ទម្លាយពីទ្រព្យ និង​ថ្លៃ​បណ្តាការ Tommy លើកជូនគូដណ្តឹង សួស វិហ្សា ជាតួលេខមានហុងស៊ុយស្មោះ!

ទម្លាយពីទ្រព្យ និង​ថ្លៃ​បណ្តាការ Tommy លើកជូនគូដណ្តឹង សួស វិហ្សា ជាតួលេខមានហុងស៊ុយស្មោះ!

បន្ទាប់ពីធ្វើការស្វែងយល់ចិត្តគ្នា អស់រយៈ២ឆ្នាំរួចមក ទីបំផុតតារាប្រុស Tommy តារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស បានសម្រេចភ្ជាប់ពាក្យ ជាមួយនឹងអនាគតភរិយា ដែលមានអាជីពជាអ្នកសិល្បៈដូចគ្នា​ ដោយមាន​ការដឹងឮពីចាស់ទុំទាំងសងខាង និងអ្នករួមអាជីពចូលរួមអបអរសាទរ ជាច្រើននាក់ផង។

ពិធី​នេះ គឹ​ក្រោយ​តារាសម្តែងស្រស់សង្ហាររូបនេះ បានស្គាល់ និង​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយអនាគតភរិយា រយៈ​ពេល​ជិត២ឆ្នាំមក​ហើយ។ នៅ​ក្នុង​ដំណើរ​ទៅ​រក​ជីវិត​គូ​នេះ លោកបង្ហើបថា សម្រាប់ថ្លៃបណ្តាការនោះ លោកបានជូនទៅខាងស្រី បើគិតជាសាច់ប្រាក់ ចំនួន ៤៤,៤៤៤ ដុល្លារអាមេរិក។

ចំពោះ​តួលេខ នៃ​ថ្លៃបណ្តាការនេះ លោកបញ្ជាក់បន្ថែមថា នេះគឺជាលេខ ហុងស៊ុយ សម្រាប់ពួក​លោក ដែល​បាន​សុំពីការដេញពេលវេលាថ្ងៃខែគូ ដើម្បីទទួលបានសេក្តីសុខសប្បាយ រកស៊ីមានបានពេលបាប់ដៃគ្នានាថ្ងៃអនាគត។ អ្វីដែលសំខាន់គឺ ៤៤៤​ ដុល្លារអាមេរិក លោកទទួលត្រឡប់ពីខាងស្រីមកវិញ ជាអាំងប៉ាវយកហេងផងដែរ មិនទាន់គិតលើការចំណាយផ្សេងៗទៀត។

សម្រាប់ចិញ្ជៀនគូ វិញ គឺសរុប ២មឺនដុល្លារ ជាង ហើយថ្ងៃមង្គលការពិតប្រាកដលោក បន្ថែមថា ប្រហែលជាចុងឆ្នាំ ២០១៩ ខាងមុខគ្រាន់តែ មិនទាន់កំណត់ថ្ងៃច្បាស់ប៉ុណ្ណោះ៕

** មើលរូបភាពខាងក្រោម៖ **

ផ្តល់សិទ្ធដោយ៖ ​តារាសម្តែង លោក ថមមី

ប្រភព៖ Sabay NEWS

អត្ថបទ៖ សិរីរត្នន៍

ព័ត៌មានផ្សេងទៀត

រំភើបជំនួស! Mark Prin បញ្ជាក់ច្បាស់ៗថា Kimberley គឺជាកូនក្រមុំតែម្នាក់គត់របស់លោក និងបាននិយាយទៀតថា...

រំភើបជំនួស! Mark Prin បញ្ជាក់ច្បាស់ៗថា Kimberley គឺជាកូនក្រមុំតែម្នាក់គត់របស់លោក និងបាននិយាយទៀតថា...

អ្នកណាខ្លះ ធ្លាប់ជាសង្សារចាស់ ជាមួយសេដ្ឋីនី Kylie Jenner?

អ្នកណាខ្លះ ធ្លាប់ជាសង្សារចាស់ ជាមួយសេដ្ឋីនី Kylie Jenner?

បុរសហាយសូរទាំង១២ រូបនេះហើយ អាចយកឈ្នះចិត្ត តារាស្រីលំដាប់ជួរមុខបាន

បុរសហាយសូរទាំង១២ រូបនេះហើយ អាចយកឈ្នះចិត្ត តារាស្រីលំដាប់ជួរមុខបាន

ច្រើនទៀត