កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្

កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្

កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្គ

កំពូលផ្លែឈើល្អៗ ជួយប្រុសៗប្រឆាំងបញ្ហាខ្សោយលិង្គ

នៅ​ពេល​មនុស្ស​ប្រុស​យើង​ពិបាក​ក្នុង​ការ​រក្សា​ភាព​រឹង​របស់​លិង្គ​ឲ្យ​នៅ​បាន​យូរ​ដើម្បី​រួម​ភេទ គ្រូពេទ្យ​អាច​ចាត់​ទុក​ថា​អ្នក​នោះ​មាន​បញ្ហា​ខ្សោយ​លិង្គ​។ ការ​ស្វែង​យល់​ពី​កត្តា​រាង​កាយ ផ្លូវចិត្ត និង​អារម្មណ៍ អាច​រួម​ចំណែក​ជួយ​ដល់​បញ្ហា​ខ្សោយ​លិង្គ​បាន ដោយ​យើង​អាច​ជ្រើស​រើស​របប​អាហារ​មាន​ប្រយោជន៍​ដល់​សុខ​ភាព​លិង្គ។

១. មូល​ហេតុ​ធ្វើ​ឲ្យ​លិង្គ​ខ្សោយ​

មូល​ហេតុ​នាំ​ឲ្យ​លិង្គ​ខ្សោយ​អាច​មកពី​៖

  • មាន​បញ្ហា​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​​
  • ខូច​ខាត​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​នៅ​ក្នុង​លិង្គ
  • ផល​រំខាន​ដោយ​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ វិទ្យុសកម្ម ឬ​ការ​ព្យាបាល​ផ្នែក​វេជ្ជ​សាស្រ្ត​មួយ​ចំនួន​ទៀត​។
  • បាក់​ទឹក​ចិត្ត ថប់​បារម្ភ និង​ស្ត្រេស​

​​ការ​ដឹង​ពី​មូល​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ខ្សោយ​លិង្គ ជា​វិធី​ល្អ​មួយ​ជួយ​ព្យាបាល​បញ្ហា​ខ្សោយ​លិង្គ។ ក្រៅពី​នេះ​ការ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ក៏​មាន​ប្រ​យោជន៍​ចំពោះ​បញ្ហា​ខ្សោយ​លិង្គ​ដែរ​។

ប៉ោម

២. អាហារ​មាន​ផល​ល្អ​ចំពោះ​លិង្គ​

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ញ៉ាំ​ផ្លែឈើ​បាន​ច្រើន បាន​កាត់​បន្ថយ​បញ្ហា​ប្រ​ឈម​នឹង​លិង្គ​ខ្សោយ​បាន​ដល់ទៅ​១៤​ភាគរយ​។ ផ្លែ​ឈើ មាន​ផ្ទុក​សារធាតុ flavonoid អាច​ជួយ​បង្កើន​សមត្ថ​ភាព​លិង្គ​របស់​ប្រុសៗ​បាន​។ អាហារ​ទាំង​នោះ​រួម​មាន​៖

  • ផលិត​ផល​ធ្វើ​ពី​កាកាវ
  • ស្រា​ក្រហម
  • ម្ទេស
  • ទំពាំង​បាយ​ជូរ
  • ផ្លែ​ប៉ោម​
  • ពពួល​ផ្លែបឺរី
  • តែ​បៃតង និង​តែ​ខ្មៅ

ក្រៅ​ពី​នេះ ការសិក្សា​ទៅ​លើ​សត្វ​ក៏​បាន​រក​ឃើ​ញ​ដែរ​ថា​ ផ្លែ​ឪឡឹក​ក៏​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​បញ្ហា​ខ្សោយ​លិង្គ​នេះ​ដែរ។ នៅ​ក្នុង​ផ្លែ​ឪឡឹក មាន​អាមីណូ​អាស៊ីដ ដែល​អាច​ជួ​យ​កែកុន​បញ្ហា​ខ្សោយ​លិង្គ​។

មនុស្ស​ជា​ច្រើន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ដើម្បី​បង្កើន​សមត្ថ​ភាព​ផ្លូវ​ភេទ​របស់​ខ្លួន​។ ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ស្រាវ​ជ្រាវ​បាន​ណែ​នាំ​ដែរ​ថា អ្នក​ជ្រើស​រើស​របប​អាហារ​ដើម្បី​បង្កើន​ចំណង់​ផ្លូវ​ភេទ ក៏​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យ​ភាព និង​ជា​របប​អាហារ​ដែល​មិន​ប៉ះពាល់​ដល់​សុខ​ភាព​នេះ​ដូង​។

ព័ត៌មានផ្សេងទៀត

មុនសម្រេចចិត្តចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

មុនសម្រេចចិត្តចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

ច្រើនទៀត