ល្បែង​ចិត្តសាស្ត្រ៖ ​គិត​ថា​ទ្វា​រពណ៌អ្វី​​អាច​​​​​នាំ​អ្នក​ទៅ​រក​​សុភមង្គល​?​ រើស​រួចមើល​ចម្លើយ

ល្បែង​ចិត្តសាស្ត្រ៖ ​គិត​ថា​ទ្វា​រពណ៌អ្វី​​អាច​​​​​នាំ​អ្នក​ទៅ​រក​​សុភមង្គល​?​ រើស​រួចមើល​ចម្លើយ

បន្ទាប់​ពី​ចំណាយ​ពេល​១​នាទី ក្រឡេក​មើល​ទ្វា​ទាំង​៤​ខាង​ក្រោម តើ​អ្នក​គិត​ថា​ទ្វា​មួយ​ណា​​អាច​ឲ្យ​អ្នក​រក​ឃើញ​សុភមង្គល​? ចូរ​​សង្កេត​ឲ្យ​លំអិត​ទៅ​លើ រូបរាង ពណ៌ និង​ការ​តុប​តែង​លំអ​តូចៗ​​​របស់​​ទ្វា​ទាំង​នោះ​។​ប្រសិន​បើ​អ្នក​ជ្រើស​រើស​​៖

១. បើក​ទ្វា​រពណ៌​ខៀវ​

អ្នក​ជា​មនុស្ស​​ជួយ​យក​អាសា​​​អ្នក​ដទៃ ជា​អ្នក​ជួយ​សង្គ្រោះ និង​ជា​មនុស្ស​​​ដែល​​​​​តែង​តែ​នៅ​ក្បែរ​ពេល​គេ​​ត្រូវការ​​។​ អ្នក​មាន​មិត្តភ័ក្ដិ​តិច ប៉ុន្តែ​សុទ្ធ​តែ​ជា​​មិត្ត​​ដែល​ស្និទ្ធ​ស្នាល​ខ្លាំង​បំផុត​។ អ្នក​ឲ្យ​តម្លៃ​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ ដូច្នេះ​អ្នក​នឹង​ទទួល​​រង​ការ​ឈឺ​ចាប់​ខ្លាំង​ប្រសិន​បើ​គេ​ក្បត់​អ្នក​។ ទ្វា​នេះ​បង្ហាញ​ពី​សុវត្ថិភាព​ និង​ការ​ជឿជាក់​​ខាង​ក្នុង​ដែល​​មនុស្ស​ខ្លះ​មិន​អាច​មើល​ឃើញ​។ អ្នក​ជា​មនុស្ស​ដែល​​ស្មោះ​ត្រង់​ និង​​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​។​ អ្នក​ស្អប់​ជម្លោះ និង​ស្រឡាញ់​សន្តិភាព​​ណាស់​។ ពេល​ខ្លះ​អ្នក​ព្យាយាម​ធ្វើ​ខ្លួន​រឹងមាំ ​លាក់​បាំង​ការ​​ឈឺ​ចាប់​​ ទាំង​ដែរ​ការ​ពិត​ក្នុង​ខ្លួន​កំពុង​ស្រែក​រក​ក្តី​ស្រឡាញ់​ និង​សុភមង្គល​ពី​​អ្នក​ជុំវិញ​​​។

២. បើក​ទ្វា​រពណ៌​ស្វាយ​

អ្នក​ជា​មនុស្ស​ដែល​ត្រូវការ​ជ័យ​ជម្នះ និង​អំណាច​ខ្លាំង​។​ ចិត្ត​​មោះមុត ម៉ឺងម៉ាត់​ ចង់​ឲ្យ​​អ្វីៗ​ស្ថិត​​ក្រោម​​ការ​គ្រប់គ្រង​របស់​អ្នក ជា​អត្តចរិត​ពិសេស​របស់​អ្នក​។ អ្នក​ជា​មនុស្ស​ពូកែ ឆ្លាត​វៃ ហើយ​មិន​​ងាយ​ចិត្ត​ទន់​​ទេ​ ដូច្នេះ​ហើយ​ទើប​អ្នក​ដែល​មាន​​សមត្ថភាព​​ក្រោម​អ្នក ​​ខ្លាច​​​អ្នក​ជា​​ខ្លាំង។ អ្នក​​ត្រូវការ​តែ​មនុស្ស​ស្និទ្ធស្នាល ២ឬ៣​នាក់​ក្បែរ​ខ្លួន ដែល​អ្នក​គិត​ថា​សម​នឹង​ទទួល​បាន​​​ក្តី​ស្រឡាញ់​ពី​អ្នក​។​ អ្នក​ជា​មនុស្ស​​រឹងមាំ អាថ៌កំបាំង និង​ទាក់ទាញ​បំផុត។ ចំពោះ​រឿង​ជីវិត អ្នក​ជា​មនុស្ស​មាន​​ចិត្ត​​តស៊ូ មានៈ ជឿ​ជាក់ និង​មិន​ងាយ​ចុះ​ចាញ់​ឧបសគ្គ​ឡើយ។ ដរាប​ណា​អ្នក​ទទួល​បាន​​​អ្វី​ដែល​អ្នក​ប្រាថ្នា ទើប​អ្នក​អាច​ស្ងប់​ចិត្ត​បាន​។​

