Rainie Yang ឆ្លើយYesតែម្តង ពេលមិត្តប្រុសសុំរៀបការ ក្រោយទាក់ទងមើលចិត្តគ្នាជាង៤ឆ្នាំ!

Rainie Yang ឆ្លើយYesតែម្តង ពេលមិត្តប្រុសសុំរៀបការ ក្រោយទាក់ទងមើលចិត្តគ្នាជាង៤ឆ្នាំ!

ជាដំណឹងដ៏ល្អមួយសម្រាប់អ្នកគាំទ្រ ក្រោយដឹងថាតារាចម្រៀង និងតារាសម្តែងស្រីវ័យ៣៥ឆ្នាំRainie Yang ត្រូវមិត្តប្រុសលោកLi Ronghao តារាចម្រៀងប្រុសល្បីឈ្មោះ សុំរៀបការបានសម្រេច ក្រោយពួកគេទាំងពីរទាក់ទង មើលចិត្តគ្នាមកជាង៤ឆ្នាំ។

ដោយនៅថ្ងៃទី១១ ខែកក្កដានេះ ត្រូវនឹងថ្ងៃកំណើតគម្រប់អាយុ៣៤ឆ្នាំ របស់លោកLi Ronghao។ជាមួយគ្នានេះ លោកបានផុសរូបកាន់ដៃគ្នាជាមួយ Rainie Yang និងបង្ហាញចិញ្ចៀនពេជ្រ ដោយភ្ជាប់សំណេរខ្លីមួយថា «ថ្ងៃនេះជាថ្ងៃកំណើតគម្រប់អាយុ៣៤ឆ្នាំរបស់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំសុំរៀបការផងដែរ។អរគុណដែលឆ្លើយយល់ព្រម»។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រនាំគ្នាសម្តែងការរីករាយជាមួយគូស្នេហ៍មួយគូនេះ។ ព្រមទាំងសួរសំណួរមួយដូចៗគ្នាថា តើពេលណារៀបការ?។ ជាក់ស្តែងតាមការសន្និដ្ឋានរបស់អ្នកគាំទ្រ គិតថាគូស្នេហ៍មួយគូនេះមិនយូរទៀតទេ ប្រាកដជាមានដំណឹងជាក់ជាមិនខាន៕

Rainie Yang

Rainie Yang

Li Ronghao

Li Ronghao

Li Ronghao និង Rainie Yang

Li Ronghao និង Rainie Yang

Li Ronghao និង Rainie Yang

Li Ronghao និង Rainie Yang

ប្រភព៖ KhmerLoad

ព័ត៌មានផ្សេងទៀត

អបអរផង Lisa ជាប់ចំណាត់ថ្នាក់លេខ១ ជា«តារាស្រីមានសម្រស់ស្អាតបំផុតប្រចាំអាស៊ីឆ្នាំ២០១៩»!

អបអរផង Lisa ជាប់ចំណាត់ថ្នាក់លេខ១ ជា«តារាស្រីមានសម្រស់ស្អាតបំផុតប្រចាំអាស៊ីឆ្នាំ២០១៩»!

រូបភាពកម្រ! នេះជាសម្រស់របស់ Angelina Jolie កាលអាយុ ១១ ឆ្នាំ

រូបភាពកម្រ! នេះជាសម្រស់របស់ Angelina Jolie កាលអាយុ ១១ ឆ្នាំ

រូបភាពកម្រ! លើកទីមួយហើយ សុខ ពិសី បង្ហាញរាង ក្នុងឈុតបែបនេះ មើលទៅGoal ណាស់

រូបភាពកម្រ! លើកទីមួយហើយ សុខ ពិសី បង្ហាញរាង ក្នុងឈុតបែបនេះ មើលទៅGoal ណាស់

ច្រើនទៀត