គិត​​​នាំ​​សោក​​​សៅ​​! សម្រាប់​​នារី​​​​សម័យ​​​​ថ្មី​​​​ គេលែង​​​​គិត​​​​រឿង​​​​ទាំង ​៦​ យ៉ាង​​នេះ​​​​ទៀត​​​​​ហើយ​​

គិត​​​នាំ​​សោក​​​សៅ​​! សម្រាប់​​នារី​​​​សម័យ​​​​ថ្មី​​​​ គេលែង​​​​គិត​​​​រឿង​​​​ទាំង ​៦​ យ៉ាង​​នេះ​​​​ទៀត​​​​​ហើយ​​

សម័យនេះទៅហើយអ្នកពុំគួរយកពេលវេលាទៅគិតរឿងអត់ប្រយោជន៍ច្រើនពេកទេ វានាំតែខាតពេល ហើយនាំតែ​ភាព​សោកសៅ​ឲ្យខ្លួនឯងតែប៉ុណ្ណោះ ស្ដាប់ទៅអត់ចំនេញទាល់តែសោះ។ តែបើអ្នកជានារីឆ្លាតវៃ ហើយដើរឲ្យទាន់​សម័យ​កាលនៃការរីកចម្រើននោះ នោះប្រហែលជាអ្នកនឹងមិនគិតរឿងទាំង ៦នេះទៀតទេ៖

​៦. ឈប់​រត់​ប្រណាំង​នឹង​អ្នក​ដទៃ

រូបតំណាង

 ​រៀន​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ជា​មុន កុំ​មើល​​ងាយ​ខ្លួន​ឯង​ដោយ​ទៅ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឲ្យ​សោះ។

៥. ​មិន​រត់​គេច​ពី​បញ្ហា

រូបតំណាង

មានតែដោះស្រាយបញ្ហាទេទើបជាជម្រើសល្អ កុំព្យាយាមរត់ចេញពីបញ្ហា ជួបរឿងណាដោះរឿងនោះទៅ។

៤. ឈប់​គិត​ថា ​ខ្លួន​​ឯង​មិន​ទាន់​រួច​រាល់សម្រាប់ធ្វើអ្វីមួយ

រូបតំណាង

​​បើមិនសាកមិចនឹងដឹងទៅ? សាក​ល្បង​ចាប់​ផ្តើម​អ្វី​បន្តិច​ៗ​សិន ​នោះ​អ្នក​នឹង​ដឹង​ថា អ្នក​ពិត​ជា​ធ្វើ​វា​បាន។

៣. ​ឈប់​​​ដាក់​ខ្លួន​ឯង​ក្នុង​អតីត​កាលទៀត

រូបតំណាង

រឿង​ដែលកើតរួចហើយ​មិន​អាច​ត្រលប់​បាន​ទេ ​គួរ​តែ​ឈប់​គិត​ទៅ។ តែអ្នកគួរយកពេលវេលាគិតពីរឿង​បច្ចុប្បន្នវិញល្អ​ជាង​។

​២. ​ឈប់​កុហក​ខ្លួន​ឯង

រូបតំណាង

កុំកុហកខ្លួនឯងញឹកញាប់ពេក វាអាចក្លាយជាទម្លាប់ កុំ​បណ្តោយ​ឲ្យ​ជីវិត​ពិត​ត្រូវ​ប្រឈម​បញ្ហា​លំបាក​ច្រើន​ជាង​នេះ​អី​។

១. ឈប់​រំពឹង​ភាព​រីក​រាយ​ពី​អ្នក​ដទៃ​ច្រើនពេក

រូបតំណាង

សុភមង្គល គឺ​ជា​​អ្វី​ដែល​កើត​​ឡើង​ចេញ​ពី​ខ្លួន​យើង កុំព្យាយាមយកអ្នក​ដទៃមកលាយឡំ៕

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

មុនសម្រេចចិត្តចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

មុនសម្រេចចិត្តចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

ច្រើនទៀត