ស្រលាញ់គ្នាច្រើនឆ្នាំដែរហើយ ទើបតែឃើញ Mario ថតរូបជុំគ្នាជាមួយគ្រួសារមិត្តស្រី!

ស្រលាញ់គ្នាច្រើនឆ្នាំដែរហើយ ទើបតែឃើញ Mario ថតរូបជុំគ្នាជាមួយគ្រួសារមិត្តស្រី!

ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ពីតារាសម្តែងប្រុសល្បីឈ្មោះ Mario Maurer ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងតារាចម្រៀង និងតារាសម្តែងស្រី Junji Junjira 

បើទោះបីជាបានប្រកាសពីទំនាក់ទំនងជាសាធារណៈក៏ពិតមែន ប៉ុន្តែពួកគេទាំងពីរមិនដែលបង្ហាញពីភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គម ដូចគូស្នេហ៍តារាដទៃនោះទេ។ ជាពិសេស រូបថតគូ មិនដែលមានទាល់តែសោះ ទោះបីស្រលាញ់គ្នាច្រើនឆ្នាំហើយក៏ដោយ។

ជារឿយៗ រាល់ពេលបានជួបនឹងលោក Mario អ្នកកាសែតតែងបានជជីកសួរពីរឿងនេះ ហើយលោកតែងតែឆ្លើយតបទៅវិញថា រូបថតគូរវាងលោកនិងមិត្តស្រីមានច្រើនណាស់ ប៉ុន្តែលោកទុកសម្រាប់មើលតែម្នាក់ឯងប៉ុណ្ណោះ។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពយ៉ាងផ្អែមល្ហែម តែមិនមែនជារូបថតគូទេ គឺជារូបដែលលោក Mario បានថតជុំគ្នាជាមួយគ្រួសាររបស់ Junji តែម្តង។ ទៀតសោត រូបទាំងនោះបង្ហោះដោយគណនីអ៊ីនស្តាក្រាមដែលមានឈ្មោះថា @ditditdavដែលត្រូវជាម្តាយរបស់នាងផ្ទាល់ថែមទៀត។

យ៉ាងណាមិញ អ្នកគាំទ្រកាន់តែចង់ឲ្យពួកគេទាំងពីរមានដំណឹងល្អឆាប់ៗ ក្រោយពីបានឃើញរូបភាពទាំងនោះ ដែលបានបង្ហាញឲ្យឃើញថា ស្នេហារបស់ពួកគេទាំងពីរកាន់តែរឹងមាំ និងទទួលបានការដឹងឮពីចាស់ទុំត្រឹមត្រូវ។ ហើយម្យ៉ាងវិញទៀតនោះ ឃើញថាលោក Marioដូចជាចុះសម្រុងជាមួយនឹងគ្រួសារមិត្តស្រីខ្លាំងណាស់៕

Mario Maurer

Junji Junjira

Mario ជុំគ្នាជាមួយគ្រួសារមិត្តស្រី

Mario ជុំគ្នាជាមួយគ្រួសារមិត្តស្រី

Mario និងម្តាយមិត្តស្រី

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

មិននឹកស្មានថា Sandara មានទ្រព្យសម្បត្តិវាល់លានដុល្លារ ច្រើនដល់ថ្នាក់នឹងទេ!

មិននឹកស្មានថា Sandara មានទ្រព្យសម្បត្តិវាល់លានដុល្លារ ច្រើនដល់ថ្នាក់នឹងទេ!

ទីបំផុត រកឃើញម្ចាស់មកុដ Miss Universe ២០១៩ហើយ មកពីប្រទេស....(មានវីដេអូ)

ទីបំផុត រកឃើញម្ចាស់មកុដ Miss Universe ២០១៩ហើយ មកពីប្រទេស....(មានវីដេអូ)

ហ្វេនស្តាយមិនស្ទើរ! រាជនីសម្រស់ដំបូងគេ Miss Universe មីយ៉ាន់ម៉ា 2019 ប្រកាសថាស្រលាញ់ស្រីភេទដូចគ្នា

ហ្វេនស្តាយមិនស្ទើរ! រាជនីសម្រស់ដំបូងគេ Miss Universe មីយ៉ាន់ម៉ា 2019 ប្រកាសថាស្រលាញ់ស្រីភេទដូចគ្នា

ច្រើនទៀត