James Ma ត្រូវChompoo បាញ់ចំៗថា ចង់ឈុតពិបាកប៉ុណ្ណាក៏Jame អាចសម្តែងបាន តែបើសម្តែងឈុតនេះវិញចប់តែម្តង!

James Ma ត្រូវChompoo បាញ់ចំៗថា ចង់ឈុតពិបាកប៉ុណ្ណាក៏Jame អាចសម្តែងបាន តែបើសម្តែងឈុតនេះវិញចប់តែម្តង!

ចំពោះប្រិយមិត្តទស្សនិកជនដែលនិយមចូលចិត្តតាមដានទស្សនា ខ្សែភាពយន្តភាគថៃ ប្រាកដជាបានស្គាល់នូវតារាសម្តែងប្រុស កំពុងមានប្រជាប្រិយភាពរបស់ប៉ុស្តិ៍៣ថៃ លោក James Ma ដែលបច្ចុប្បន្ននេះខ្សែភាពយន្តថ្មីរបស់លោកចំណងជើងថា «ក្លិនផ្កាសាឡង» ដែលរួមសម្តែងជាមួយនឹងតារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Yaya Urassayasកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងទទួលបានការគាំទ្រពេញចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន មិនថាតែទៅលើសាច់រឿង និងការសម្តែងជាដើមផងដែរ។

គួរឲ្យដឹងថា តារាសម្តែងប្រុស James Ma ភាគច្រើនគេតែសង្កេតឃើញថា លោកចូលចិត្តដើរតួអង្គ ជាតួប្រុសដែលមានអត្តចរិកសុភាពរាបសារ ពូកែអត់ធ្មត់ សាកសមជាសុភាពបុរសពេញលក្ខណៈ មិនតែប៉ុណ្ណោះ បើនិយាយពីឈុតឆាកសម្តែង វាយតបវិញ ក៏តារាប្រុសរូបនេះ មានភាពជំនាញខ្លាំងមិនធម្មតាដែរ។

ដោយឡែក បើទោះយ៉ាងណា កាលពីថ្មីៗនេះ លោក James Ma ក៏ត្រូវបានសិល្បកររៀមច្បង គឺតារាសម្តែងស្រីលំដាប់ជួរមុខ Chompoo Araya បាននិយាយទម្លាយរឿងពិតមួយរបស់លោក ទៅកាន់ទស្សនិកជន ដែលជារឿងដែលគ្រប់គ្នាមិនធ្លាប់បានដឹងពីមុនមក។

ជាការពិតណាស់ ដោយក្នុងនោះតារាសម្តែងស្រីអ្នកម្តាយកូនពីរ២រូបនេះ បានលើកឡើងថា៖ « ជេម បើឈុតត្រូវសម្ដែងពិបាកប៉ុណ្ណា ក៏មិនចេះហត់នឿយដែរ ប៉ុន្តែថាបើឲ្យសម្តែងជាឈុតស្នេហាវិញគឺយ៉ាប់តែម្ដង»។

យ៉ាងណាមិញ សម្តីរបស់ Chompoo បានធ្វើឲ្យប្រិយមិត្តគាំទ្រជាច្រើនផ្ទុះសំណើចជាខ្លាំង និងថែមទាំងបាននាំគ្នានិយាយបង្អាប់លេងទៅកាន់ James Ma ថែមទៀតផង ដោយថាមកពីលោកនៅSingle យូរពេក មិនសូវជាមានបទពិសោធន៍ស្នេហាច្រើន ក្នុងការធ្វើរឿងនេះ ទើបពិបាកដាក់បញ្ចូលអារម្មណ៍បែបនេះទៅ៕  

តារាប្រុស James Ma

តារាប្រុស James Ma

តារាប្រុស James Ma

តារាប្រុស James Ma

James Ma និង Yaya ក្នុងរឿង«ក្លិនផ្កាសាឡង»

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

អីយ៉ាស់! មើលមួយភ្លែតស្មានតែមិត្តជិតស្និតស្រីនា មានអីម៉ាក់នាងសោះ

អីយ៉ាស់! មើលមួយភ្លែតស្មានតែមិត្តជិតស្និតស្រីនា មានអីម៉ាក់នាងសោះ

មកមើលផ្ទះថ្មីដែលអ្នកម្ដាយរបស់ Boy Pakorn ធ្វើឲ្យកូនៗទាំង៤របស់គាត់

មកមើលផ្ទះថ្មីដែលអ្នកម្ដាយរបស់ Boy Pakorn ធ្វើឲ្យកូនៗទាំង៤របស់គាត់

មើលចុះ! ទោះបី ស៊ីន យូប៊ីន មិនស្លៀកស៊ិចស៊ីក៏នាងក៏តែស្អាត និង លេចធ្លោ

មើលចុះ! ទោះបី ស៊ីន យូប៊ីន មិនស្លៀកស៊ិចស៊ីក៏នាងក៏តែស្អាត និង លេចធ្លោ

ច្រើនទៀត