ស្រីណាមិនឈឺ? Angelababy ត្រូវប្តីទុកចោលនៅផ្ទះមើលកូន ខ្លួនឯងចូលបារ បណ្តើរស្រីបារាំងជើងវែងធ្វើព្រងើយ?

ស្រីណាមិនឈឺ? Angelababy ត្រូវប្តីទុកចោលនៅផ្ទះមើលកូន ខ្លួនឯងចូលបារ បណ្តើរស្រីបារាំងជើងវែងធ្វើព្រងើយ?

កាលពីថ្មីៗនេះ ស្រាប់តែផ្ទុះឡើងនូវរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដែលគេបានប្រទះឃើញតារាសម្តែងប្រុសលោក Huang Xiaoming ដែលជាស្វាមីសំណព្វចិត្តរបស់តារាសម្តែងស្រីលំដាប់ជួរមុខ Angelababy ចូលកម្សាន្តលេងនៅបារមួយកន្លែង ជាមួយនឹងនារីៗបារាំងជើងវែងជាច្រើននាក់។

នេះបើយោងតាមប្រភពបានឲ្យដឹងថា លោក Huang Xiaoming បានណាត់ជួបផឹកស្រារាំកម្សាន្តលេង ជាមួយនឹងនារីបារាំងៗស៊ិចស៊ី រកស៊ីនៅលើបណ្តាញសង្គម Shanghai។ យ៉ាងណាមិញ ក្រោយពីរូបថតទាំងនេះបានផ្ទុះឡើង បានធ្វើឲ្យមហាជនជាច្រើន ធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើ លោក Huang Xiaoming ដែលកន្លងមកលោកតែងតែសម្តែងធ្វើឲ្យស្វាមីល្អ គួរឲ្យយកគំរូតាម ចេះស្រលាញ់មើលថែប្រពន្ធកូនយ៉ាងថ្នាក់ថ្នម នៅចំពោះមហាជន ប៉ុន្តែមិននឹកស្មានថានៅខាងក្រោយខ្នង លោកគឺជាស្វាមី ដែលចូលរួមប្រលែងលេងសប្បាយ ជាមួយមេអំបៅនាពេលរាត្រីសោះ។

 Huang Xiaoming​ និង Angelababy

ដោយឡែក ទោះជាយ៉ាងណា អ្នកគាំទ្ររបស់លោក Huang Xiaoming បានចេញមុខអះអាងថា រូបថតទាំងនេះគឺសុទ្ធសឹងតែជារូបថតចាស់ៗ ដែលបានថតកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលកាលនោះមានពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះធ្វេសប្រហែសមិនបំពេញកាតព្វកិច្ចជាស្វាមីល្អ មើលថែប្រពន្ធកូន។ បន្ថែមពីនេះ ពួកគេក៏បានបញ្ជាក់ថា ក្នុងរូបថតនេះពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ហើយដោយសារតែមុំនៃការថត ទើបមើលទៅឃើញដូចជាកៀកកិតស្និទ្ធស្នាលនឹងគ្នាបែបនេះ។

ប៉ុន្តែមិនថាយ៉ាងណា មហាជនក៏នៅតែពិបាកយល់ពីតារាប្រុសរូបនេះដដែរ ហើយកាលពីថ្មីៗនេះ ថែមទាំងលេចឮមកថា លោក Huang Xiaoming និង Angelababy កំពុងតែដំណើរការ ការលែងលះចែកផ្លូវគ្នាថែមទៀតផង។

ដូចនេះចង់ដឹងថាជីវិតរៀបការរបស់តារាលំដាប់ជួរមុខប្រចាំប្រទេសនេះ ទៅជាយ៉ាងណានោះ មានតែរងចាំទស្សនាបន្តទៀតតែប៉ុណ្ណោះ៕

ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង

ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង

ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង

ប្រទះឃើញ Huang Xiaoming​ ចូលប៊ារបណ្តើរស្រីបារាំង

Angelababy និង Huang Xiaoming​ 

Angelababy និង Huang Xiaoming​ 

Angelababy និង Huang Xiaoming​ 

Angelababy និង Huang Xiaoming​ 

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

មិននឹកស្មានថា Sandara មានទ្រព្យសម្បត្តិវាល់លានដុល្លារ ច្រើនដល់ថ្នាក់នឹងទេ!

មិននឹកស្មានថា Sandara មានទ្រព្យសម្បត្តិវាល់លានដុល្លារ ច្រើនដល់ថ្នាក់នឹងទេ!

ទីបំផុត រកឃើញម្ចាស់មកុដ Miss Universe ២០១៩ហើយ មកពីប្រទេស....(មានវីដេអូ)

ទីបំផុត រកឃើញម្ចាស់មកុដ Miss Universe ២០១៩ហើយ មកពីប្រទេស....(មានវីដេអូ)

ហ្វេនស្តាយមិនស្ទើរ! រាជនីសម្រស់ដំបូងគេ Miss Universe មីយ៉ាន់ម៉ា 2019 ប្រកាសថាស្រលាញ់ស្រីភេទដូចគ្នា

ហ្វេនស្តាយមិនស្ទើរ! រាជនីសម្រស់ដំបូងគេ Miss Universe មីយ៉ាន់ម៉ា 2019 ប្រកាសថាស្រលាញ់ស្រីភេទដូចគ្នា

ច្រើនទៀត