ព្រហើនម៉្លេះ! ចាប់បានតារាចម្រៀងអ៊ីតាលីរូបនេះ ចម្លងបទរបស់ BTS ហើយ តែនៅបោះសម្តីឌឺដងហ្វេនបែបនេះទៀត! (មានវីដេអូ)

ព្រហើនម៉្លេះ! ចាប់បានតារាចម្រៀងអ៊ីតាលីរូបនេះ ចម្លងបទរបស់ BTS ហើយ តែនៅបោះសម្តីឌឺដងហ្វេនបែបនេះទៀត! (មានវីដេអូ)

ថ្មីៗនេះ តារាចម្រៀងរបស់ប្រទេសអ៊ីតាលីមានឈ្មោះថា Seiell បានបញ្ចេញបទចម្រៀងរបស់ខ្លួនមួយបទមានចំណងជើងថា “Scenne Nenne” ដែលធ្វើឲ្យអ្នកគាំទ្រ Kpop ជាពិសេស Amry ប្រតិកម្មយ៉ាងខ្លាំង ក្រោយដឹងថាបទចម្រៀងនេះស្រដៀងនឹងបទ “Fake Love” របស់ក្រុម BTS។

យ៉ាងណាមិញ បើតាមការវិភាគរបស់អ្នកគាំទ្របានឲ្យដឹងថា បទចម្រៀងរបស់ Seiell ស្ទើរតែដូចបទរបស់ក្រុម BTS ទៅហើយ គ្រាន់តែបទនេះមានសំឡេងទាបជាង និងមាន Bass ច្រើនតែប៉ុណ្ណោះ។

ម៉្យាងវិញទៀត នៅពេលដែលអ្នកគាំទ្រនាំគ្នាសួរទៅផលិតកម្ម BigHit ឲ្យចាត់ការតាមវិធានការផ្លូវច្បាប់ ស្រាប់តែលោក Seiell បោះសម្តីមកបែបនេះថា៖ 

“ឈប់រំខានខ្ញុំ។ បទនេះវាមិនដូចគ្នានោះទេ។ នេះជាចម្រៀងខ្ញុំ។ អ្នកគួរតែសម្លាប់ខ្លួនទៅ ពួកជនជាតិចិនឆ្កួត និងល្ងង់”។

មិនត្រឹមតែប៉ុណ្ណោះ លោក Seiell ថែមទាំងប្រើពាក្យមិនសមរម្យជាច្រើនមកកាន់អ្នកគាំទ្រ របស់ក្រុម BTS ហើយហៅពួកគេជាជនជាតិចិន ដោយមិនដឹងថាពួកគេជាជនជាតិកូរ៉េនោះទេ។ ហើយនៅពេលនេះ អ្នកគាំទ្រកំពុងតែផ្ញើសំណើរទៅផលិតកម្ម BigHit ដើម្បីចាត់វិធានការរឿងរ៉ាវនេះ ក្នុងផ្លូវច្បាប់ផងដែរ៕

BTS

បទរបស់ Seiell

សម្តីរបស់ Seiell

បទរបស់ Seiell

m.@cultmins

OH YOU HAVE TO BE KIDDING ME...

Embedded video

9,361

6:40 AM - Nov 7, 2019

Twitter Ads info and privacy

4,397 people are talking about this

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

មើលរូបទាំងនេះ ទើបដឹងថា ស៊ឹម ស្រីនិច ធ្វើឲ្យហ្វេនៗចង់ឈាមច្រមុះ ពេលបានទៅបង្អួតភាពស៊ិចស៊ី ដល់ប្រទេសក្រៅ

មើលរូបទាំងនេះ ទើបដឹងថា ស៊ឹម ស្រីនិច ធ្វើឲ្យហ្វេនៗចង់ឈាមច្រមុះ ពេលបានទៅបង្អួតភាពស៊ិចស៊ី ដល់ប្រទេសក្រៅ

ទើបចេញពីហាត់ទាហាន មិនទាន់ចេញបទចម្រៀងផង G-Dragon ហក់ឡើងជាប់ឈ្មោះជា តារាប្រុសល្បីប្រចាំខែ ក្នុងចំណាត់ថ្នាក់លេខ…..

ទើបចេញពីហាត់ទាហាន មិនទាន់ចេញបទចម្រៀងផង G-Dragon ហក់ឡើងជាប់ឈ្មោះជា តារាប្រុសល្បីប្រចាំខែ ក្នុងចំណាត់ថ្នាក់លេខ…..

គ្មាននរណាដូច Selena គ្រាន់តែផុសរូបអង្គុយញុំា Pasta ភ្លេចខ្លួន ក៏មានអ្នកចូល Like ជាង៧លាននាក់ដែរ!

គ្មាននរណាដូច Selena គ្រាន់តែផុសរូបអង្គុយញុំា Pasta ភ្លេចខ្លួន ក៏មានអ្នកចូល Like ជាង៧លាននាក់ដែរ!

ច្រើនទៀត