្វី​​អាច​​​​​នាំ​អ្នក​ទៅ​រក​​សុភមង្គល​?​ រើស​រួចមើល​ចម្លើយ

មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ!

មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ!

កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង

កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង

ច្រើនទៀត