៣. បើក​ទ្វា​រពណ៌​ក្រហម​

អ្នក​ជា​មនុស្ស​ស្វាហាប់ រស់​រវើក និង មាន​ប្រជាប្រិយភាព​​ខ្លាំង។ អ្នក​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង និង​ចង់​បាន​ការ​សរសើរ​ពី​អ្នក​ជុំវិញ​។ ទោះ​បី​ពេល​ខ្លះ​អ្នក​ជា​មនុស្ស​ចិត្ត​ក្តៅ តែ​អ្នក​​ក៏​ចេះ​ដាក់​ខ្លួន និង​​ឲ្យ​តម្លៃ​ខ្លាំង​ចំពោះ​ការ​គោរព និង​ជួយ​អ្នក​ដទៃ​ផង​ដែរ​។​ អត្តចរិត​រួសរាយ​រាក់​ទាក់​ កំប្លុក​កំប្លែង ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ចូលចិត្ត ដូច្នេះ​ហើយ​ទើប​អ្នក​សំបូរ​មិត្តភ័ក្ដិ​។​ អ្នក​ជា​មនុស្ស​កក់​ក្តៅ និង​ជា​ទី​ពឹង​ពំនាក់​សម្រាប់​មិត្តភ័ក្ដិ ព្រម​ទាំង​គ្រួសារ​។ ពណ៌​ក្រហម​តំណាង​ឲ្យ​ថាមពល ដូច្នេះ​ហើយ​ទើប​អ្នក​ជា​មនុស្ស​លេច​ធ្លោ​ តែ​ទោះ​ជា​យ៉ាង​ណា​ភាព​លេចធ្លោ និង​ការ​លះបង់​របស់​អ្នក​ពេល​ខ្លះ​​ ក៏​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​ហត់​នឿយ​ខ្លាំង​ណាស់​ដែរ​។

៤. បើក​ទ្វា​​ររូប​ទីទុយ​

អ្នក​មាន​ចំណុច​ពិសេស​ខុស​ប្លែក​ពី​គេ ពូកែ​ឆ្ងល់ ចង់​ដឹង​ឬ​ចេះ​​អ្វី​ដែល​ថ្មីៗ​ប្លែកៗ​ ដូច្នេះ​ហើយ​ទើប​ទ្វា​​​ទាំង​​៣​ខាង​លើ​មិន​​អាច​ទាក់​ទាញ​ចិត្ត​អ្នក​បាន​។ មនុស្ស​​ម្នា​​ស្គាល់​ថា​អ្នក​ជា​មនុស្ស​​ស្វាហាប់ ឯករាជ្យ និង​​សុទិដ្ឋិនិយម​ខ្លាំង​។ អ្នក​ស្រឡាញ់​គ្រួសារ មិត្តភ័ក្ដិ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ដូច្នេះ​ហើយ​ទើប​​ពួកគេ​​ត្រូវការ​អ្នក​ខ្លាំង​ដូច​គ្នា​។​ ទឹក​ចិត្ត​ល្អ និង​ចរិត​គួរ​ឲ្យ​ស្រឡាញ់​​របស់​អ្នក​ទាក់​ទាញ​មនុស្ស​ផ្ទុយ​ភេទ​ខ្លាំង​ណាស់​។ វីរភាព ព្រម​ទាំង​ភាព​មិន​អាត្មានិយម​របស់​អ្នក​ពិត​ជា​អាច​ឲ្យ​អ្នក​​ទទួល​បាន​​ជីវភាព​ធូរធារ​នៅ​ថ្ងៃ​អនាគត​​។​ ពេល​ខ្លះ​ការ​ប្រឹង​ប្រែង និង​​លះបង់​របស់​អ្នក​ក៏​ធ្វើ​ឲ្យ​អ្នក​ហត់នឿយ​ខ្លាំង​ណាស់​ដែរ ៕​

ប្រភព៖ Kanha 

ព័ត៌មានផ្សេងទៀត

មកដឹងគម្រោងដ៏អប្រិយរបស់មេក្លោងជំ.រិតប្រាក់១លានដុល្លារ

មកដឹងគម្រោងដ៏អប្រិយរបស់មេក្លោងជំ.រិតប្រាក់១លានដុល្លារ

ធម្មជាតិពិតៗ! ទឹកជ្រោះល្បីៗទាំង១០ នៅក្នុងប្រទេសតំបន់អាស៊ី

ធម្មជាតិពិតៗ! ទឹកជ្រោះល្បីៗទាំង១០ នៅក្នុងប្រទេសតំបន់អាស៊ី

គេចវេសពីចត្តាឡីស័កទៀតហើយ តែជាសំណាង ត្រូវបានសមត្ថកិច្ចចាប់បានទាំងអស់

គេចវេសពីចត្តាឡីស័កទៀតហើយ តែជាសំណាង ត្រូវបានសមត្ថកិច្ចចាប់បានទាំងអស់

ច្រើនទៀត