ធ្លាប់តែឃើញ Lisa រាំSolo លើឆាកឡូយ! មកមើលសកម្មភាពហាត់សមវិញ កាន់តែស៊ិចស៊ី! (មានវីដេអូ)

ធ្លាប់តែឃើញ Lisa រាំSolo លើឆាកឡូយ! មកមើលសកម្មភាពហាត់សមវិញ កាន់តែស៊ិចស៊ី! (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានទស្សនាហើយ នូវការសម្តែងក្បាច់រាំឆាកទោលរបស់ Lisa នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីទេសចរណ៍របស់ “BLACKPINK In Your Area 2019-2020”។

ជាការពិតណាស់ ពេលនោះ Lisa បានរាំCover បទចម្រៀង «Good Thing» របស់ Kehlani ដោយនាងបានបញ្ចេញនូវកាយវិការយ៉ាងទន់ល្វត់ល្វន់នៅលើឆាក ទាក់ទាញធ្វើឲ្យអ្នកទស្សនាស្ទើរតែមិនអាចដកក្រសែភ្នែកចេញពីនាងបាន។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែល Lisa ត្រូវបានគេកោតសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យដ៏ប៉ិនប្រសប់របស់នាងបែបនេះ។ ហើយនាងក៏ត្រូវបានគេទទួលស្គាល់ថាជាតារាចម្រៀងស្រី ដែលជំនាញខាងក្បាច់រាំ ប្រចាំវិស័យ Kpop ជំនាន់ទី៣ នេះថែមទៀតផងដែរ។

តួយ៉ាង ថ្មីៗនេះ គ្រូបង្វឹកក្បាច់រាំផ្ទាល់ខ្លួនម្នាក់របស់ Lisa ដែលមានឈ្មោះថា Choi Young Joon ដែលលោកត្រូវបានគេដឹងថា គឺជាអ្នកបំបែកក្បាច់រាំដ៏ល្បីម្នាក់ប្រចាំប្រទេសកូរ៉េ ក៏បានធ្វើការបង្ហោះនូវវីដេអូក្រោយឆាករបស់Lisa ខណៈពេលដែលនាងកំពុងហ្វឹកហាត់ ក្នុងបន្ទប់ហាត់រាំ ជាមួយនឹងក្រុមរាំរបស់នាង។

វីដេអូនេះ កាន់តែធ្វើឲ្យមហាជនកោតសរសើរចំពោះនាងថែមទៀត ជាមួយនិងក្បាច់រាំពោរពេញទៅដោយកម្លាំង កាន់តែទាក់ទាញជាងនៅលើឆាកទៅទៀត ហើយ Lisa ថែមទាំងបានបង្ហាញមុខធម្មជាតិ ដ៏ស្រស់ស្អាតរបស់នាងផងដែរ៕

ទស្សនារូបភាព​ និងវីដេអូខាងក្រោម ៖

Lisa ក្រុម BLACKPINK

Lisa ក្រុម BLACKPINK

Lisa ក្រុម BLACKPINK

Lisa ហ្វឹកហាត់ក្បាច់រាំ

Lisa ហ្វឹកហាត់ក្បាច់រាំ

Lisa ហ្វឹកហាត់ក្បាច់រាំ

Lisa រាំនៅលើឆាក

Lisa រាំក្នុងបន្ទប់ហាត់សម

ប្រភព៖ Khmerload
 

ព័ត៌មានផ្សេងទៀត

អបអរសាទរ! ស្រីស្អាត ស៊ូរ៉ា ចូលរោងជ័យ ជាមួយកូនកម្លោះសង្ហា ហើយព្រឹកនេះ

អបអរសាទរ! ស្រីស្អាត ស៊ូរ៉ា ចូលរោងជ័យ ជាមួយកូនកម្លោះសង្ហា ហើយព្រឹកនេះ

កូនខ្ចីមិនទាន់! ទីបំផុត ឱក សុគន្ធកញ្ញា ត្រឡប់មកវិញ ជាមួយបទថ្មី យ៉ាងពីរោះខ្លាំង (មានវីដេអូ)

កូនខ្ចីមិនទាន់! ទីបំផុត ឱក សុគន្ធកញ្ញា ត្រឡប់មកវិញ ជាមួយបទថ្មី យ៉ាងពីរោះខ្លាំង (មានវីដេអូ)

Single យូរហើយ ពេលនេះ Bee កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសក្មេងរូបនេះ?

Single យូរហើយ ពេលនេះ Bee កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសក្មេងរូបនេះ?

ច្រើនទៀត