Jennie ក្លាយជាតារាតំណាង​ផលិតផលថែសម្រស់មួយបន្តតំណែងពី Jun Ji hyun

Jennie ក្លាយជាតារាតំណាង​ផលិតផលថែសម្រស់មួយបន្តតំណែងពី Jun Ji hyun

ប្រជាប្រិយភាព​របស់​តារា​ចម្រៀង​ Jennie សមាជិក​ក្រុម BLACKPINK កាន់​តែ​ហក់​ឡើង​ពី​មួយ​ថ្ងៃទៅ​ មួយ​ថ្ងៃ​ ពិសេស​រយៈពេល​ចុងក្រោយ​នេះ។

Jennie សមាជិក​ក្រុម BLACKPINK

ជាក់ស្ដែង​ ថ្មីៗ​នេះ​ បើផ្អែក​តាម​ប្រភព​ជិតស្និទ្ធ​នឹង​នាង​បាន​ឲ្យ​បាន​ថា​ Jennie បាន​ក្លាយជា​តារា​ម៉ូដែល​ថ្មី​ តំណាង​ផលិតផល​ថែរក្សា​សម្ផស្ស​ HERA។ សេចក្ដី​បញ្ជាក់​នេះ​ កាន់​តែ​ច្បាស់​ក្រោយ​ សមាជិក​ក្រុម BLACKPINK រូបនេះ​ទើប​តែ​បញ្ចប់​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ផលិតផល​នេះ​ ហើយ​ជាមួយ​គ្នា​នោះ​នាង​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ សម្រាប់​តំណែង​ថ្មី​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៩។ជាមួយ​គ្នា​នេះ​ Jennie ក៏​ក្លាយជា​តារា​ថ្មី​របស់​ផលិតផល​ HERA បន្ទាប់​ពី​ Jun Jihyun ក្រោយ​ពី​រៀម​ច្បង​រូបនេះ​ បាន​កាន់​កាប់​ការងារ​នេះ​រយៈពេល​ ជាង​ ៤ឆ្នាំ​មកហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៤៕

Jun Jihyun

 

ប្រភព៖ Sabay NEWS   ប្រែ​សម្រួល៖ យី សុធារី

ព័ត៌មានផ្សេងទៀត

James Ma ត្រូវChompoo បាញ់ចំៗថា ចង់ឈុតពិបាកប៉ុណ្ណាក៏Jame អាចសម្តែងបាន តែបើសម្តែងឈុតនេះវិញចប់តែម្តង!

James Ma ត្រូវChompoo បាញ់ចំៗថា ចង់ឈុតពិបាកប៉ុណ្ណាក៏Jame អាចសម្តែងបាន តែបើសម្តែងឈុតនេះវិញចប់តែម្តង!

សង្ហាដូចគ្នា ទោះស្ទីលលេងខ្លួនខុសគ្នា! ពេញចិត្តបែបស៊ិចស៊ីដូច Jimin ឬក៏ស្អាតគួរឲ្យស្រលាញ់ដូច V?

សង្ហាដូចគ្នា ទោះស្ទីលលេងខ្លួនខុសគ្នា! ពេញចិត្តបែបស៊ិចស៊ីដូច Jimin ឬក៏ស្អាតគួរឲ្យស្រលាញ់ដូច V?

ជិតចូលរោងការហើយ! អនាគតស្វាមី ខ្ញុង បែរជាជួបរឿងបែបនេះ

ជិតចូលរោងការហើយ! អនាគតស្វាមី ខ្ញុង បែរជាជួបរឿងបែបនេះ

ច្រើនទៀត