ប៉ាប៉ា YG ចេញ​សារសុំទោស ទាក់ទង​នឹង​ករណី​ផ្ទុះហិង្សាក្នុងក្លឹបរបស់ Seungri

ប៉ាប៉ា YG ចេញ​សារសុំទោស ទាក់ទង​នឹង​ករណី​ផ្ទុះហិង្សាក្នុងក្លឹបរបស់ Seungri

ទីបំផុត​ស្ថាបនិក​ផលិតកម្ម​ YG លោក​ Yang Hyun Suk បាន​បញ្ចេញ​សារ​មួយ​ហើយ​ទាក់ទង​នឹង​ករណី​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​ក្លឹប​របស់​ Seungri។ដូច​ប្រិយមិត្ត​មួយ​ចំនួន​ជ្រាប​ស្រាប់​ថា​ ក្លឹប​របស់​ Seungri មាន​ឈ្មោះ​ថា​ Burning Club បាន​ផ្ទុះ​រឿង​រ៉ាវ​ជ្រួលច្របល់​ថា​មាន​ករណី​បៀតបៀន​ផ្លូវភេទ​ និង​ហិង្សា បង្ក​ឡើង​ដោយ​បុគ្គលិក​ក្នុង​ក្លឹប​ ហើយ​ក្រុម​រក្សា​សន្តិសុខ​ក៏​បាន​ទាក់ទង​ទៅ​ Seungri ដែល​ជា​ម្ចាស់​ក្លឹប​មក​ដោះស្រាយ​រឿង​នេះ។

ក្រោយ​ហេតុការណ៍​នេះ​ មហាជន​មាន​ការ​ងឿង​ឆ្ងល់​ហេតុ​អ្វី​ ផលិតកម្ម YG ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ Seungri ស្ងាត់​មិនមាន​យោបល់​អ្វី​សោះ​ទាក់​ទង​នឹង​បញ្ហា​នេះ? យ៉ាង​ណា​ក្ដី​នៅពេល​នេះ​ លោក​ Yang Hyun Suk បាន​ចេញ​សារ​ទាក់ទង​នឹង​ករណី​ដែល​បាន​កើត​ឡើង​នោះ។

ក្នុង​សារ​នោះ​ដែរ ប៉ាប៉ា YG ក៏​បាន​ថ្លែង​សុំទោស​ដែរ ដែល​ចេញ​មុខ​យឺត​ពេលបន្តិច ប៉ុន្តែ​លោក​ក៏​កំពុង​រង់​ចាំ​ស្ដាប់​ដំណឹង​បន្ថែម​ពី Seungri ដែរ។ ក្នុង​សារ​បាន​សរសេរ​ថា៖

“មនុស្ស​ម្នាក់​គត់​ដែល​ខ្ញុំ​អាច​សួរ​បាន​គឺ Seungri ហើយ​ខ្ញុំ​បាន​ដឹង​ថា​នៅ​ថ្ងៃនោះ​ Seungri បាន​នៅ​កន្លែង​កើត​ហេតុ​រហូត​ដល់​ម៉ោង​៣ទៀបភ្លឺ ថ្ងៃទី​ ២៤ ខែវិច្ឆិកា ហើយ​រឿង​ហេតុ​កើត​ឡើង​ម៉ោង​ ៦ភ្លឺ​ទៅ​ហើយ”

បន្ថែម​ពី​លើ​នេះ​ ស្ថាបនិក​ YG រូបនេះ​នៅ​បញ្ជាក់​ដែរ​ថា​ Seungri លែង​ធ្វើ​ជា​នាយកប្រតិបត្តិ​របស់​ក្លឹប Burning Sun ហើយ​ ប៉ុន្តែ​មិនមែន​ដោយសារ​មាន​រឿង​នោះ​ ទើប​ Seungri សម្រេច​លាឈប់ទេ។ មូលេហតុ​ពិត​ក៏​ដោយសារ​ លោក​ត្រូវ​ទៅ​បំពេញ​តួ​នាទី​ជា​ទាហាន​បម្រើ​ជាតិ​ក្នុង​ពេល​ឆាប់ៗ អាច​ចា​ខែមីនា ឬ​ខែ​មេសា។

មួយ​វិញ​ទៀត​ លោក​ Yang ក៏​បាន​នាំ​ពាក្យ​សុំទោស​របស់​ Seungri ជូន​អ្នកគ្រប់គ្នា​ដែរ​ និង​បញ្ជាក់​ថា​ Seungri ក៏​ចង់​ជម្រាប​ព័ត៌មាន​នៃ​ការ​លាលែង​តំណែង​របស់​ខ្លួន​ដែរ ប៉ុន្តែ​លោក​ Yang ប្រាប់​ថា​ឲ្យ​រង់​ចាំពេល​វេលា​សមរម្យ​សិន៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ យី សុធារី

ព័ត៌មានផ្សេងទៀត

គួរឲ្យក្នាញ់ណាស់! នៅតូចប៉ុណ្ណឹង តែកូនស្រី ម៉ារីម៉ា ស្អាតខ្លាំង ពេលលេងខ្លួនក្នុងឈុតបែបនេះ

គួរឲ្យក្នាញ់ណាស់! នៅតូចប៉ុណ្ណឹង តែកូនស្រី ម៉ារីម៉ា ស្អាតខ្លាំង ពេលលេងខ្លួនក្នុងឈុតបែបនេះ

មុនឆ្នាំ២០២០មកដល់ វីរៈ និច កាន់តែឡើងកូដ ដូរឡានទំនើប ថ្មីស្រឡាង!

មុនឆ្នាំ២០២០មកដល់ វីរៈ និច កាន់តែឡើងកូដ ដូរឡានទំនើប ថ្មីស្រឡាង!

អីមែន? តារាទាំងនេះ ត្រូវអ្នកគាំទ្ររិះគន់ថាគ្មានសុជីវធម៌ ដើរគេចក្រុមអ្នកកាសែត ពេលកំពុងសម្ភាសន៍!

អីមែន? តារាទាំងនេះ ត្រូវអ្នកគាំទ្ររិះគន់ថាគ្មានសុជីវធម៌ ដើរគេចក្រុមអ្នកកាសែត ពេលកំពុងសម្ភាសន៍!

ច្រើនទៀត