ក្រោយឲ្យអ្នកគាំទ្ររង់ចាំជាយូរ ពេលនេះ MV ថ្មីរបស់ Bom និង​ Dara ចេញជាផ្លូវការហើយ

ក្រោយឲ្យអ្នកគាំទ្ររង់ចាំជាយូរ ពេលនេះ MV ថ្មីរបស់ Bom និង​ Dara ចេញជាផ្លូវការហើយ

បន្ទាប់​ពី​បាត់​មុខ​ពី​វិថី​សិល្បៈ​រយៈ​ពេល​ជាយូរ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​ឥតល្ហែ​ ពេល​នេះ​ Park Bom អតីត​តារា​ចម្រៀង​ផលិតកម្ម​ YG បាន​វិល​មក​ហើយ​ជាមួយ​នឹង​បទ​ថ្មី​សន្លាង​ក្រោម​ផលិតកម្ម​ថ្មី​មួយ​ទៀត។

ការ​វិល​មក​វិញ​លើក​នេះ​ គឺ​ជា​លើក​ទីដំបូង​ហើយ​ក្នុង​រយៈ​ពេល​ ៨​ឆ្នាំ សម្រាប់​ស្នាដៃ​ទោល​របស់​ Park Bom។ ជាក់ស្ដែង​ស្នាដៃ​ក្នុង​អាល់ប៊ុម​ "Spring” មាន​បទ​ចម្រៀង​ចំនួន​ ៣​បទ ដែល​សុទ្ធ​សឹង​ជា​ការ​តែង​និពន្ធ​របស់​អ្នក​និពន្ធ​ដ៏​ល្បី​ Brave Brothers, Chakun និង​ Red Cookie។ បទ​ចម្រៀង​ទី​ ១ក្នុង​អាល់ប៊ុម​ និង​ដែល​បាន​ចេញ​វីដេអូ​បទ​ចម្រៀង​នៅ​ពេល​នេះ​ ជា​សំនៀង​របស់​ Park Bom ជាមួយ​នឹងមិត្ត​រួម​ក្រុម​ Dara។ បទ​ទី​ ២មាន​ចំណងជើង​ថា​ "My Lover” និង​ទី៣ "Embarrased”។

តើ​វីដេអូ​បទ​ចម្រៀង​ "Spring"​ ដែល​ចេញ​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ នេះ Park Bom និង​ Dara បញ្ចេញ​ភាព​ទាក់ទាញ​យ៉ាងណា​ ស្របពេល​ជា​ស្នាដៃ​ស្វាគមន៍​អ្នក​គាំទ្រ​របស់​ខ្លួន​ម្ដងទៀត? 

សូមចុចដើម្បីទស្សនា

 

 

ប្រភព៖ Sabay NEWS អត្ថបទ៖ យី សុធារី

ព័ត៌មានផ្សេងទៀត

ក្តៅ! មកទៀតហើយ «RAVEGROUND 2019» ព្រឹត្តិការណ៍ EDM ដ៏ធំប្រចាំឆ្នាំ ចង់រាំប្រញាប់ណាត់គ្នាទៅ

ក្តៅ! មកទៀតហើយ «RAVEGROUND 2019» ព្រឹត្តិការណ៍ EDM ដ៏ធំប្រចាំឆ្នាំ ចង់រាំប្រញាប់ណាត់គ្នាទៅ

តារាចម្រៀង K-pop ពីរនាក់គូស្នេហ៍ ប្រកាសសង្គ្រាម រឿងធ្លាយវីដេអូរួមភេទ

តារាចម្រៀង K-pop ពីរនាក់គូស្នេហ៍ ប្រកាសសង្គ្រាម រឿងធ្លាយវីដេអូរួមភេទ

ហ៊ឺ...ស្ដាប់​បទ​នេះ​ហើយ នឹក​ឃើញ​រាំ​វង់​នៅ​វត្ត​នា​រដូវ​ចូល​ឆ្នាំ នឹក​ផ្ទះ នឹក​ភូមិ​ណាស់

ហ៊ឺ...ស្ដាប់​បទ​នេះ​ហើយ នឹក​ឃើញ​រាំ​វង់​នៅ​វត្ត​នា​រដូវ​ចូល​ឆ្នាំ នឹក​ផ្ទះ នឹក​ភូមិ​ណាស់

ច្រើនទៀត