ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ម៉ាក់ប៉ាគួរកែតម្រូវភ្លាម

ចរិត និងអាកប្បកិរិយាមិនល្អរបស់កូន ៥យ៉ាង ម៉ាក់ប៉ាគួរកែតម្រូវភ្លាម

ចរិត​អាកប្បកិរិយា​មិន​ល្អ​របស់​កូន ច្បាស់​ជា​បង្ហាញ​ឲ្យ​ម៉ាក់​ប៉ា​ឃើញ​ក្នុង​ពេលចិញ្ចឹមកូនលូតលាស់​ធំ​ទៅៗ​។ ចរិត​ឆ្មើង​ឆ្មៃ​របស់​អា​អូន កើត​ឡើង​អាច​ដោយសារ​រៀន​តាម​គ្នីគ្នា​នៅ​សាលា​រៀន ឃើញ​គំរូ​មិន​ល្អ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន។ អាកប្បកិរិយា​មិន​ល្អ អាច​បណ្ដាល​ឲ្យ​កូន​មិន​គោរព​ចាស់​ទុំ អ្នក​ដទៃ​មើល​មក​កូន​មិន​ល្អ ហេតុ​នេះ​បើ​ម៉ាក់​ប៉ា​ឃើញ​កូន​ចេញ​ចរិត​ដូច​ខាង​ក្រោម​គួរ​ចាប់​ផ្ដើម​ណែនាំ​កូន​។

ចរិត​មិនល្អអ្វីខ្លះដែលម៉ាក់ប៉ាគួរ​កែតម្រូវភ្លាមនោះ?

១. មិន​គោរព​ចាស់​ទុំ

ពេល​ដែល​កូន​មិន​គោរព​យើង​ជា​ម៉ាក់ប៉ា ឬ​មនុស្ស​ចាស់​ដទៃ បង្ហាញ​ថា កូន​មិន​ខ្វល់​ជាមួយ​អារម្មណ៍​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​គេ​ទេ ហើយ​បើ​ឥរិយាបថ​បែប​នេះ​បន្ត​រហូត​ដល់​អា​អូន​ធំ​ពេញ​វ័យ នោះ​កូន​ច្បាស់​ជា​ក្លាយ​ជា​បុគ្គល​ឆ្មើងឆ្មៃ មិន​សូវ​មាន​មនុស្ស​ចង់​នៅ​ក្បែរ​ឡើយ។

២. មិន​ស្ដាប់​បង្គាប់

ធម្មតា​ទេ ពេល​កូន​ៗ​ចាប់ផ្ដើម​ចង់​ធ្វើតាម​ទំនើង​ចិត្ត កូន​ច្បាស់​ជា​ធ្វើ​មិន​ឮ ធ្វើ​មិន​ដឹង និយាយរួម​មិន​ចង់​ធ្វើតាម​ម៉ាក់​ប៉ា​តែ​ម្ដង។ ពេល​ខ្លះ អា​អូន​មិន​ស្ដាប់​បង្គាប់​គ្រាន់​តែ​ចង់​ញ៉ោះ​ម៉ាក់​ប៉ា​លេង ហើយ​ចុង​ក្រោយ​នៅ​ធ្វើ​តាម​ដដែល ប៉ុន្តែ ប្រសិន​បើ​ម៉ាក់​ប៉ា​និយាយ​យ៉ាង​ណា កូន​នៅ​តែ​មិន​ធ្វើ​តាម គួរណែនាំកូន​ភ្លាម​ៗ តាម​វិធី​អប់រំស្រួល​បួល ដែល​កូននឹង​យើង​ទទួល​យក​បាន។

៣. រមិលគុណ ឬ​លោភលន់

វា​ជា​រឿង​ធម្មជាតិ​ទេ ដែល​ម៉ាក់​ប៉ា​ចង់​ផ្ដល់​អ្វីៗ​គ្រប់​យ៉ាង​ដែល​កូន​ចង់​បាន​ឲ្យ​កូន ព្រោះ​តែ​ស្រឡាញ់។ ប៉ុន្តែ បើ​ធ្វើ​តាម​ចិត្ត​កូន​ចង់​ពេក អា​អូន​អាច​កើត​ជា​លោភលន់ ឬ​រមិល​គុណ។ ឧ. កូន​ចង់​បាន​ទូរស័ព្ទ​ថ្លៃ​ប្រើ តែ​ម៉ាក់​ប៉ា​ទិញ​ទូរស័ព្ទ​ធម្មតា​ឲ្យ កូន​បែរ​ជា​អន់ចិត្ត យំ​បោក​ខ្លួន​ដោយសារ​ម៉ាក់ប៉ា​មិន​ធ្វើ​តាម​ចិត្ត។ នេះ​ជា​អាកប្បកិរិយា​លោភលន់ ដែល​ម៉ាក់​ប៉ា​គួរ​កែ​ប្រែ​ភ្លាម។

៤. រក​រឿង​ខុស​ពេល

ក្មេង​ខ្លះ កើត​ចរិត​ច្រឡើសបើស យំ​សោក​បោក​ខ្លួន រក​រឿង​ម៉ាក់​ប៉ា​ខុស​ពេល ខុស​កន្លែង។ ជួនកាល ដើរ​ផ្សារ​សុខៗ ក៏​យំ​ទារ​ទិញ​របស់​នេះ​នោះ បើ​មិន​ទិញ​ឲ្យ​ស្រែក​យំ​បែក​ផ្សារ​។ បើ​ឃើញ​កូន​ចេញ​ចរិត​បែប​នេះ ម៉ាក់​ប៉ា​គួរ​ទូន្មាន​កូន​ខ្លះ​ទៅ។

៥. និយាយ​កុហក

ជា​ទូទៅ​ ​កុមារ​ចាប់ផ្ដើម​​ចេះ​និយាយ​កុហក​តាំង​ពី​នៅ​វ័យ​ក្មេង ហើយ​បើ​ម៉ាក់​ប៉ា​មិន​ចាប់អារម្មណ៍ ឬ​មិន​កែ​ទម្លាប់​អាក្រក់​របស់​កូន​នេះ​ចោល​ទេ ច្បាស់​ជា​វីវរ​មិន​ខាន។ កាល​ណា​អា​អូន​ទម្លាប់​កុហក​ហើយ ធំ​ឡើង​ក៏​នៅ​តែ​កុហក រហូត​ម៉ាក់​ប៉ា​អាច​តាម​លែង​ទាន់។​

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត