បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

ការបែកបាក់ ជាទីបញ្ចប់នៃចំណងស្នេហាដែលមនុស្សពីរនាក់បានខំកសាង និងចំណាយពេលជាមួយគ្នាកន្លងមក។ ក្រោយបែកគ្នារយៈពេលយ៉ាងយូរហើយ អ្នកនៅតែនឹកដល់គេទៀត បែបនោះមានន័យថាអ្នកមិនទាន់អស់ចិត្តនៅ​ឡើយពី​មូលហេតុ​ដែលនាំឲ្យអ្នក និងគេត្រូវបែកគ្នានោះ។ ដូចនេះខាងនេះជា ចំណុច ៣ បង្ហាញថាមកពីអ្នកមិន​ទាន់អស់​ចិត្ត​ចំពោះការ​បែកបាក់ស្នេហានោះនៅឡើយ ទើបនៅអាល័យគេ៖ 

ចំណុចទី១: នៅពេលបែកគ្នាមិនបានជួបគ្នាដោយផ្ទាល់ 

នៅពេលបែកគ្នាមិនបានជួបគ្នាដោយផ្ទាល់ 

មនុស្សពីរនាក់ ពេលស្រលាញ់គ្នា ជួបគ្នាញឹកញាប់ណាស់ ហើយម៉េចក៏ពេលបែកគ្នា មិនបានជួបមុខគ្នា និងនិយាយ​រឿង​រ៉ាវ​ក្នុង និងបញ្ហាចោទដែលនាំឲ្យស្នេហាពួកគេមកដល់ការបែកបាក់នេះបាន​ទៅវិញ? បែបនេះហើយបានជា​អ្នក​នៅ​តែ​នឹកដល់គេ ទោះបែកគ្នាយូរហើយក៏ដោយ។ 

ចំណុចទី២ៈ មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនពេក

មានអានុស្សាវរីយ៍ ជាមួយគ្នាច្រើនពេក

ពេលស្រលាញ់គ្នាជារឿងធម្មតាទៅហើយ ដែលតែងតែសាងអានុស្សាវរីយ៍ជាមួយគ្នា ពេលខ្លះក៏បានសន្យា​ជាមួយគ្នាបែបជ្រាលជ្រៅក៏មានដែរ។ បែបនេះហើយទើបវាមិនងាយភ្លេចឡើយ ទោះគេបានចេញពីជីវិតអ្នក គេមានអ្នក​ថ្មីហើយក៏យើងនៅតែចងចាំគេ ចាំមុខ ចាំសម្តីដែលគេនិយាយថា៖  “ ដៃបងនឹងនៅក្បែរអូន ពេលដៃអូន​ត្រជាក់ ដៃបងនឹងផ្តល់កម្តៅឲ្យអូន”. ឬ “ បងនឹងរៀបការនិងអូនណា អូនសម្លាញ់ បងស្រលាញ់អូន” ។ពីព្រោះរឿងមានន័យទោះនោះ ស្ថិតក្នុងការចងចាំល្អៗ ទើបពិបាកលុបអ្នកពីបេះដូង ។ 

ចំណុចទី៣ៈ ការប៉ះរបស់ប្រើប្រាស់គ្នា កាលនៅស្រលាញ់គ្នា

ការប៉ះរបស់ប្រើប្រាស់គ្នា កាលនៅស្រលាញ់គ្នា

កាលនៅស្រលាញ់គ្នា ទោះចង់មិនចង់ក៏យើងបានប៉ះពាល់របស់របរប្រើប្រាស់គ្នាទៅវិញទៅមកដែរ។ ដូចនេះពេលអ្នកកាន់ឬឃើញរបស់ទាំងនោះអ្នកច្បាស់ជាឃើញមុខមាត់ មនុស្សដែលអ្នកធ្លាប់ស្រលាញ់ជាមុនខាន បើបែបនោះមិននឹកទេទើបចម្លែក៕

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

វិធី​ថែរក្សា​ស្បែក​ទាំង​៤​យ៉ាង ស្រីៗកុំមើលរំលង

បើចង់រកក្តីសុខដាក់ខ្លួន រឿង៤យ៉ាង គួរតែកាត់ផ្តាច់វាចោល!

បើចង់រកក្តីសុខដាក់ខ្លួន រឿង៤យ៉ាង គួរតែកាត់ផ្តាច់វាចោល!

លោកតាម្នាក់លើកស្លាកតម្លៃលក់ឪឡឹក ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ

លោកតាម្នាក់លើកស្លាកតម្លៃលក់ឪឡឹក ១ផ្លែ=៣ដុល្លារ និង ៣ផ្លែ=១០ដុល្លារ

ច្រើនទៀត