រំភើបជំនួស! Mark Prin បញ្ជាក់ច្បាស់ៗថា Kimberley គឺជាកូនក្រមុំតែម្នាក់គត់របស់លោក និងបាននិយាយទៀតថា...

រំភើបជំនួស! Mark Prin បញ្ជាក់ច្បាស់ៗថា Kimberley គឺជាកូនក្រមុំតែម្នាក់គត់របស់លោក និងបាននិយាយទៀតថា...

ថៃ៖ ក្នុងពេលថ្មីៗនេះឃើញមានព័ត៌មានបែកបាក់ចំណងស្នេហាបន្តបន្ទាប់របស់តារាថៃជួរមុខមួយចំនួននៅក្នុងវិស័យសិល្បៈដូចជាតារាស្រី Toey ជាមួយនឹងលោក Alek បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ដោយសារតែពួកគេតែងតែឃើញភាពផ្អែមល្អែមរបស់អ្នកទាំងពីរតាមរយៈរូបថត និងព័ត៌មានដែលធ្លាប់បានចេញផ្សាយកន្លងមក។

ក្រោយពីលេចឮដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រគូស្នេហ៍តារាថៃផ្សេងៗទៀតដូចជាកញ្ញា Yaya និងលោក Nadech, កញ្ញា Mint Chalida និងលោក Pupaa Taechanarong, កញ្ញា Kimberley និងលោក Mark Prin មិនចង់ឃើញពួកគេឈានដល់ចំណុចបែកបាក់ និងផ្តាច់ចំណងស្នេហាជាមួយគ្នាឡើយ ពីព្រោះតែគូស្នេហ៍នីមួយៗស្រលាញ់គ្នាមិនតិចឆ្នាំ ហើយថែមទាំងបានឆ្លងឧបសគ្គមិនថាការសប្បាយ ការឈឺចាប់ និងទុក្ខក្រៀមក្រំជាមួយគ្នាមករាប់មិនអស់នោះទេ។

ទន្ទឹមនឹងការបារម្ភរបស់អ្នកគាំទ្របែបនេះ កាលពីពេលថ្មីៗក៏មានគូស្នេហ៍តារាសម្តែងមួយរូបគឺលោក Mark Prin បានផ្តល់បទសម្ភាសន៍នៅចំពោះមុខបណ្តាអ្នកសារព័ត៌មាននានាអំពីផែនការរៀបអាពាហ៍ពិពាហ៍របស់លោកជាមួយកញ្ញា Kimmy Kimberley ។ ដោយនៅក្នុងការផ្តល់បទសម្ភាសន៍នោះលោកបាននិយាយថា “ខ្ញុំបានពិភាក្សាគ្នាជាច្រើនជាមួយនឹង Kimberley អំពីពិធីមង្គលការរបស់ពួកខ្ញុំ។ ទោះយ៉ាងណាយើងទាំងពីរនាក់មិនទាន់គិតនៅឡើយទេថានឹងធ្វើនៅក្នុងខែ ឬឆ្នាំណាឲ្យប្រាកដ ដោយសារតែអំឡុងពេលនេះ គឺដូចជាខ្ញុំធ្លាប់បានប្រាប់អ៊ីចឹងថា ខ្ញុំកំពុងសន្សំប្រាក់បន្ថែមសិន ដើម្បីរៀបពិធីនេះឲ្យបានអធិកអធមបន្តិច។ ប៉ុន្តែទោះបីជាយ៉ាងណាកូនក្រមុំរបស់ខ្ញុំគឺជា Kimberley មិនមែនអ្នកផ្សេងឡើយ”

គ្រាន់តែឮដំណឹងរបស់លោកបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងកោតសរសើរពីចំណងស្នេហារបស់អ្នកទាំងពីរ។ មួយវិញទៀតមិនត្រឹមពួកយើងទេដែលរំភើប សូម្បីតែ Kimberley ក៏រំភើបចិត្តមិនស្ទើរដែលបន្ទាប់ពីបានឮដំណឹងចេញពីចិត្តរបស់គូស្នេហ៍របស់ខ្លួនបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Mark Prin និងកញ្ញា Kimmy Kimberley

កញ្ញា Kimmy Kimberley

លោក Mark Prin

 

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត