បុរសហាយសូរទាំង១២ រូបនេះហើយ អាចយកឈ្នះចិត្ត តារាស្រីលំដាប់ជួរមុខបាន

បុរសហាយសូរទាំង១២ រូបនេះហើយ អាចយកឈ្នះចិត្ត តារាស្រីលំដាប់ជួរមុខបាន

ថៃ៖ អាចនិយាយបានថា តារាស្រីល្បីៗជាច្រើន នៅក្នុងប្រទេសថៃ ពិតជាមានរូបសម្រស់ ព្រមទាំងសមត្ថភាព និងទេពកោសល្យយ៉ាងល្អ ដែលធ្វើឲ្យពួកគេទទួលបានការគាំទ្រ និងការគោរពស្រលាញ់ ពីទស្សនិកជនជាច្រើន។លើសពីនេះទៅទៀត ភាពទាក់ទាញរបស់ តារាសម្ដែងស្រីមួយចំនួន កំពុងតែឆាប យកបេះដូងកម្លោះអភិជន រហូតដល់ឈានដល់ មានទំនាក់ទំនងស្នេហានឹងគ្នា ឯអ្នកខ្លះទៀត បានសម្រេចចិត្តរៀបការនឹងគ្នា ទៀតផង។

បើចង់ជ្រាបច្បាស់ថា តើយុវជននៅក្នុងសង្គមជាន់ខ្ពស់ និង តួស្រីល្បីៗណាខ្លះ ដែលកំពុងតែមានទំនាក់ទំនងស្នេហានឹងគ្នានោះ សូមទស្សនារូបភាពខាងក្រោម៖

១. លោក Knot Wisarut

លោក Knot Wisarut Rangsee Singphiphat គឺបុរសសង្ហា នៅក្នុងសង្គមជាន់ខ្ពស់ម្នាក់ ព្រមទាំងជា អ្នកស្នងមរតករបស់ក្រុមហ៊ុន អេឡិចត្រូនិក ដែលគ្រប់គ្នា បានគេស្គាល់ថា ជាស្វាមីរបស់តារាស្រី នាង Chompoo Araya ដែលបានទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំ មុនពេលសម្រេចចិត្តរៀបការនឹងគ្នា រហូតមកដល់ពេលនេះ អ្នកទាំងពីរ មានកូនប្រុសភ្លោះគួរឱ្យស្រឡាញ់ ផងដែរ។

Chompoo និង ស្វាមី

២. លោក Note Vises

លោក Note Vises Rangsee Singphiphat គឺជាប្អូនប្រុស របស់លោក Knot Wisarut ដែលមានប្រវត្តិស្នេហា ជាមួយកំពូលតារាស្រី នាង Aum Patcharapa និង នាង Poo Praiya ហើយបច្ចុប្បន្ន លោក កំពុងតែមានទំនាក់ទំនងស្នេហាជាមួយ តារាស្រីវ័យក្មេង នាង Patricia ។

Patricia

Note Vises

៣. លោក Saint Tharaphuch

លោក Saint Tharaphuch  អាចចាត់ទុកជាសេដ្ឋីវាល់លាន ព្រមទាំងជា នាយក និងជា អនុប្រធាននាយកគ្រប់គ្រងក្រុមហ៊ុនសាធារណៈ Globlex ដែលមានតម្លៃរាប់សិបលានដុល្លារ ហើយ លោកក៏ត្រូវបានគេស្គាល់ថា ជាស្វាមីរបស់ តារាសម្ដែងស្រីដ៏ល្បីឈ្មោះ នាង Mew Nittha ដែលបានរៀបការនឹងគ្នា កាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ ។

Mew Nittha និង ស្វាមី

៤. លោក Songkran Taechanarong

លោក Songkran Taechanarong គឺជាអ្នកស្នងមរតក របស់ក្រុមហ៊ុន Bonanza ដែលបន្ទាប់ពី លោកបានលែងលះគ្នា ជាមួយអតីតភរិយា ដែលជាតារាស្រី នាង Aff Taksaorn លោក ក៏មានទំនាក់ទំនងស្នេហាសារជាថ្មិ ជាមួយនឹង តារាស្រី នាង Matt Peeranee ។

Matt Peeranee

Songkran

៥. លោក Phupha Taechanarong

លោក Phupha Taechanarong  គឺជាកូនប្រុសពៅ ក្នុងត្រកូលគ្រួសារ Taechanarong ដែលបច្ចុប្បន្ន លោក កំពុងតែមានទំនាក់ទំនងស្នេហា ជាមួយនឹងតារាស្រីស្រស់ នាង Mint Chalida ដែលចាប់តាំងពីទាក់ទនងគ្នា មកទល់នឹងពេលនេះ មានរយៈពេល ៨ ឆ្នាំ ទៅហើយ។

Mint និង គូស្នេហ៍

៦. ​លោក Amp Pitas    

លោក Amp Pitas គឺជាពាណិជ្ជករ និងជា អ្នកស្នងជំនាន់ទី ២ របស់ក្រុមហ៊ុន អេឡិចត្រូនិកធំជាងគេនៅអាស៊ីអាគ្នេយ៍ បច្ចុប្បន្ននេះ លោក កំពុងតែមានទំនាកទំនង នឹង តារាស្រី នាង Aom Sushar អស់រយៈពេលជាយូរមកហើយ។

Aom និង គូស្នេហ៍

៧. លោក Kornkrit Chungkang          

លោក Kornkrit Chungkang ជាពាណិជ្ជករលំដាប់ខ្ពស់ និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Summit Group ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តធំៗ ។ ក្រៅពី មានរូបរាងស្រស់សង្ហាហើយ លោកថែមទាំង ដណ្តើមយកបានបេះដូងរបស់តារាសម្តែងស្រី B Matikas ដោយបានទាក់ទងគ្នា អស់រយៈពេលជាង ៨ ឆ្នាំ រហូតឈានដល់ការរៀបការ ផងដែរ។

Matika និង ស្វាមី

៨- លោក Pok  Passakorn

លោក Pok  Passakorn ឬ Pok  Mindset ដែលជា Rapper ដ៏ល្បី ហើយថែមទាំងជា យុវជននៅក្នុងសង្គមជាន់ខ្ពស់ ដែលមានមុខជំនួញជាច្រើន ដូចជា សណ្ឋាគារ ក្រុមហ៊ុនផ្សព្វផ្សាយសាធារណៈ  ហើយលោកត្រូវបានហ្វេនៗជាច្រើនស្គាល់ថា​ជា ស្វាមីរបស់ តារាសម្ដែងស្រី នាង Margie Rasri ដែលបច្ចុប្បន្ននេះ អ្នកទាំងពីរថែមទាំងមានកូនភ្លោះប្រុសស្រីគួរឲ្យស្រលាញ់ ទៀតផង។

Margie និង ស្វាមី

៩. លោក Kon Narondech          

លោក Kon Narondech គឺជា ស្វាមីសង្ហារបស់តួឯកស្រី នាង Sririta ដែលបានរៀបការនឹងគ្នា កាលពីចុងខែកុម្ភៈ កន្លងទៅនេះ ។  បច្ចុប្បន្ននេះ លោកទទួលខុសត្រូវលើមុខជំនួញរបស់គ្រួសារ ដែលជាអាជីវកម្មអចលនទ្រព្យ និង សាលាតន្រ្តី ។

Sririta និង ស្វាមី

១០. លោក Big Thanaphon

លោក Big Thanaphon គឺជាគូស្នេហ៍របស់ តារាស្រី Cheerny ដែលបច្ចុប្បន្ននេះ លោកបានជួយអាជីវកម្មឪពុករបស់គាត់ នៅក្នុងក្រុមហ៊ុន United Information Highway Company Limited ។

Cheerny និង គូស្នេហ៍

១១. លោក Prathanwong Phonprapha

លោក Prathanwong Phonprapha គឺជា អ្នកស្នងមរតកជំនាន់ទី ៣ នៃក្រុមហ៊ុន Siam Motors ដែលជាក្រុមហ៊ុន ដឹកទំនិញ និងគ្រឿងបន្លាស់ នាំមុខ ក្នុងប្រទេសថៃ  ជាពិសេស បច្ចុប្បន្ននេះ លោកកំពុងតែមានទំនាក់ទំនងស្នេហា​ជាមួយនឹងតារាស្រី Aum Patcharapa ដែលហ្វេនៗជាច្រើនសង្ឃឹមថា នឹងទទួលបានដំនឹង រៀបការឆាប់ៗនេះ។

Aum Patcharapa និង គូស្នេហ៍

១២. លោក Pranai Phonprapha

 លោក Pranai Phonprapha គឺជាយុវជន នៅក្នុងសង្គមជាន់ខ្ពស់មួយរូប ដែលមួយរយៈចុងក្រោយនេះ មនុស្សជាច្រើនពិតជាចង់ដឹងពីលោកជាទីបំផុត។ ដោយឡែក ថ្មីៗនេះ លោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹង តារាស្រី Taew Natapohn ហើយលោក ក៏ធ្លាប់ជាអតីតសង្សាររបស់ នាង Woonsen ផងដែរ៕

Taew Natapohn

Pranai Phonprapha

 

 

 ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

រំភើបជំនួស! Mark Prin បញ្ជាក់ច្បាស់ៗថា Kimberley គឺជាកូនក្រមុំតែម្នាក់គត់របស់លោក និងបាននិយាយទៀតថា...

រំភើបជំនួស! Mark Prin បញ្ជាក់ច្បាស់ៗថា Kimberley គឺជាកូនក្រមុំតែម្នាក់គត់របស់លោក និងបាននិយាយទៀតថា...

អ្នកណាខ្លះ ធ្លាប់ជាសង្សារចាស់ ជាមួយសេដ្ឋីនី Kylie Jenner?

អ្នកណាខ្លះ ធ្លាប់ជាសង្សារចាស់ ជាមួយសេដ្ឋីនី Kylie Jenner?

កូនៗកាន់តែធំ កែវ វាសនា និងភរិយា កាន់តែមានសុភមង្គលខ្លាំង មើលរូបទាំងនេះក៏ដឹង!

កូនៗកាន់តែធំ កែវ វាសនា និងភរិយា កាន់តែមានសុភមង្គលខ្លាំង មើលរូបទាំងនេះក៏ដឹង!

ច្រើនទៀត