បែកញើសច្រើន ខ្វះជាតិទឹក ប្រឈមក្រួសក្នុងតម្រងនោមខ្ពស់

បែកញើសច្រើន ខ្វះជាតិទឹក ប្រឈមក្រួសក្នុងតម្រងនោមខ្ពស់

តម្រងនោមខ្ពស់

គ្នា​យើង​ពិតជា​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​ពិត​ជា​សំខាន់​ណាស់​សម្រាប់​សុខភាព​ទូទៅ​។​ ដូច​គ្នា​ដែរ បើ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​​ខ្វះ​ជាតិ​ទឹក​ ហើយ​ការ​ខ្វះ​ជាតិ​ទឹក​នេះ​ជា​មូល​ហេតុ​​មួយ​ធ្វើ​​មនុស្ស​យើង​ប្រឈម​នឹង​កើត​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ខ្ពស់។​

​១. អ្វី​ជា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម?​

ទឹក​នោម​មាន​ផ្ទុក​រ៉ែ​រលាយ និង​អំបិល ហើយ​ពេល​​ទឹក​នោម​​​មាន​បរិមាណ​​​រ៉ែ និង​អំបិល​ខ្ពស់​​អាច​ក​ជា​ក្រួស​បាន​។ ក្រួស​ក្នុង​តម្រង​នោម​អាច​ចាប់​ផ្ដើម​ពី​ទំហំ​តូច​ៗ ហើយ​អាច​លូត​លាស់​ជា​ទំ​ហំ​ធំ ដែល​​​ថែម​ទាំង​អាច​ក​ពេញ​នៅ​ក្នុង​តម្រង​នោម​ផង​។ ក្រួស​ក្នុង​តម្រង​នោម​ខ្លះ​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ។ ពេល​ខ្លះ​ក្រួស​ក្នុង​តម្រង​​នោម​អាច​ធ្វើ​ដំណើរ​តាម​​បំពង់​ទឹក​នោម ហើយ​បើ​ក្រួស​ទៅ​ដល់​ប្លោក​នោម​វា​អាច​ចេញ​មក​ក្រៅ​តាម​ទឹក​នោម​។ បើ​សិន​ជា​ក្រួស​ជាប់​នៅ​បំពង់​ទឹក​នោម វា​នឹង​រារាំង​ដល់​លំហូរ​ទឹក​នោម​ចេញ​ពី​តម្រង​នោម និង​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​។

​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម​ខ្លះ​ អ្នក​ជំងឺ​គ្រាន់​តែ​ត្រូវ​ការ​ការ​លេប​ថ្នាំ​ និង​ផឹក​ទឹក​ឲ្យ​គ្រប់​គ្រាន់​ដើម្បី​បញ្ចេញ​ក្រួស​ទាំង​នោះ​មក​ក្រៅ ប៉ុន្តែ​បើ​ក្រួស​បាន​តោង​ជាប់​នៅ​នឹង​បំពង់​ទឹក​នោម បូក​រួម​ទាំង​មាន​ការ​ឆ្លង​រោគ ឬ​ផលវិបាក​ផ្សេង​ៗ​ទៀត​ផង នោះ​ការ​ព្យាបាល​ដោយ​វះ​កាត់​នឹង​ត្រូវ​ធ្វើ​ឡើង​។

២. កង្វះ​ជាតិ​ទឹក និង​ក្រួស​ក្នុង​តម្រង​នោម​​​

ការ​មិន​ផឹក​ទឹក​បាន​គ្រប់គ្រាន់​​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​ខ្ពស់​ក្នុង​ការ​កើតជំងឺ​ក្រួស​ក្នុង​តម្រង​នោម​។ មនុស្ស​រស់​នៅ​តំបន់​មាន​អាកាសធាតុ​ក្ដៅ ឬ​អ្នក​បែក​ញើស​ច្រើន ក៏​អាច​ប្រឈម​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​ខ្ពស់​ដែរ​។

ការ​បាត់​បង់​ជាតិ​ទឹក​ច្រើន អាច​បណ្ដាល​ឲ្យ​រាង​កាយ​មាន​បញ្ហា​ខ្វះ​​ជាតិ​ទឹក​។ ជាតិ​ទឹក​តិច​តួច​អាច​ធ្វើ​ការ​រំលាយ​អំបិល​ក្នុង​ទឹក​នោម​តិច​ដែរ​។ ការ​ផឹក​ទឹក​បាន​ច្រើន​គ្រប់​គ្រាន់ អាច​ជួយ​បន្ថែម​ជាតិទឹក​ និង​អាច​រំលាយ​អំបិល​ក្នុង​ទឹក​នោម។ ការ​ធ្វើ​ដូច​នេះ នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រង​នោម​។

តាម​ការ​ណែ​នាំ​មនុស្ស​យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​ប្រាំ​បី​កែវ​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​ មនុស្ស​ខ្លះ​អាច​ផឹក​តិច​ជាង​នេះ ឬ​ច្រើនជាង​នេះ​អាស្រ័យ​លើ​​រាងកាយ និង​ភាព​ស្រេក​ទឹក​ដែល​អ្នក​ទាំង​នោះ​មាន​។​ មនុស្ស​យើង​អាច​ទទួល​បាន​ជាតិ​ទឹក​តាម​រយៈ​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​ភេសជ្ជៈ​មួយ​ចំនួន​ផ្សេង​ទៀត ក្រៅ​តែ​ពី​ការ​ផឹក​​ទឹក​។

៣. រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​

​​​ក្រួស​ក្នុង​តម្រង​នោម​ជា​ទូទៅ​មិន​បញ្ចេញ​រោគ​សញ្ញា​ទេ​ លុះ​ណា​តែ​វា​បាន​រំកិល​ទៅ​ដល់​តម្រង​នោម ឬ​ក៏​ឆ្លង​កាត់​បំពង់​ទឹក​នោម។ រោគ​សញ្ញា​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មាន​ដូច​ជា៖​

  • ឈឺ​ខ្លាំង​នៅ​ចំហៀង​ និង​ផ្នែក​ខាងក្រោយ​ ក្រោម​ឆ្អឹង​ជំនីរ
  • ឈឺ​ចាប់​ម្ដុំ​ក្រោម​ពោះ និង​ក្រលៀន
  • ឈឺ​ខ្មួល​ៗ​ម្ដងៗ និង​ខ្លាំង​
  • ​ឈឺ​ផ្សារ​ពេល​នោម​

រោគ​សញ្ញា​មួយ​ចំនួន​ទៀត៖

  • ទឹក​នោម​ពណ៌​ក្រហម ឬ​ត្នោត​
  • ទឹកនោម​ល្អក់​ និង​មាន​ក្លិន​មិន​ល្អ​
  • ឈឺ​នោម​ញឹក បរិមាណ​ទឹក​នោម​តិច
  • ចង្អោរ ឬ​ក្អួត
  • គ្រុន​រងា ឬ​ក្ដៅ​ខ្លួន ក្នុង​ករណី​មាន​ឆ្លង​រោគ​។

ប្រភព៖ Hellokrupet

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត