PeyPey Dy បង្ហើប​ពី​ចំណូល​ប្រចាំ​ខែ​ រក​បាន​ដល់​ទៅ​ខ្ទង់​ម៉ឺន​ដុល្លារ

PeyPey Dy បង្ហើប​ពី​ចំណូល​ប្រចាំ​ខែ​ រក​បាន​ដល់​ទៅ​ខ្ទង់​ម៉ឺន​ដុល្លារ

PeyPey Dy ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ថា​ជា​បុគ្គល​ល្បី​ឈ្មោះ​មួយ​រូប ដែល​មាន​ទេព​កោសល្យ​សឹង​តែ​គ្រប់​បែប​ មិន​ថា​ជា​បង្កើត​វីដេអូ​កំប្លែង សម្ដែង​ ឬ​ក៏​ច្រៀង​ជា​ដើម អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​សមត្ថភាព​រកស៊ី​របស់​លោក​តែ​ម្ដង។

ថ្លែង​មក​កាន់​ Sabay លោក PeyPey Dy ប្រាប់​ថា​ខ្លួន​រក​ចំណូល​បាន​ដល់​ទៅ​ខ្ទង់​ជាង​ម៉ឺន​ដុល្លារ​ឯណោះ ជា​រៀង​រាល់​ខែ​ដោយ​លក់​ផលិតផល​ថែ​រក្សា​ស្បែក។ "បាទ​បង​ខ្ញុំ​រក​ចំណូល​បាន​ខ្ទង់​៣​ម៉ឺន​ក្នុង​មួយ​ខែ​ ដោយ​លក់​ផលិតផល​ ហ្នឹង​គិត​ទាំង​ដើម​​បើ​គិត​ពី​ប្រាក់​ចំណេញ​វិញ​ គឺ​បាន​ខ្ទង់​ជាង​២​ម៉ឺន​ក្នុង​មួយ​ខែ។" នេះ​បើ​តាម​ តារា​រូប​នេះ​បញ្ជាក់។

ក្រៅ​ពី​លក់​ផលិតផល​នេះ លោក​ក៏​​នៅ​តែ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដដែល ដោយ​ថ្មីៗ​នេះ​លោក​ទើប​តែ​បាន​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជាមួយ​តារា​ៗ​ក្នុង​ស្រុក​ជាង​២០​រូប​ឯណោះ។ ក្នុង​ដំណើរ​នេះ Dy ក៏​នឹង​ផលិត​វីដេអូ​ខ្លះៗ​ ដើម្បី​ចែក​ជូន​អ្នក​គាំទ្រ​ខ្លួន​ផង​ដែរ បន្ទាប់​ពី​ស្ងាត់​មួយ​រយៈ​មិន​សូវ​មាន​អ្វី​ថ្មី​មក​បង្ហាញ៕

រូប​ថត​ពី​ទំព័រ​ហ្វេស​ប៊ុក PeyPey Dy

ប្រភព៖ Sabay NEWS អត្ថបទ៖ ធារ៉ូ

ព័ត៌មានផ្សេងទៀត

មានអាយដលអ្នកអត់? តារានេះហើយ ដែលត្រូវគេថា មានមាត់ស្អាតជាងគេ

មានអាយដលអ្នកអត់? តារានេះហើយ ដែលត្រូវគេថា មានមាត់ស្អាតជាងគេ

គ្រាន់តែរឿងចប់ភ្លាម Baifern ជាប់នាមជា តារាសម្តែងស្រីលេចធ្លោភ្លែត

គ្រាន់តែរឿងចប់ភ្លាម Baifern ជាប់នាមជា តារាសម្តែងស្រីលេចធ្លោភ្លែត

ធុញនឹងធ្វើស្ទាយ៍សុភាពបុរស ដល់ចេញបទថ្មីលើកនេះ Charlie Puth កោរសក់ស្ទាយ៍Bad Boyម្តង ស្ទាវកប់!

ធុញនឹងធ្វើស្ទាយ៍សុភាពបុរស ដល់ចេញបទថ្មីលើកនេះ Charlie Puth កោរសក់ស្ទាយ៍Bad Boyម្តង ស្ទាវកប់!

ច្រើនទៀត