តារា​ចម្រៀង​ខ្មែរ​នៅ​អាមេរិក Badassvon និង Soup Pha រៀប​រាប់​ពី​រលក​ថ្មី​នៃ​វិស័យ​តន្ត្រី​​ខ្មែរ

តារា​ចម្រៀង​ខ្មែរ​នៅ​អាមេរិក Badassvon និង Soup Pha រៀប​រាប់​ពី​រលក​ថ្មី​នៃ​វិស័យ​តន្ត្រី​​ខ្មែរ

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​សង្កេត​ឃើញ​ថា សន្ទុះ​នៃ​ការ​ផលិត​ចម្រៀង​ខ្មែរ​ពី​បណ្ដា​តារា​នៅ​ឯ​នាយ​សមុទ្រ​កាន់​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​មិន​ថា​ជា​នៅ​ សហរដ្ឋអាមេរិក អូស្ត្រាលី​ ឬ​កាណាដា​នោះ​ទេ។ ថ្មីៗ​នេះ​តារា​​ចម្រៀង​សញ្ជាតិ​​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​អាមេរិក​២​រូប​គឺ Soup Pha និង​ Badassvon បាន​មក​លេង​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ជួប​​ជជែក​ជាមួយ​សប្បាយ​ ដើម្បី​វែក​ញែក​នូវ​បញ្ហា​ខ្លះ​ពាក់ព័ន្ធ​នឹង​វិស័យ​តន្ត្រី​ក្នុង​ស្រុក។ចូលរួម​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​លោក ផែន បូទី​ ដែល​ជា​អ្នក​និពន្ធ​និង​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម Sunday ក៏​បាន​ចូលរួម​ផង​ដែរ ដោយ​លោក​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​និពន្ធ​បទ​ភ្លេង​និង​ទំនុក​ចម្រៀង​សម្រាប់​តារា​ក្រៅ​ស្រុក​ដូច​ជា​លោក Jay Chan និង Soup Pha ជាដើម។ ថ្លែង​មក​កាន់​សប្បាយ​ Soup បាន​និយាយ​ថា​ខ្លួន​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​ចម្រៀង​នេះ​យូរ​មក​ហើយ ដោយ​ធ្លាប់​ទាំង​ចូល​រួម​ប្រឡង​ចម្រៀង​កម្មវិធី​លំដាប់​ពិភពលោក​ "The X-Factor” ផង​ដែរ។

លក្ខណៈ​ពិសេស​មួយ​ចំពោះ​តារា​ចម្រៀង​ខ្មែរ​​នៅ​ក្រៅ​ស្រុក​គឺ ពួក​គេ​ភាគ​ច្រើន​មាន​ការ​បញ្ចេញ​សំឡេង​ និង​សំនៀង​ច្រៀង​ខុស​ប្លែក​បន្តិច​ពី​តារា​ចម្រៀង​ខ្មែរ​ក្នុង​ស្រុក។ ចំណុច​នេះ​ហើយ​បាន​ជា​ចម្រៀង​ដែល​បាន​បញ្ចេញ​គឺ​មាន​លក្ខណៈ​ប្លែក​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ុន្តែ​ត្រង់​កន្លែង​នេះ​លោក Badassvon បញ្ជាក់​ថា​បទ​ចម្រៀង​ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​គឺ​ពឹង​ផ្អែក​ទៅ​លើ​ ទំនុក​ភ្លេង​ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​តារា​ទាំង​ពីរ​បាន​​បង្ហាញ​អំពី​សន្ទុះ​នៃ​ការ​ផលិត​ចម្រៀង​ខ្មែរ​ជា​ច្រើន ពី​បណ្ដា​អ្នក​ចម្រៀង​ខ្មែរ​រស់​នៅ​ប្រទេស​ក្រៅ​ដូច​ជា​ កាណាដា អូស្ត្រាលី​និង​អាមេរិក​ជា​ដើម​ ព្រម​ទាំង​តារា​ចម្រៀង​ថ្មីៗ​ត្រៀម​បង្ហាញ​ខ្លួន​លើ​វិថី​នេះ​។ ជុំវិញ​​ការ​ចូលរួម​ចំណែក​ឲ្យ​វិស័យ​តន្ដ្រី​ខ្មែរ​រីក​ចម្រើន Soup និង Badassvon គិត​ថា​តារា​ទាំង​អស់​គួរ​តែ​មាន​ប្រព័ន្ធ​មួយ​សម្រាប់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​និង​សហការ​គ្នា​ជា​បន្ត​បន្ទាប់​។

តារា​ចម្រៀង​ទាំង​ពីរ​ក៏​នឹង​មាន​គម្រោង​ថ្មីៗ​ ដូច​ជា​បទ​ចម្រៀង​ថ្មីៗ​គ្រោង​បញ្ចេញ​ក្នុង​ឆ្នាំ ២០១៩​នេះ​ផង​ដែរ។

 

ប្រភេទ៖ Sabay NEWS   អត្ថបទ៖ ធារ៉ូ

ព័ត៌មានផ្សេងទៀត

មេម៉ាយ​សប្បាយចិត្ត រំពឹង​ខ្ពស់​ជាង​មុន

មេម៉ាយ​សប្បាយចិត្ត រំពឹង​ខ្ពស់​ជាង​មុន

អ្នកចម្រៀង Original Song នួន បូរ៉ា ប្រកាន់ចិត្តរួចហើយ ទោះប្រឡូកសិល្បៈលំបាក មិនសូវគេស្គាល់ក៏ដោយ

អ្នកចម្រៀង Original Song នួន បូរ៉ា ប្រកាន់ចិត្តរួចហើយ ទោះប្រឡូកសិល្បៈលំបាក មិនសូវគេស្គាល់ក៏ដោយ

ក្តៅ! មកទៀតហើយ «RAVEGROUND 2019» ព្រឹត្តិការណ៍ EDM ដ៏ធំប្រចាំឆ្នាំ ចង់រាំប្រញាប់ណាត់គ្នាទៅ

ក្តៅ! មកទៀតហើយ «RAVEGROUND 2019» ព្រឹត្តិការណ៍ EDM ដ៏ធំប្រចាំឆ្នាំ ចង់រាំប្រញាប់ណាត់គ្នាទៅ

ច្រើនទៀត