សង្ហាដូចគ្នា ទោះស្ទីលលេងខ្លួនខុសគ្នា! ពេញចិត្តបែបស៊ិចស៊ីដូច Jimin ឬក៏ស្អាតគួរឲ្យស្រលាញ់ដូច V?

សង្ហាដូចគ្នា ទោះស្ទីលលេងខ្លួនខុសគ្នា! ពេញចិត្តបែបស៊ិចស៊ីដូច Jimin ឬក៏ស្អាតគួរឲ្យស្រលាញ់ដូច V?

នៅខណៈពេលដែល BTS ធ្វើដំណើរត្រលប់មកកាន់ប្រទេសកូរ៉េវិញ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្ តីនៅឯប្រទេសជប៉ុន កាលពីថ្ងៃម្សិលមិញនេះ ក្រុមអ្នកគាំទ្របានបង្ហាញចំណាប់អារម្មណ៍ថ្មីមួយ ទៅលើកម្លោះសង្ហាទាំង២ របស់ក្រុមនេះគឺ V និង Jimin បន្ទាប់ពីសង្កេតឃើញ ចំណុចផ្ទុយគ្នាមួយចំនួនរបស់ពួកគេ។

ជាការពិតណាស់ ក្រុមអ្នកគាំទ្រសុទ្ធតែបានដឹងថា អ្នកកម្លោះទាំង២នាក់នេះ ជាមិត្តល្អជាមួយគ្នាតាំងពីនៅរៀនវិទ្យាល័យ ប៉ុន្តែភាពស្និទ្ធស្នាល មិនបានធ្វើឲ្យពួកគេផ្លាស់ប្ដូរស្ទីល និងចំណូលចិត្តទៅជាដួចគ្នាឡើយ។ ផ្ទុយទៅវិញ Jimin នៅតែជាបុរសដែលចូលចិត្តលេងខ្លួនបែបទាន់សម័យ មើលទៅសិចស៊ី និងទាក់ទាញចិត្ត។

ចំណែក V ក៏នៅតែដូចដើម ស្ទីលតែងខ្លួនចម្លែកៗ ខោជើងធំៗ អាវស្តើងរលុងៗ ជាមួយនិងស្បែកជើងស៊កធំៗ ធ្វើឲ្យលោកមានអារម្មណ៍ថាងាយស្រួលស្លៀក និងមានផាសុកភាព។

ទោះបីពេលដែលមិនញញឹម ទឹកមុខ V មើលទៅដូចជាកាចបន្តិច ប៉ុន្តែតារាប្រុសរូបនេះ កម្រនឹងធ្វើមុខស្មើណាស់ ពោលគឺលោកជាមនុស្សទន់ភ្លន់ ចូលចិត្តញញឹមពព្រាយ បង្ហាញអារម្មណ៍អឹមអៀមចេញមកមិនឈប់ នៅពេលដែលមានមនុស្សពោលសរសើរ។

ចំណុចពិសេសៗជាច្រើនយ៉ាង របស់ពួកគេទាំងនេះហើយ ធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍ដកចិត្តមិនរួច រហូតពិបាកនឹងសម្រេចចិត្ត ប្រសិនបើឲ្យរើសថា តើអ្នកណាសង្ហាជាងអ្នកណា ព្រោះតែពួកគេមានចំណុចល្អរៀងៗខ្លួន៕

យ៉ាងណាមិញ សម្រាប់ប្រិយមិត្ត តើម្នាក់ណាជាបុរសក្នុងសុបិនរបស់អ្នក ក្នុងចំណោមពួកគេទាំង២?

រូបភាព V

រូបភាព V

រូបភាព V

រូបភាព Jimin

រូបភាព Jimin

រូបភាព Jimin

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

អីយ៉ាស់! មើលមួយភ្លែតស្មានតែមិត្តជិតស្និតស្រីនា មានអីម៉ាក់នាងសោះ

អីយ៉ាស់! មើលមួយភ្លែតស្មានតែមិត្តជិតស្និតស្រីនា មានអីម៉ាក់នាងសោះ

មកមើលផ្ទះថ្មីដែលអ្នកម្ដាយរបស់ Boy Pakorn ធ្វើឲ្យកូនៗទាំង៤របស់គាត់

មកមើលផ្ទះថ្មីដែលអ្នកម្ដាយរបស់ Boy Pakorn ធ្វើឲ្យកូនៗទាំង៤របស់គាត់

មើលចុះ! ទោះបី ស៊ីន យូប៊ីន មិនស្លៀកស៊ិចស៊ីក៏នាងក៏តែស្អាត និង លេចធ្លោ

មើលចុះ! ទោះបី ស៊ីន យូប៊ីន មិនស្លៀកស៊ិចស៊ីក៏នាងក៏តែស្អាត និង លេចធ្លោ

ច្រើនទៀត