វាសនា​មនុស្ស​ពិត​ពិបាក​ទាយ! ​ដើម​ឡើយ​ជា​អ្នក​រាំ​អម​ឆាក តែ​ឥឡួវ​ពួក​គេ​ក្លាយ​​តារា​អាជីព​រៀង​ៗ​ខ្លួន​អស់​ហើយ!

វាសនា​មនុស្ស​ពិត​ពិបាក​ទាយ! ​ដើម​ឡើយ​ជា​អ្នក​រាំ​អម​ឆាក តែ​ឥឡួវ​ពួក​គេ​ក្លាយ​​តារា​អាជីព​រៀង​ៗ​ខ្លួន​អស់​ហើយ!

មាន​បុព្វហេតុ​ជា​ច្រើន នៅ​ពី​ក្រោយ​សភាព​បច្ចុប្បន្ន​របស់​សិល្បករ​យើង ក្នុង​នោះ​ អ្នក​ខ្លះ​បាន​ក្លាយ​ជា​អ្នក​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ប្រជែង ខ្លះ​ទៀត វិវត្ត​តាម​ឱកាស​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដូច​ជា​តារា​ចម្រៀង​ប៉ុន្មាន​ដួង​ខាង​ក្រោម​នេះ ដើម​ឡើយ​ជា​អ្នក​រាំ​អម​ឆាក ឬ​អម​តារា​ចម្រៀង​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ពួក​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ខ្លួន​ឯង​រៀង​ៗ​ខ្លួន​អស់​ហើយ។ ពួក​គេ​ទាំង​នោះ​មាន៖

វណ្ណា ស័ក្ដ ៖ កូន​ប្រុស​យាយ ណយ សំណាង គឺ​ជា​អតីត​អ្នក​រាំ​អម​ឆាក​ប៉ុស្ដិ៍​លេខ​៥ ប៉ុន្តែ​ក្រោយ​មក លោក​ក៏​បាន​វិវត្ត​ខ្លួន​មក​ជា​តារា​ចម្រៀង ដោយ​បាន​ចូល​រួម​ជា​ផលិតកម្ម M កាល​ពី​ប្រមាណ​៥-៦​ឆ្នាំ​មុន បន្ត​មក​ដល់​បច្ចុប្បន្ន។ កាល​ណោះ បទ​ដែល​ធ្វើ​ឲ្យ​លោក​មាន​គេ​ស្គាល់​ច្រើន គឺ​បទ "ពេល​​ផឹក​ស្រវឹង​ទើប​ដឹង​ថា​នឹក​អូន​ជាង​គេ"។

វីវី ៖ នាង​គឺ​ជា​សមាជិក​ក្រុម​រាំ​របស់ ឱក សុគន្ធ​កញ្ញា ប៉ុន្តែ​នៅ​ឆ្នាំ ២០១៨ នេះ អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ​ស្ទើរ​១៨០ ដឺក្រេ ពោល​គឺ​នាង​បាន​ក្លាយ​ជា​តារា​ចម្រៀង​រ៉េប ក្នុង​ក្រុម AskTeam របស់ ឱក សុគន្ធ​កញ្ញា ផ្ទាល់​តែ​ម្ដង ក្រោម​ការ​ផ្ចុងផ្ដើម​របស់​តារា​ស្រី​ជួរ​មុខ​របស់​ហង្សមាស។ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ថ្មី​​នេះ គេ​ឃើញ វីវី បាន​ឡើង​ឆាក​កាន់​ក្បាល​មីក្រូហ្វូន ច្រៀង​ក្នុង​ការ​ប្រគំ​តន្ត្រី​ជា​ច្រើន។

ស្រីតី៖ មិន​ខុស​ពី វីវី ដែល​ដើម​ឡើយ​មិន​សូវ​មាន​គេ​ស្គាល់ ឬ​ចាប់​អារម្មណ៍ ក្នុង​នាម​ជា​អ្នក​រាំ​អម​ឆាក ឬ​អម​តារា​ចម្រៀង ប៉ុន្តែ​នៅ​ដើម​ឆ្នាំ ២០១៨ នេះ នាង​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន ក្នុង​ប្រភេទ​សិល្បៈ​ថ្មី ពោល​គឺ ក្រៅ​ពី​អាជីព​ជា​អ្នក​រាំ​អម តារា​ចម្រៀង មាស សុខ​សោភា នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​នាម​ជា​តារា​ចម្រៀង។ ស្រីតី ដែល​មាន​ឈ្មោះ​ថា កែវ ពុធ​វត្តី ប្រិយមិត្ត​ចាប់​ផ្ដើម​ស្គាល់ តាម​រយៈ​បទ "ប្រយ័ត្ន​មី​តី​វៃម៉ាលុយ"។

Deeo ៖ តារា​ប្រុស​រូប​នេះ គឺ​ជា​សមាជិក​ក្រុម​រាំ​អម​របស់​តារា​ចម្រៀង សាន់ដេ អ៊ីណូ ប៉ុន្តែ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ នេះ រូប​គេ​បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​មួយ​ដូច ស្រីតី និង វីវី ដែរ គឺ​ទៅ​ជា​តារា​ចម្រៀង ដោយ​លោក​ទើប​បាន​បញ្ចេញ​បទ​ស្នាដៃ​និពន្ធ​ថ្មី​មួយ​បទ​ថ្មី​ៗ​នេះ មាន​ចំណង​ជើង​ថា "ទេពធីតា" ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។

ឃើញ​ការ​ផ្លាស់​ប្ដូរ របស់​សមាជិក​ក្រុម​រាំ​របស់​ខ្លួន អ៊ីណូ ប្រាប់​ថា លោក​ភ្ញាក់​ក្រញាង ព្រោះ​បើ​ទោះ​បាន​រួម​ការងារ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ ក្ដី លោក​មិន​នឹក​ស្មាន​ថា Deeo អាច​ច្រៀង​បាន ថែម​ទាំង​ចេះ​និពន្ធ​បទ​ចម្រៀង​ខ្លួន​ឯង​ដូច្នេះ​ទេ៕

ប្រភព៖ Sabay NEWS   អត្ថបទ៖ ទារិកា

ព័ត៌មានផ្សេងទៀត

នេះជាស្ទាយ៍លេងខ្លួន របស់សោភា ទេពី ក្នុងវ័យ១៦ឆ្នាំ!

នេះជាស្ទាយ៍លេងខ្លួន របស់សោភា ទេពី ក្នុងវ័យ១៦ឆ្នាំ!

គ្រួសារGoal! ពិធីការិនី រស់ សុធាវី និយមលេងខ្លួន ម៉ូតសម្លៀកបំពាក់ដូចៗគ្នាជាមួយគ្រួសារ យ៉ាងប្លែកភ្នែក!

គ្រួសារGoal! ពិធីការិនី រស់ សុធាវី និយមលេងខ្លួន ម៉ូតសម្លៀកបំពាក់ដូចៗគ្នាជាមួយគ្រួសារ យ៉ាងប្លែកភ្នែក!

ហេតុតែមានរាងGoal! Jennie លេងស្ទីលស៊ិចស៊ី កប់ស៊េរី ពេលទៅកម្សាន្តនៅ កោះហាវ៉ៃលើកនេះ!

ហេតុតែមានរាងGoal! Jennie លេងស្ទីលស៊ិចស៊ី កប់ស៊េរី ពេលទៅកម្សាន្តនៅ កោះហាវ៉ៃលើកនេះ!

ច្រើនទៀត