អាហារល្អៗទាំង៤ ជួយសុខភាពអាអូនតូចប្រុសៗ

អាហារល្អៗទាំង៤ ជួយសុខភាពអាអូនតូចប្រុសៗ

ពេល​កំពុង​ចង់​មាន​អីៗ​ជាមួយ​ដៃគូ​តែ​អាអូន​តូច​បែរជា​មិន​ងើប នោះ​ពិតជា​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ​។ មាន​កត្តា​ជាច្រើន​ចូល​រួម​ក្នុង​ការ​ជួយ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​ល្អ និង​អាច​រក្សា​ភាព​រឹង​បាន​នៅ​ពេល​កំពុង​រួមភេទ ក្នុង​នោះ​អាហារ​ក៏​ជា​កត្តា​សំខាន់​មួយ​ផង​ដែរ​។​​ បើ​គ្នា​យើង​គិត​ថា​ចង់ឲ្យ​អាអូន​តូច​មាន​ភាព​រឹង​មាំ​ល្អ​ កុំរំលង​ប្រភេទ​អាហារ​ទាំងនេះ​។

១. ត្រី​សាល់ម៉ុន

ត្រី​សាល់​ម៉ុន​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​បេះ​ដូង​យើង​ប៉ុណ្ណោះទេ តែ​ក៏​មាន​ផល​ល្អ​ដល់​ភាព​រឹង​របស់​លិង្គ​ផង​ដែរ​។ ខ្លាញ់​ត្រី​នេះ សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដែល​ល្អខ្លាំង​ចំពោះ​សុខភាព​បេះដូង និង​លំហូរ​ឈាម។ ការណ៍​នេះ​ហើយ ដែល​ល្អចំពោះ​ការ​ឡើង​រឹង​របស់​លិង្គ​នោះ​ឯង។

ការសិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា បុរស​ដែល​ញ៉ាំត្រី និង​ខ្លាញ់​ល្អ មាន​បញ្ហា​តិច​តូច​លើ​រឿង​លិង្គ​មិន​ឡើង​រឹង។ សមាគម​សុខភាព​បេះដូង​អាមេរិក ណែនាំ​ឲ្យ​ញ៉ាំ​ខ្លាញ់​ត្រី​ប្រហែល​១០០​ក្រាម ចំនួន​ពី​រ​ដង​ក្នុង​មួយ​សប្ដាហ៍​។

២. អង្ករ​សម្រូប

ការ​ញ៉ាំ​ធញ្ញជាតិ ដូច​ជា​អង្ករសម្រូប​ អាច​ជួយ​ដល់​សុខភាព​លិង្គ​ដែរ​។ ការសិក្សា​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​បាយ​ពីអង្ករ​សម្រូប ជាមួយ​បន្លែ​ និង​ញ៉ាំ​បន្ថែម​ផ្លែ​ឈើ​ទៀត គឺ​ជួយ​ឲ្យ​ប្រុសៗ​ប្រឈម​មុខ​ទាប​ទៅ​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង។ ជា​ការ​ល្អ គ្នា​យើង​អាច​ញ៉ាំ​បាយ​អង្ករ​សម្រូប​ជាមួយ​បន្លែ និង​ថែម​ត្រី​សាល់​ម៉ុន​ដុត​ទៀត កាត់​តែ​ប្រសើរ​ចំពោះ​សុខភាព​។

៣. បន្លែ​ស្លឹក​បៃតង

ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​បាន​ច្រើន មិន​ត្រឹម​តែ​ជួយ​ផ្ដល់​សារធាតុចិញ្ចឹមល្អៗ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ដល់​លិង្គ​ឲ្យ​រឹង​បាន​យូរ​ទៀត​ផង​។​ បន្លែស្លឹក​​បៃតង មាន​ផ្ទុក​ជាតិ​នីត្រាត ជួយ​បង្កើត​លំហូរ​ឈាម​ទៅ​កាន់​ប្រ​ដាប់​ភេទ​អំឡុង​ពេល​រួម​ភេទ​។ ​

៤. គ្រាប់​វ៉ល់​ណាត់​

បើ​យើង​ជា​អ្ន​ក​មិន​សូវ​ចូល​ចិត្ត​ញ៉ាំត្រី យើង​អាច​ទួល​បាន​ផល​ប្រយោជន៍​ពី​គ្រាប់​វ៉ល់​ណាត់(walnuts) ជំនួស​សារធាតុចិញ្ចឹម​ពី​ត្រី​។ គ្រាប់​វ៉ល់​ណាត់ ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​អាច​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម និង​កាត់​បន្ថយ​បញ្ហា​រលាក​ ដែល​គ្រាប់​នេះ គេ​ជឿថា​មាន​ប្រយោជន៍​ចំ​ពោះ​សុខភាព​ផ្លូវភេទ​។ ការ​សិក្សា​បង្ហាញ​ថា ប្រុសៗ​ដែល​ញាំ​គ្រាប់​ផ្លែឈើ និង​បន្លែ​បៃតង​ច្រើន តែង​មាន​ថាមពល​ខ្លាំង​ពេល​រួម​ភេទ​។​

ប្រភព៖ Hellokrupet

ព័ត៌មានផ្សេងទៀត

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

បែកគ្នាយូរ នៅតែនឹកគេទៀត? ៣ ចំណុចខ្លីខ្លឹមបង្ហាញថា

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

មិន​អាចយំឲ្យខ្លាំងៗ​ដូចក្មេងបាន! ៣ ចំណុចដែលធ្វើឲ្យ «មនុស្សធំ» តូចចិត្ត ហើយចង់ប្រែ​មក​ជា​កូន​​ក្មេង​​វិញ​

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ចំណុចសំខាន់ៗ ឱ្យមនុស្សប្រុសឈ្លក់វង្វេងបានយ៉ាងងាយ

ច្រើនទៀត