ឆ្ងល់ទេ? តើហេតុអ្វីស្រីមេម៉ាយ ក្រោយលែងលះហើយ តែងបានប្តីក្រោយ​ សុទ្ធតែកម្លោះ?

ឆ្ងល់ទេ? តើហេតុអ្វីស្រីមេម៉ាយ ក្រោយលែងលះហើយ តែងបានប្តីក្រោយ​ សុទ្ធតែកម្លោះ?

យល់ដឹង៖ មានមនុស្សស្រីមេម៉ាយមួយចំនួន ក្រោយពេលដែលមានការលែងលះហើយ គេតែងតែសង្កេតមើលឃើញថា មនុស្សស្រីមេម៉ាយភាគច្រើន នៅពេលដែលបានប្តីក្រោយ គឺសុទ្ធតែជាកម្លោះ ហេតុនេះហើយ ទើបវាក្លាយទៅជាចម្ងល់មួយ ដែលមានមនុស្សមួយចំនួន តែងតែមានការឆ្ងល់។

វាជាការពិត ដែលមនុស្សស្រីមេម៉ាយភាគច្រើន នាពេលសព្វថ្ងែនេះ ឱ្យតែរៀបការម្តងទៀត គឺពួកគេ តែងតែរៀបការជាមួយនឹងមនុស្សប្រុសកម្លោះ ម្យ៉ាងវិញ វាអាចនឹងមកពីមូលហេតុ ពិសេសមួយចំនួន របស់ស្រីមេម៉ាយហើយ ទើបធ្វើឱ្យស្រីមេម៉ាយភាគច្រើន ពេលដែលរៀបការថ្មី គឺសុទ្ធតែបានប្តីកម្លោះ។

តើហេតុអ្វី បានជាមេម៉ាយក្រោយលែងលះហើយ តែងបានប្តីក្រោយ​ សុទ្ធតែកម្លោះ?

១. មកពីពួកគេជាមនុស្សស្រីដែលមានចរិតចាស់ទុំ

រូបតំណាង

ពិតណាស់ មនុស្សស្រីមេម៉ាយ ក្រោយពេលដែលលែងលះហើយ ភាគច្រើន តែងតែបានប្តីថ្មី គឺសុទ្ធតែជាកម្លោះ ដោយសារតែស្រីមេម៉ាយ ច្រើនតែជាមនុស្សស្រី ដែលមានភាពចាស់ទុំនៅក្នុងខ្លួន ម្យ៉ាងវិញ ភាពចាស់ទុំរបស់មនុស្សស្រី នេះហើយ គឺជាភាពទាក់ទាញ ដល់ប្រុសកម្លោះៗជាច្រើន បើទោះបីជា មនុស្សស្រីមេម៉ាយជាមនុស្សដែលធ្លាប់ឆ្លងកាត់ការរៀបការ រួចហើយក៏ដោយ ​ក៏ស្រីមេម៉ាយ អាចទាក់ទាញចិត្តដល់មនុស្សប្រុស បានគ្រប់វ័យទៀតផង។

២.គិតថា ងាយស្រួលនឹងចុះសម្រុងគ្នា

រូបតំណាង

មនុស្សស្រីដែលធ្លាប់ឆ្លងកាត់ ការរៀបការហើយម្តង គឺពួកគេ ពិតជាបានដឹង យ៉ាងច្បាស់ហើយថា ជីវិតអាពាហ៍ពិពាហ៍ វានឹងត្រូវជួបនូវបញ្ហាអ្វីខ្លះ ហេតុនេះហើយ មនុស្សស្រីដែលរៀបការបានប្តីកម្លោះ គឺដោយសារតែពួកគេ មានការគិតថា ពួកគេងាយនឹងចុះសម្រុងគ្នា បានយ៉ាងលឿន ម្យ៉ាងវិញការយកប្រុសកម្លោះ ធ្វើជាប្តីវាក៏ធ្វើឱ្យស្រីមេម៉ាយ មានភាពងាយស្រួល ក្នុងការឱ្យប្តីស្តាប់ និងធ្វើតាមនូវ​ អ្វីដែលគេនិយាយផងដែរ។

៣. ពួកគេជាមនុស្សស្រីដែលមានភាពឯករាជ្យខ្លាំង

រូបតំណាង

មនុស្សស្រី បើទោះបីជាមេម៉ាយក៏ដោយ ឱ្យតែពួកគេ ជាមនុស្សស្រី ដែលមានភាពឯករាជ្យ នឹងពូកែខ្លាំង គឺពួកគេ នឹងអាចទាក់ទាញចិត្ត ដល់មនុស្សប្រុសកម្លោះៗ បានយ៉ាងច្រើន ម្យ៉ាងវិញ មនុស្សប្រុសកម្លោះទាំងនោះ គឺសុទ្ធសឹងតែជាមនុស្សប្រុស ដែលមានចំណេះដឹង ក៏ដូចជាមនុស្ស ដែលមានអត្តចរិតល្អ ទៀតផង ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រីមេម៉ាយជាច្រើន តែងសម្រេចចិត្ត ជ្រើសយកប្តីថ្មីជាកម្លោះ៕

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត