បុគ្គលិកអនាម័យនៅចិន ផឹកទឹកបង្គន់ ដើម្បីបង្ហាញដល់ថៅកែថា នាងធ្វើការសម្អាតបានល្អ

បុគ្គលិកអនាម័យនៅចិន ផឹកទឹកបង្គន់ ដើម្បីបង្ហាញដល់ថៅកែថា នាងធ្វើការសម្អាតបានល្អ

ចិន៖ មហាជន អ្នកលេងបណ្ដាញសង្គមជាច្រើន បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលត្រូវបានគេថតបង្ហោះចែកចាយ នូវសកម្មភាពបុគ្គលិកផ្នែកអនាម័យម្នាក់ មាននាមត្រកូលថា Luo បានដួសទឹកបង្គន់ផឹក ដើម្បីបង្ហាញឲ្យថៅកែឃើញថា នាងបានដុះខាត់ចានបង្គន់បានយ៉ាងស្អាតល្អ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបមួយនេះ ត្រូវបានថតឡើងនៅក្រុមហ៊ុនមួយកន្លែង ក្នុងប្រទេសចិន កាលពីថ្មីៗកន្លងទៅនេះ និងត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការជជែកវែកញែក និងចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប គេមើលឃើញថា បុគ្គលិកស្រី ដែលស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅយ៉ាងសមរម្យ បានយកកែវផ្លាស្ទិកតូចមួយ ទៅដួសទឹកពីក្នុងចានបង្គន់ និងលើកផឹកនៅចំពោះមុខមនុស្សជាច្រើន។ បន្ទាប់មក នាងបានពន្យល់ថា នេះគឺជាវិធីមួយ ដើម្បីឲ្យនាងលើកទឹកចិត្តខ្លួនឯង ក្នុងការខិតខំប្រឹងប្រែងធ្វើការងារ។ ហើយឃើញដូច្នេះ អ្នកនៅជុំវិញនោះ ក៏បានទះដៃអបអរដល់នាងផងដែរ។

ទន្ទឹមនឹងនេះ ក៏មានមហាជន អ្នកលេងបណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា៖

បុគ្គលិកស្រីរូបនេះ អាចត្រូវគេបង្ខំឲ្យធ្វើដូច្នេះ ដើម្បីបំពេញគោលដៅនៃការសម្អាតរបស់ក្រុមហ៊ុន។

មតិមហាជន

បុគ្គលិកស្រីគួរតែអញ្ជើញថៅកែឲ្យផឹកទឹកបង្គន់ជាមួយនាងដែរ។

មតិមហាជន

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ខាងក្រុមហ៊ុន បានចេញមុខបកស្រាយថា ជុំវិញសកម្មភាពក្នុងវីដេអូ គឺបុគ្គលិកស្រីធ្វើដោយឆន្ទៈផ្ទាល់ខ្លួន និងមិនមាននរណាម្នាក់បង្ខំឡើយ។ ហើយនាងបានផឹកទឹកបង្គន់អស់រយៈពេលជិត២ឆ្នាំមកហើយ បន្ទាប់ពីនាងបានឆ្លងកាត់បញ្ហាផ្លូវចិត្ត។ ចំណែកក្រុមហ៊ុន ក៏បានយកជាគំរូ និងកោតសរសើរចំពោះការលះបង់នេះផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ

សកម្មភាពក្នុងវីដេអូ

សកម្មភាពក្នុងវីដេអូ

 

ប្រភព៖ Khmerload

ព័ត៌មានផ្សេងទៀត

ចុះទិញខ្សែឆ្នាំងសាក មិនបាន៥នាទីផង មិនបានប្រយ័ត្ន ចោរលួចឡានទៅបាត់

ចុះទិញខ្សែឆ្នាំងសាក មិនបាន៥នាទីផង មិនបានប្រយ័ត្ន ចោរលួចឡានទៅបាត់

រន្ធត់ចិត្តណាស់ Chef រិទ្ធី ទទួលមរណភាពមុននេះបន្តិច តែនៅដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេល កុំឲ្យឆុង!

រន្ធត់ចិត្តណាស់ Chef រិទ្ធី ទទួលមរណភាពមុននេះបន្តិច តែនៅដាក់អុកស៊ីសែនសិន ដើម្បីពន្យាពេល កុំឲ្យឆុង!

មុននេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ចេញមុខសូមទោស ដោយសរសេរថា....

មុននេះ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ចេញមុខសូមទោស ដោយសរសេរថា....

ច្រើនទៀត