លើកនេះ រំដួលលិចទឹក យកកន្ទេលមកច្នៃធ្វើជា សម្លៀកបំពាក់បែបនេះម្ដង

លើកនេះ រំដួលលិចទឹក យកកន្ទេលមកច្នៃធ្វើជា សម្លៀកបំពាក់បែបនេះម្ដង

ប្រិយមិត្តជាច្រើន ជាពិសេសអ្នកដែលនិយម ប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានស្គាល់យ៉ាងច្បាស់អំពី រំដួលលិចទឹក​ ដែលជាអ្នកមានទេពកោសល្យ ខាងផ្នែកកែច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗ តាមរបៀបខ្មែរ គួរឲ្យចាប់អារម្មណ៍។

បន្ថែមពីនេះផងដែរ រំដួលលិចទឹក​ ក៏បាននាំយកនូវ ម៉ូតសម្លៀកបំពាក់ទាំងនោះ ទៅបង្ហាញលើឆាកជាតិ និងអន្តរជាតិ ឲ្យមានការទទួលស្គាល់ជាច្រើនទៀតផង ធ្វើឲ្យអ្នកណាៗក៏ពេញចិត្ត និងគាំទ្រស្នាដៃរបស់គេដែរ។

យ៉ាងណាមិញ ស្រាប់តែ ថ្មីៗនេះ រំដួលលិចទឹក បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពី បានច្នៃសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ​យ៉ាងប្លែកភ្នែក ដោយយកកន្ទេល ស្លឹករំចេក កាត់ធ្វើជា សំពត់បត់ អាវក៏ជ្រុង​ ទៅបង្ហាញម៉ូត ក្នុងកម្មវិធី «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» មើលទៅសមសួន និងលេចធ្លោថែមទៀតផង។

គួរបញ្ជាក់ផងដែរថា​ ក្រៅពីមួយឈុតនេះ រំដួលលិចទឹក ក៏បានកែច្នៃសម្លៀកបំពាក់ ឲ្យតារាបង្ហាញម៉ូតផ្សេងទៀត ថែមទាំងមិនមែនជាលើកទីមួយសម្រាប់​ គេនោះទេ ប៉ុន្តែ រាល់ពេលដែលលេចចេញនូវ សម្លៀកបំពាក់កែច្នៃម្ដងៗ ធានាថា តែងតែមាន អ្វីប្លែកជាប្រចាំ៕

រំដួលលិចទឹក

រំដួលលិចទឹក

រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក

រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក

រំដួលលិចទឹក ក្នុងឈុតធ្វើពីកន្ទេលរំចេក

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

មិននឹកស្មានថា Sandara មានទ្រព្យសម្បត្តិវាល់លានដុល្លារ ច្រើនដល់ថ្នាក់នឹងទេ!

មិននឹកស្មានថា Sandara មានទ្រព្យសម្បត្តិវាល់លានដុល្លារ ច្រើនដល់ថ្នាក់នឹងទេ!

ទីបំផុត រកឃើញម្ចាស់មកុដ Miss Universe ២០១៩ហើយ មកពីប្រទេស....(មានវីដេអូ)

ទីបំផុត រកឃើញម្ចាស់មកុដ Miss Universe ២០១៩ហើយ មកពីប្រទេស....(មានវីដេអូ)

ហ្វេនស្តាយមិនស្ទើរ! រាជនីសម្រស់ដំបូងគេ Miss Universe មីយ៉ាន់ម៉ា 2019 ប្រកាសថាស្រលាញ់ស្រីភេទដូចគ្នា

ហ្វេនស្តាយមិនស្ទើរ! រាជនីសម្រស់ដំបូងគេ Miss Universe មីយ៉ាន់ម៉ា 2019 ប្រកាសថាស្រលាញ់ស្រីភេទដូចគ្នា

ច្រើនទៀត