មនុស្សប្រុសគោរពខ្លាំងបំផុតហើយ ចំពោះមនុស្សស្រីដែលមានលក្ខណះទាំង ៥ យ៉ាងនេះ
ភាពទាក់ទាញដែលកើតចេញពីលក្ខណះសម្បត្តិខាងក្នុងនេះ មិនងាយនឹងសាបសូន្យ តែអាចធ្វើអោយតំណែងអ្នកនៅក្នុងចិត្តគេកាន់តែកើនឡើងទ្វេដង។ បើសិនជាអ្នកមានលក្ខណះទាំង ៥ យ៉ាងនេះ មិនចាំបាច់ឆ្ងល់នោះទេ ហេតុអ្វីបានជាសម្បូរអ្នកពេញចិត្តម្ល៉េះនោះ៖
១. ចេះស្វែងយល់ពីអារម្មណ៏មនុស្សជុំវិញខ្លួន
មនុស្សដែលឆ្លាតពិតប្រាកដ មិនមែនចេះតែបញ្ចេញគំនិតយោលបល់ចេញមកដោយមិនគិតគូរនោះទេ ថែមទាំងពូកែសង្កេត និង ស្វែងយល់ពីមនុស្សជុំវិញខ្លួនថែមទៀត។ សមត្ថភាពមួយនេះចាំបាច់ខ្លាំងណាស់ ក្នុងការជួយរក្សាបានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ព្រមទាំងអាចជួយអោយអ្នកសម្រេចចិត្តបានយ៉ាងត្រូវពេលដែលអាចដឹងបានថាអ្នកដទៃអាចនឹងមានប្រតិកម្មបែបណា ក្នុងស្ថានការណ៏ណាមួយនោះ។
២. មិនចូលចិត្តបន់បែន បញ្ឆិតបញ្ឆៀង
មិនថាទំនាក់ទំនងជាស្នេហា ឬ ក៏ជាមិត្តភក្តិដែលរាប់អានគ្នានោះទេ មនុស្សដែលទទួលបានការគោរពពីមនុស្សទូទៅ រមែងមិនអេះអុញច្រើន ចង់បានអ្វី គិតឃើញយ៉ាងណា ក៏បង្ហាញចេញមក ចៀសវាងមិនបង្កអោយមានការយល់ច្រឡំ ដោយការស្មាននោះស្មាននោះនាំតែខាតពេលអត់ប្រយោជន៏។
៣. ច្បាស់លាស់ នឹងធឹង
តម្លៃរបស់មនុស្សស្រីនឹងមិនត្រូវបានអ្នកដទៃមើលរំលងនោះទេ នៅពេលនាងស្គាល់ពីខ្លួនឯងយ៉ាងច្បាស់ ដឹងច្បាស់ថាពេលណានរណាម្នាក់ចង់មកលេងសើចនឹងខ្លួន។ នៅពេលដែលសេពគប់ជាមួយនរណាម្នាក់ហើយនោះ ក៏ច្បាស់លាស់ ហើយចង់អោយគេមកគ្រប់គ្រងសេរីភាពខ្លួនឯង តែក៏អាចអោយគេទុកចិត្តបានយ៉ាងងាយ។
៤. មិនខ្លាចក្នុងការបង្ហាញការយល់ឃើញខ្លួនឯងអោយគេឯងដឹង
ទាំងរឿងស្នេហា និង ការងារ មនុស្សស្រីដែលមនុស្សគ្រប់គ្នាអោយតម្លៃ ដឹងយ៉ាងច្បាស់ថាត្រូវបង្ហាញគំនិត យោបល់ខ្លួនឯងបែបណា។ ការងារអ្វីដែលមិនមែនបានមកដោយការព្យាយាម និង ញើសឈាមខ្លួនឯងទេនោះ មនុស្សស្រីប្រភេទនេះច្បាស់ជាមិនហាមាត់ទទួលដោយងាយៗនោះទេ។
៥. មិនឃាត់ឃាំងខ្លួនឯង ព្រោះតែគំនាបសង្គម
ចិត្តគំនិតរបស់មនុស្សស្រីប្រភេទនេះ អាចនឹងមានលក្ខណះខុសប្លែកពីមនុស្សស្រីទូទៅ មិនងាយនឹងហាមឃាត់ខ្លួនឯង ព្រោះតែខ្លាចនេះខ្លាចនោះ នោះទេ ធ្វើអោយមនុស្សប្រុសដែលចាប់ចិត្តពួកគេ តែងតែពោលថាមិនអាចនឹងស្មានដឹងថានាងចង់ធ្វើអ្វី ធ្វើអោយជីវិតនៅក្បែរនាងមិនមានថ្ងៃធុញទ្រាន់នោះទេ។
ប្រភព៖ Kanha
ល្បែងចិត្តសាស្ត្រ៖ គិតថាទ្វារពណ៌អ្វីអាចនាំអ្នកទៅរកសុភមង្គល? រើសរួចមើលចម្លើយ
មូលហេតុសំខាន់ៗធ្វើឲ្យស្រីៗអាចមានកូនភ្លោះ!
កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង