គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗប៉ុន្មាននេះ

គិតច្រើនពិបាកគេង សាកល្បងសម្រួលខួរក្បាលតាមវិធីងាយៗប៉ុន្មាននេះ

ចំពោះ​គ្នា​យើង​មួយ​ចំនួន ពេល​យប់​ដែល​ចង់​គេង​សម្រាក​ឲ្យ​បាន​ស្រួល​ខ្លួន បែរ​ក្លាយ​ជា​ពេល​ខួរក្បាល​ចាប់​ផ្ដើម​គិត​វែង​ឆ្ងាយ​ដល់​ណា​ដល់​ណី ទប់​មិន​ចង់​ជាប់។ ការ​គិត​ច្រើន​បែប​នេះ បណ្ដាល​ឲ្យ​យើង​មាន​បញ្ហា​គេង​មិន​លក់ ឈឺ​ក្បាល និង​មាន​អារម្មណ៍​ថា ល្ហិតល្ហៃ​ក្នុង​ខ្លួន​ថែម​ទៀត។

ហេតុ​អ្វី​បាន​យើង​គិត​ច្រើន​​នៅ​ពេល​យប់?

ការ​គិត​ច្រើន​នៅ​ពេលយប់ ភាគ​ច្រើន​បណ្ដាល​មក​ពី​ដំណើរការ​ខួរក្បាល​រម្លឹក​ដល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​ថ្ងៃ ឬ​រម្លឹកដល់​ហេតុការណ៍​ណា​មួយ​កើត​ឡើង​ក្នុង​ជីវិត​ដែល​យើង​មិន​អាច​បំភ្លេច​បាន។ ម៉្យាង​វិញ​ទៀត នៅ​ពេល​ថ្ងៃ យើង​មមាញឹក​នឹង​ការងារ ហេតុ​នេះ​ហើយ ខួរក្បាល​មិន​សូវ​មាន​ពេល​ទំនេរ​គិត​ដល់​ហេតុការណ៍​អស់នោះ។ ការ​គេង​មិន​លក់ ដោយសារ​គិត​ច្រើន ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​យើង​ដែរ​ដូច​ជា ជំងឺ ថប់​បារម្ភ​ជា​ដើម។

តិចនិក​សាមញ្ញ​បញ្ឈប់​ការ​គិត​ច្រើន ងាយ​គេង​ពេល​យប់

១. ឈប់​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ

ការ​ប្រើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​មុន​ពេល​ចូល​គេង អាច​បង្កើន​កម្រិត​ថប់បារម្ភ និង​ស្ត្រេស ពិសេស​ពេល​ដែល​យើង​បាន​អាន មើល​រឿង ឬ​ព័ត៌មាន​រន្ធត់​ធ្វើ​ឲ្យ​យើង​បារម្ភ ខ្លាច​លើស​ដើម។ លើស​ពី​នេះ ពន្លឺ​របស់​គ្រឿង​អេឡិចត្រូនិក​ទាំងនេះ ប៉ះពាល់​ទៅ​ដល់​ផលិតកម្ម​ melatonin ​នៅ​ក្នុង​រាងកាយ បណ្ដាល​ឲ្យ​យើង​ពិបាក​គេង​លក់។

២. បន្លប់​ខ្លួន​ឯង

បន្ទាប់​ពី​ទុក​គ្រឿង​អេឡិចត្រូនិក​អស់​នោះ​ចោល​ហើយ យើង​អាច​ធ្វើ​សកម្មភាព​អ្វី​ផ្សេង​ទៀត ដើម្បី​បន្លប់​ខ្លួន​ឯង​ឲ្យ​ឆាប់​ងងុយ​គេង។ យើង​អាច​បែរ​ទៅ​អាន​សៀវភៅ​ប្រលោមលោក សៀវភៅ​ត្លុក ឬ​អង្គុយ​សរសេរ​កំណត់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ថ្ងៃ​ក៏​បាន។ ការ​ធ្វើ​សកម្មភាព​បែប​នេះ​អាច​ជួយ​បន្លប់​ខួរក្បាល​យើង​មិន​ឲ្យ​គិត​ច្រើន ជួយ​ឲ្យ​យើង​គេង​បាន​លក់​ស្រួល។

៣. ដុត​ប្រេង​ក្រអូប

ការ​ដុត​ប្រេង​ក្រអូប​នៅ​ក្នុង​បន្ទប់ ជួយ​សម្រួល​អារម្មណ៍​របស់​យើង​បាន និង​បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​ធូរ​ស្រាល ពិសេស​ប្រេង​ក្រអូប​ក្លិន​ផ្កា Lavender។ ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​នៅ​ពេល​ប្រើ​ប្រេង​ក្រអូប ព្រោះ​វា​អាច​បង្ក​ឲ្យ​អាលែកហ្ស៊ីបាន។

៤. ដក​ដង្ហើម​វែងៗ

ការ​ដក​ដង្ហើម​វែងៗ ដើរ​តួ​ជា​តិចនិក​បន្លប់​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព ពិសេស​ពេល​ដក​ដង្ហើម​បណ្ដើរ រាប់​លេខ​បណ្ដើរ។ ឧ. ពេល​ចាប់​ផ្ដើម​ដក​ដង្ហើម​ចូល​រាប់​ពី​ ១-៣​ យឺតៗ រួច​ដក​ដង្ហើម​ចេញ​រាប់​ពី​ ១-៥ ​យឺត។ ព្យាយាម​ផ្ដោត​អារម្មណ៍​ទៅ​លើ ការ​ដកដង្ហើម​នោះ កុំ​ឲ្យ​បែក​អារម្មណ៍។

ប្រភព៖ Hellokrupet

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត