មួយទៀតហើយ! កម្មវិធីតិកតុកត្រូវបានបិទ មិនឲ្យប្រើប្រាស់នៅក្នុងប្រទេសប៉ាគីស្ថាន

មួយទៀតហើយ! កម្មវិធីតិកតុកត្រូវបានបិទ មិនឲ្យប្រើប្រាស់នៅក្នុងប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថាន៖ កម្មវិធីតិកតុកកាលពីពេលថ្មីៗនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយរដ្ឋបាលរបស់លោក ត្រាំ ប៉ុន្តែឥឡូវនេះ កម្មវិធីនេះកំពុងជួបបញ្ហានៅក្នុងប្រទេសមួយផ្សេងទៀត។ បន្ទាប់ពីមានការហាមឃាត់នៅក្នុងប្រទេសឥណ្ឌា កម្មវិធីតិកតុកក៏ត្រូវបានផ្អាកមិនឲ្យដំណើរការ នៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានលើកឡើង ពីពាក្យបណ្ដឹងពីផ្នែកផ្សេងៗនៃសង្គម និងលក្ខណៈនៃមាតិកាដែលចេញផ្សាយនៅលើកម្មវិធីតិកតុក។

កម្មវិធីតិកតុកត្រូវបានបិទនៅប្រទេសប៉ាគីស្ថាន

អង្គភាព PTA បានបញ្ជាក់ថា ខ្លួនបានចេញសេចក្ដីជូនដំណឹងចុងក្រោយទៅកាន់កម្មវិធីមួយនេះ មុនការប្រកាសមួយនេះ ហើយក៏បានផ្ដល់ពេលវេលាច្រើនសន្ធឹកសន្ធាប់ ក្នុងការឆ្លើយតបនិងគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ សម្រាប់ការអភិវឌ្ឍយន្តការដែលមានប្រសិទ្ធភាព សម្រាប់ការធ្វើឲ្យសកម្មនៃមាតិកាអ៊ីនធឺណេតខុសច្បាប់។

អង្គភាព PTA បាននិយាយថា កម្មវិធីតិកតុកមិនបានអនុវត្តតាមការណែនាំពេញលេញទេ ដែលបណ្ដាលឲ្យមានការហាមឃាត់ដូចនេះ។ អង្គភាពនេះក៏បាននិយាយផងដែរថា វាជាការបើកចំហសម្រាប់ការចូលរួម ហើយពិនិត្យឡើងវិញនូវប្រធានបទនៃការសម្រេចចិត្ត ដើម្បីសម្របសម្រួលមាតិកាមិនស្របច្បាប់។

នៅលើបណ្ដាញសង្គម Twitter សេចក្ដីថ្លែងការណ៍របស់ PTA បានទទួលប្រតិកម្មយ៉ាងចម្រុះ ដោយភាគច្រើននៃការឆ្លើយតបបានសរសើរលើការសម្រេចចិត្តនេះ ខណៈពេលអ្នកខ្លះបានរិះគន់ទៅកាន់នាយកដ្ឋាននេះផងដែរ៕ 

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

ចុះទិញខ្សែឆ្នាំងសាក មិនបាន៥នាទីផង មិនបានប្រយ័ត្ន ចោរលួចឡានទៅបាត់

ចុះទិញខ្សែឆ្នាំងសាក មិនបាន៥នាទីផង មិនបានប្រយ័ត្ន ចោរលួចឡានទៅបាត់

រន្ធត់ចិត្តណាស់ Chef រិទ្ធី ទទួលមរណភាពមុននេះបន្តិច តែនៅដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេល កុំឲ្យឆុង!

រន្ធត់ចិត្តណាស់ Chef រិទ្ធី ទទួលមរណភាពមុននេះបន្តិច តែនៅដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេល កុំឲ្យឆុង!

មុននេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ចេញមុខសូមទោស ដោយសរសេរថា....

មុននេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ចេញមុខសូមទោស ដោយសរសេរថា....

ច្រើនទៀត