កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង

កត្តាគ្រោះថ្នាក់អស់នេះហើយ ធ្វើឲ្យស្ទះសរសៃឈាម ឬគាំងបេះដូង

ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា គាំងបេះដូង កើត​ឡើង​ដោយសារ​តែ​សរសៃ​ឈាម​មួយ ឬ​ច្រើន ដែល​មាន​តួនាទី​ទៅ​ចិញ្ចឹម​បេះដូង​ស្ទះ​ដោយសារ​ខ្លាញ់ និងកំណក​ឈាម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

បញ្ហា​នេះ​ស្តែង​ចេញ​ឡើង​ដោយ​កត្តា​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​កត្តា​អាយុ​កាន់​ច្រើន ជក់បារី មាន​ជំងឺ​លើស​ឈាម ទឹកនោម​ផ្អែម លើស​ជាតិ​ខ្លាញ់ លើស​ទម្ងន់ ស្ត្រេស​ច្រើន​ជាដើម។ លោក​វេជ្ជបណ្ឌិត​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូប​នេះ​បន្ត​ថា កត្តា​គ្រោះថ្នាក់​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ស្តែង​ចេញ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង (គាំង​បេះដូង) ដែល​ទាមទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់។

ជំងឺ​បេះដូង​ដែល​គ្រោះ​ថ្នាក់ និង​សម្លាប់​មនុស្ស​ច្រើន​ជាង​នៅ​លើ​ពិភព​លោក ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ ដែល​ទាមទារ​ឲ្យ​អ្នក​ជំងឺ​ព្យាបាល​ជា​បន្ទាន់។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ព្យាបាល​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ដូច​នឹង​ការ​ពន្លត់​អគ្គិភ័យ យើង​ពន្លត់​កាន់​តែ​លឿន អាច​ថែរក្សា​បរិក្ខារ​នៅ​ក្នុង​ផ្ទះ​កាន់​តែ​ច្រើន។

“ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​ដូចគ្នា​ដែរ នៅ​ពេល​យើង​ព្យាបាល​លឿន យើង​អាច​ថែរក្សា​សាច់ដុំ​បេះដូង​ឲ្យ​នៅ​ប្រសើរ មុខងារ​បេះដូង​នៅ​ប្រសើរ​បាន​ច្រើន យើង​ទុក​កាន់​តែ​យូរ សាច់ដុំ​បេះដូង​ស្លោក មុខងារ​បេះដូង​ថយ​ចុះ អាច​គ្រោះថ្នាក់​ដល់​ជីវិត”។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ រៀបរាប់។

យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង មន្ទីរពេទ្យ​កាល់ម៉ែត

រោគសញ្ញាជំងឺស្ទះសរសៃឈាមបេះដូង៖

​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នឹង​ស្តែង​ចេញ​ជា​រោគ​សញ្ញា ដូចជា​ចុក​ដើម​ទ្រូង បែកញើស ថប់ដង្ហើម ឬ​ហត់។ ចំណែក​រោគ​សញ្ញា​ធ្ងន់ធ្ងរ​រួម​មាន៖
– ស្ទះសរសៃឈាមបេះដូង
– ស្លោកបេះដូង
– គាំងបេះដូង។

ប្រភព៖ hellokrupet

ព័ត៌មានផ្សេងទៀត

មកដឹងគម្រោងដ៏អប្រិយរបស់មេក្លោងជំ.រិតប្រាក់១លានដុល្លារ

មកដឹងគម្រោងដ៏អប្រិយរបស់មេក្លោងជំ.រិតប្រាក់១លានដុល្លារ

ធម្មជាតិពិតៗ! ទឹកជ្រោះល្បីៗទាំង១០ នៅក្នុងប្រទេសតំបន់អាស៊ី

ធម្មជាតិពិតៗ! ទឹកជ្រោះល្បីៗទាំង១០ នៅក្នុងប្រទេសតំបន់អាស៊ី

គេចវេសពីចត្តាឡីស័កទៀតហើយ តែជាសំណាង ត្រូវបានសមត្ថកិច្ចចាប់បានទាំងអស់

គេចវេសពីចត្តាឡីស័កទៀតហើយ តែជាសំណាង ត្រូវបានសមត្ថកិច្ចចាប់បានទាំងអស់

ច្រើនទៀត